ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងពី​ចិន​ចូល​មក​រកស៊ី លោក​ប្រធាន​លក់​ខ្ទេច​លក់​ខ្ទី​… «​ចិន​ដេញ​ខ្មែរ​… ខ្មែរ​ចេញ​ខ្មោច​» អស់ហើយ

2 ឆ្នាំ មុន
  • ព្រះសីហនុ

អគារ​មន្ទីរ​អង្គភាព​រដ្ឋ​ចំនួន​០៥​កន្លែង និង​ដី​បំរុង​ទុក​របស់​រដ្ឋបាល​ក្រុង​មួយ​កន្លែង (​ខេត្ត​) សរុប​ចំនួន​០៦​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​អតីត​វិ​ថី​១៩​មិថុនា បច្ចុប្បន្ន​វិ​ថី​២៨​មិថុនា ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កំពុង​ប្រែ​ក្លាយទៅជា​សាច់​កា​.​ប់​យ៉ាង​ឆ្ងាញ់​មាត់ គ្រប់គ្រង​ជា​កម្មសិទ្ធិឯកជន​ជា​បណ្តើរ​ៗ បន្ទាប់​ពី​

ខេត្ត​ព្រះ​សីហ​នុ ៖ អគារ​មន្ទីរ​អង្គភាព​រដ្ឋ​ចំនួន​០៥​កន្លែង និង​ដី​បំរុង​ទុក​របស់​រដ្ឋបាល​ក្រុង​មួយ​កន្លែង (​ខេត្ត​) សរុប​ចំនួន​០៦​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​អតីត​វិ​ថី​១៩​មិថុនា បច្ចុប្បន្ន​វិ​ថី​២៨​មិថុនា ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កំពុង​ប្រែ​ក្លាយទៅជា​សាច់​កា​.​ប់​យ៉ាង​ឆ្ងាញ់​មាត់ គ្រប់គ្រង​ជា​កម្មសិទ្ធិឯកជន​ជា​បណ្តើរ​ៗ បន្ទាប់​ពី​វិស័យ​អចលនទ្រព្យ​បាន​ងើបឡើង​ខ្ពស់​មុន​ពេល​ជំងឺឆ្លង​កូ​វី​ដ​១៩ ជាស​កល បាន​លុកលុយ​កន្លង​មកនេះ​។

មន្ត្រីរាជការ​ជា​និវត្តន៍​ជន​នៅ​ក្នុង​មន្ទីរ​អង្គភាព​រដ្ឋ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​នាក់​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​ខ្សឹប​ប្រាប់​ឲ្យ​ដឹង​ថា ៖ នៅ​ចុងឆ្នាំ (១៩៨៩-២០០០) នៅ​ក្នុង​អាណ្ណតិ លោក អ៊ិ​ត ដេ​ត​តូ​ឡា ជា​អភិបាលក្រុង​=( ខេត្ត ) ព្រះ​សីហ​នុ លោក​បាន​ចេញ​ដីកា​លេខ​០៤១ ចុះ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០០០ ស្តី​ពី​ការ​បែងចែក​ដី​អចលនទ្រព្យ​របស់​រដ្ឋ​ជូន​ដល់​មន្ទីរ​អង្គភាព​មួយ​ចំនួន​ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​អតីត​វិ​ថី​១៩​មិថុនា បច្ចុប្បន្ន វិ​ថី​២៨​មិថុនា ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​រៀបចំ​ក្នុង​ខ្សែបន្ទាត់​តែ​មួយ ដើម្បី​បង្កើត​តំបន់​រដ្ឋបាល​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​មក​ទទួល​សេវា​សាធារណៈ​ពី​មន្ទីរ​ជំនាញ​។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ខ្លឹមសារ​ដីកា​ខាងលើ មន្ទីរ​អង្គភាព​រដ្ឋ​ដែល​ទទួល​បាន​ដី​សំរាប់​សាងសង់​អគារ​រដ្ឋបាល​មាន ៖

