ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ឃាត់ខ្លួន មេ​កន្ទុយលេខ​ដុះ​ស្លែ​ម្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេ​កន្ទុយលេខ​ដុះ​ស្លែ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក សេង ហ៊ា​ង ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេ​កន្ទុយលេខ​ដុះ​ស្លែ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក សេង ហ៊ា​ង ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ទីតាំង​ខាងលើ ដែល​ស្ថិត​នៅ​ក្នុងផ្ទះ​លេខ​២៤ ផ្លូវ​បេតុង​លេខ​១២៨K ក្នុង​បុរី​សែន​សុខ និង​មួយ​កន្លែង​ទៀត​ជ្រក​ក្រោម​ស្លាក​អ៊ុតសក់ ហើយ​ទាំង​ពីរ​ទីតាំង​នោះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្នុង​ប្រតិបត្តិការ​នោះ គឺ​បាន​ទ​ទូល​ការ​អបអរសាទរ ពី​សំណាក់​ប្រជាពលរដ្ឋ​ភាគច្រើន ដែល​មិន​ពេញចិត្ត​ចំពោះ​អ្នក​បើក​លេងល្បែង ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ប្រជាពលរដ្ឋ ក៏​បាន​សំណូមពរ សុំ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ខាងលើ ជា​ពិសេស​លោក​ព្រះរាជអាជ្ញា ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ចាប់​នោះ អនុ​ត្តទៅ​តាម​ច្បាប់​តែ​ម្ដង ដើម្បី​លុប​បំបាត់​ល្បែង​នេះ​ចោល ព្រោះ​បទល្មើស​នានា​ក៏​បាន​កើត​ចេញពី​ប្រភព ល្បែង​កន្ទុយលេខ​នេះ​ដែរ​។

បុរស​ជា​មេ​កន្ទុយលេខ និង​ជា​ម្ចាស់​ទីតាំង​ខាងលើ ហើយ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ម៉ៅ ចាន់ អាយុ​៣៤​ឆ្នាំ ក្រៅពី​ធ្វើ​មេ​កន្ទុយលេខ​ក៏​មាន មុខរបរ​លក់ដូរ​ផង​ដែរ​។ ខណៈនោះ​កម្លាំង​បាន​ធ្វើការ​ដកហូត​បាន វត្ថុ​តាង​មួយ​ចំនួន ដែល​មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង បទល្មើស​ល្បែង​កន្ទុយលេខ​នោះ តារាង​កត់​ឆ្នោត​កន្ទុយលេខ​នោះ​ទៀត​ផង​។ នគរបាល​បាន​និយាយ​ថា ទីតាំង​ល្បែង​កន្ទុយលេខ​មួយ​នេះ បើក​លេង​យូរ​មក​ហើយ ប៉ុន្តែ​កម្លាំង​មិន​ហ៊ាន​ចុះ​ទៅ​បង្ក្រាប​នោះ​ឡើយ ព្រោះ​ល្បី​ថា​ម្ចាស់​មាន​ខ្នង​ក្រាស់ មិនមែន​ដំឡូង​មូល​ដែល​អាច​ចុះ​បង្ក្រាប បាន​ដោយ​ងាយ​ៗ​ដោយ​មិន​មានការ​រៀ​ចំ​កម្លាំង និង​មិន​មានការ​សម្របរ​ម្រួ​ល​ពី​លោក​ព្រះរាជអាជ្ញា​រង​បាន​ឡើយ​។

លុះ​ពេលធ្វើការ​ស្រាវជ្រាវ​ដឹង ទើប​មានការ​រៀបចំ​កម្លាំង និង​អញ្ជើញលោក ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សេង ហ៊ា​ង ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ម្ចាស់​ទីតាំង​នោះ​ទៅ​ធ្វើការ​សាកសួរ ព្រមទាំង​កសាង​សំ​ណុ​រឿង​តែ​ម្ដង​។ ប្រជាពលរដ្ឋ​បាន​សម្ដែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង ចំពោះ​ចំណាត់ការ​របស់​កងកម្លាំង​នគរបាល​ខាងលើ ដែល​បាន​ចុះ​ទៅ​បង្ក្រាប​ចំ​ទីតាំង​ដែល​កំពុង​ដំណើរការ លេងល្បែង​កន្ទុយលេខ​យ៉ាង​រលូន​មួយ​នេះ​។

ប៉ុន្តែ​ក៏​សំណូមពរ​សុំ​ឲ្យ ទាំង​កម្លាំង​នគរបាល និង​លោក​ព្រះរាជអាជ្ញា​រង មេត្តា​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ដើម្បី​ជា​គំរូ និង​ជា​ការ​ព្រមាន​ដល់ទី​តាំង​ច្រើន​កន្លែង​ផ្សេង​ទៀត ដែល​កំពុង​លួចលាក់​លេង នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ យ៉ាង​រលូន និង​សុទ្ធតែ​ដុះ​ស្លែ​ដែរ​នោះ ហើយ​មិន​ទាន់​ទទួល​បានការ​បង្ក្រាប​នៅឡើយ​៕