ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីផ្សារ​ដំឡូងមី​នៅក្នុងខេត្តក្រចេះ​កំពុង​មាន​​ហាង​ឆេង​ល្អ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ​៖ ​លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ព្រែក​ប្រសព្វ​បាន​អោយ​ដឹង​ថ្ងៃ​ទី០៥ ​ មីនា​ ថា ការ​ប្រមូល​ទិ​ញ​ដំ​ឡូង​​មី​ទាំងស្រស់​និ​ង​ក្រៀមកំពុង​មាន​ហាងឆេង​ល្អ​…

ខេត្ត​ក្រចេះ ​៖ ​លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ព្រែក​ប្រសព្វ​បាន​អោយ​ដឹង​ថ្ងៃ​ទី០៥ ​ មីនា​ ថា ការ​ប្រមូល​ទិ​ញ​
ដំ​ឡូង​​មី​ទាំងស្រស់​និ​ង​ក្រៀមកំពុង​មាន​ហាងឆេង​ល្អ​ គួរ​អោយ​កត់សម្គាល់ ។

លោក​បន្ថែម​ថា​ ជាក់ស្តែង ​នៅ​ស្រុក​ព្រែក​ប្រសព្វ​ដែល​លោក​កំពុង​មើល​ការខុសត្រូវមាន​សកម្មភាព​ទិញលក់​ច្រើនគ្មាន​ថ្ងៃ​លោះ​ឡើយ ហើយ​ប្រជាពលរដ្ឋ​រីករាយ ​សប្បាយចិត្ត​ និង​ការ​ប្រមូល​ផល​ដំឡូង​មីនេះ ។

តា​ម​ការ​បញ្ជាក់​របស់​លោក​អភិបាល​បន្ថែម​ថា ជាទូទៅ​ តម្លៃ​ដំឡូងមី​ឆ្នាំនេះ​ គឺ​ក្នុង១គីឡូ​ក្រាម​លក់​បាន​ចាប់ពី​៣០០​រៀលទៅ៤០០រៀល សម្រាប់​ដំឡូង​ស្រស់ ដោយឡែក​ដំឡូង​ក្រៀម​ចាប់ពី៧០០​រៀល ទៅ៨០០រៀល​ក្នុង​១​គីឡូក្រាម​ ។

ចំណែក​ដំ​ណាំ​ផ្សេង​ៗ​ក៏​មាន​តម្លៃ​គួរសម​ អាច​ទទួលយក​បាន​មាន​ដូចជា ដំណាំ​ស្វាយ​ចន្ទី​រ និង​ដំណាំរួមផ្សំ​ផង​
ដែ​រ​។ បើ​គិត​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រែក​ប្រសព្វ​ភាគច្រើន​ធ្វើ​កសិកម្ម​ផ្តោត​លើ​ចំការ​តែម្តង ហើយ​ផ្ទៃ​ដី​កសិកម្ម​នៅ​ស្រុក​ព្រែក​ប្រសព្វ​មាន​ជាង៦០%នៃ​ផ្ទៃដី​សរុប​ឯណោះ ប្រសិន​បងប្អូន​មានបំណង​ចង់​ប្រកបរបរ​រកស៊ី​វិ​ស័យ​កសិម្ម​អាច​អញ្ជើញ​មក​សិក្សា​និង​ដាក់​ទុន​នៅ​ទីនេះ ព្រោះ​បន្តិចទៀត​តំបន់​នេះ​ក្លាយជា​តំបន់​សក្កា​នុ​ពល​ខ្លាំង​លើ​វិ​ស័យ​កសិម្ម ដោយសារ​មាន​ស្ពាន​ឆ្លង​ទន្លេរ​ពី​ខេត្តក្រចេះ រត់​កាត់​ទៅ​ខេត្តកំពង់​ធំ ចូល​ខេត្តសៀមរាប​ទៀតផង​។

រី​ឯ​ប្រធានមន្ទីរ​ពាណិជ្ជកម្ម​ក៏បាន​បង្ហើប​ដែរ​ថា ដំឡូងមី​ពិតជា​ដំណាំ​អត្ថិភាព​ដោយសារ​មិន​ខ្វះ​ទីផ្សារ​ទាំង​ក្នុង​ស្រុក និង​នាំចូល​ទៅបរទេស​។ បច្ចុប្បន្ន​ ក្រុម​ឈ្មួញ​ស្ទើ​គ្មាន​ដំឡូង​ទិញ​ដឹក​ចូល​រោងចក្រ​និង​នាំចេញ​ទៀតផង​ហើយ​តម្លៃ​ក៏​ប្រកួតប្រជែង​ខ្លាំង​ដែរ​។​ ដូច្នេះ ​លោក​លើកទឹកចិត្ត​កសិករ​ព្យាយាម​ដាំដំណាំ​នេះ​អោយ​បាន​ច្រើន ហើយ​ជាពិសេស​ ស្វែងរក​សិក្សា​បច្ចេក​​ទេស​ដាំ​អោយ​បានផល​ច្រើនជាង​រាល់ដង ​៕ ​

អត្ថបទសរសេរ ដោយ