១- មន្ទីរ​ផែនការ​ក្រុង​=(​ខេត្ត​) ទទួល​បាន​ដី​ទទឹង​៣០​ម៉ែត្រ​×៩០​ម៉ែត្រ​។
២- មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៩០​ម៉ែត្រ​។
៣- សារ​ខា​ពន្ធដា​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៩០​ម៉ែត្រ​។
៤- មន្ទីរ​បរិស្ថាន​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៩០​ម៉ែត្រ​។
៥- មន្ទីរ​អភិវឌ្ឍ​ជនបទ​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៩០​ម៉ែត្រ​។
៦- មន្ទីរ​កាកបាទក្រហម​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៩០​ម៉ែត្រ​។
៧- មន្ទីរ​រតនាគារ​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៩០​ម៉ែត្រ​។
៨- មន្ទីរ​កិច្ចការ​នារី​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៨០​ម៉ែត្រ ។
៩- មន្ទីរ​ធម្មការ និង​សាសនា​ទទួល​បាន​ដី​៤០​ម៉ែត្រ​×៥៤​ម៉ែត្រ​។
១០- សាលាសង្កាត់​លេខ​៣ ទទួល​បាន​ដី​៦៥​មែ​ត្រ​×៤០​ម៉ែត្រ​។
១១- ដោយឡែក​សាលាដំបូង​ខេត្ត ជា​ដី​ស្នើ​សុំ​ពី​រដ្ឋបាល​ក្រុងមាន​ទំហំ​៤៧០០​ម៉ែត្រការ៉េ​។
១២- ដី​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ និង​ដី​បំរុង​ទុក​ត្រង់​ចំណុច​ផ្លូវបំបែក​រង្វង់​មូល​រូបសំណាក​ត្រី​ដូ​ហ្វី​ន មាន​ទទឹង​៧០​ម៉ែត្រ​×១៥០​ម៉ែត្រ​។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​ពី​មន្ទីរ​អង្គភាព​ខាងលើ ទទួល​បាន​ដី និង​សាងសង់​អគារ​រដ្ឋបាល​ធ្វើការ​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង បន្ទាប់​ពី​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ជនជាតិ​បរទេស (​ចិន​) លើ​វិស័យ​អចលនទ្រព្យ​បាន​ងើបឡើង​ខ្ពស់​នៅ​ក្នុង​អំឡុង​ចុងឆ្នាំ (២០១៨-២០១៩) អគារ​មន្ទីរ​អង្គភាព​រដ្ឋ​ដូច​ជា ៖ អគារ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​, អគារ​មន្ទីរ​ផែនការ​ខេត្ត​, អគារ​សាខា​ពន្ធដារ​ខេត្ត​, អគារ​មន្ទីរ​កិច្ចការ​នារី​ខេត្ត​, អគារ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​, អគារ​សាលាដំបូង​ខេត្ត និង​ដី​បំរុង​ទុក​របស់​រដ្ឋបាល​ខេត្ត ដែល​មាន​ទីតាំង​ជាប់​វិ​ថី​ឯករាជ្យ ជា​ផ្លូវ​ដែល​ធំ​ជាងគេ​ភ្ជាប់​ត្រង់​ចំណុច​រង្វង់​មូល​រូបសំណាក​ត្រី​ដូ​ហ្វី​ន វិ​ថី​២៨​មិថុនា ត្រូវ​បាន​ធ្វើការ​ដោះ​ដូរ ឬ​លក់​យ៉ាង​ស្ងាត់​ៗ​អស់រលីង​ដូច​ពាក្យចាស់​លោក​ថា (​ស្ងាត់​ដូច​ចោរលួច​សេះ ) ក្នុង​តម្លៃ​១​ម៉ែត្រការ៉េ​មិន​ក្រោម​ពី​៥០០០​ដុល្លា​អា​មេ​រិ​ក ។

