ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោចិត្តម្ល៉េះ ! ​គ្រាន់តែសង្សារអត់មកជួប លោតពីលើផ្ទះ​

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​នារី​ម្នាក់​បាន​ខូចចិត្ត​ជាមួយ​សង្សារ ក៏​ឡើង​ទៅ​លើដំបូល​​ផ្ទះ​​​លោត​ចុះ​មក​​ក្រោម បណ្តាល​ឱ្យ​រង​របួស​​បាក់ចង្កេះ ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​អា​ទី អាយុ​២៦​ឆ្នាំ មាន​សង្សារ​ឈ្មោះ​ម៉េច សា​ម៉​ន ។ ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ អ្នក​នៅ​ក្នុងផ្ទះ​មិន​បានដឹង​ថា នារី​រង​គ្រោះ​​លោត​ពីលើ​ផ្ទះ​នោះ​ទេ ភ្ញាក់ផ្អើល​ពេល​ឮ​សូរ​សំលេង​ក្រាំង ទើប​ស្ទុះ​ចេញ​មក​មើល ក៏​ឃើញ​នារី​រង​គ្រោះ​ដេក​ដួល​បាត់​ទៅ​ហើយ តែ​មិន​សន្លប់​​​ទេ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​នារី​រង​គ្រោះ​ថា នាង​ចង់​ស្លាប់ ព្រោះតែ​សង្សារ​​​មិន​ព្រម​មក​ជួប​ជា​ច្រើន​ថ្ងៃ​មក​ហើយ ទើប​ឈឺចិត្ត​មិន​អាច​ទ្រាំ​រស់​តទៅ​ទៀត​បាន ។ បន្ទាប់​ពី​កើតហេតុ នារី​រង​គ្រោះ​ត្រូវ​បងប្អូន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ដែរ ។