ប្រភព​ជឿជាក់​បាន​និយាយ​ថា រហូត​មក​ដល់​បច្ចុប្បន្ន​ដី​បំរុង​ទុក និង​អគារ​រដ្ឋបាល​ចំនួន​០៦​កន្លែង​ខាងលើ ត្រូវ​បាន​ម្ចាស់​កម្មសិទ្ធិ​ដែល​បាន​ធ្វើការ​ដោះ​ដូរ​ជាមួយ​មន្ទីរ​អង្គភាព​រដ្ឋ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ចាក់សោរ​បិទ​ជិត ដោយ​មាន​អគារ​មួយ​ចំនួន​បាន​ដាក់​លេខ​ទូរស័ព្ទ និង​ស្លាក​ជា​អក្សរ​បរទេស (​ចិន​) សម្រាប់​ជួល ឬ​លក់​ជា​បណ្តើរ​ៗ​ហើយ គឺ​លក់​ម៉ដ្ឋ​ឈឹង ដូច​អាច​ម៌​ទីទុយ​។

មន្ត្រីរាជការ​ថ្នាក់​តូចតាច សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​ក្នុង​មន្ទីរ​អង្គភាព​រដ្ឋ ដែល​ត្រូវ​បាន​ធ្វើការ​ដោះ​ដូរ​ទីតាំង​ចេញពី​ទីប្រជុំជន​ដោយ​ស្ងាត់​ៗ និង​បាន​រើ​តោក​រើ​ហ៊ីង​យក​ទៅ​ដាក់​កន្លែងធ្វើការ​ថ្មី​ឯនាយ​ជាយក្រុង ដែល​ត្រូវ​ចំណាយ​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​វែង​ឆ្ងាយ​ចេញពី​កណ្តាល​ក្រុង​ទៅ​ដេញ​ខ្មោច​ក្នុង​ព្រៃ​។ ពួក​គេ​បាន​នាំ​គ្នា​ត្អូញត្អែរ និង​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​បំពេញការងារ ម្យ៉ាង​ដោយសារ​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​សាំង​ខ្ពស់ មិន​សមាមាត្រ​ទៅ និង​ប្រាក់​បៀរ​វត្ស​ប្រចាំខែ​។

ប្រភព​ខាងលើ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ម្នាក់​ៗ​បាន​ត្រឹមតែ​ពាក្យ​ត្អូញត្អែរ​ដដែល​ៗ​ប៉ុណ្ណោះ បើ​ថ្នាក់ដឹកនាំ​តម្រូវ​ធ្វើការ​ដោះ​ដូរ​បែប​នេះ មាន​តែ​ទ្រាំ​ៗ​ទៅ រង់ចាំ​ដល់​ថ្ងៃ​ដែល​ត្រូវ​ជិះសេះ​មើល​ផ្កា (​ពេល​ចូល​និវត្តន៍​ជន​) ព្រោះតែ​រឿង​ចិន​ដេញ​ខ្មែរ​… ខ្មែរ​ចេញ​ខ្មោច ។

ដោយឡែក​ប្រធាន​មន្ទីរ​អង្គភាព​រដ្ឋ​មួយ​ចំនួន បាន​ទម្លាយ​ឲ្យ​ដឹង​ខ្លី​ៗ​នា​ពេល​កន្លង​មក​ថា ការ​ដោះ​ដូរ​អគារ​កន្លែងធ្វើការ​កន្លង​មកនេះ ជា​ដែន​សមត្ថកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​តែ​ប៉ុណ្ណោះ មិនដឹង​ថ្នាក់ខ្ពស់​កំរិត​ណា​ទេ​។

បើ​ទោះជា​ការ​អះអាង​ទម្លាយ​ឲ្យ​ដឹង​បែប​ខ្លី​ៗ​របស់​ថ្នាក់ដឹកនាំ​មន្ទីរ​បែប​យករួចខ្លួន​យ៉ាងណា​ក៏​ដោយ ក៏​មាន​មន្ត្រី​ក្នុង​មន្ទីរ​អង្គភាព ដែល​បាន​សើម​មាត់ សើម​.​ក​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា វា​មិន​ខុស​អី​ពី​បទ​ចំរៀង (​សុរិយាល្ងាចថ្ងៃ​ទេ​) ត្ច​ច​ស៊ី​ដោយ​តូច ធំ​ស៊ី​ដោយ​ធំ រកស៊ី​ជើងភ្នំ ផឹកទឹក​ដងអូរ ។

ព័ត៌មាន​ពិស្តារ​បន្ត​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