ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​យន្តហោះ​នៅ​ប្រទេស​កា​ណា​ដា

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​អាយុ​២០​ឆ្នាំ​ម្នាក់ លួច​យន្តហោះ​នៅ​កា​ណា​ដា កាលពី​ថ្ងៃ​ទី​១២ សីហា ២០១៦ ប៉ុន្តែ​បាន​ស្លា.ប់​ដោយសារ​យន្តហោះ​ជួប​ឧប្បត្តិហេតុ​នៅ​ពេល​ចុះ​ចត

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​អាយុ​២០​ឆ្នាំ​ម្នាក់ លួច​យន្តហោះ​នៅ​កា​ណា​ដា កាលពី​ថ្ងៃ​ទី​១២ សីហា ២០១៦ ប៉ុន្តែ​បាន​ស្លាប់​ដោយសារ​យន្តហោះ​ជួប​ឧប្បត្តិហេតុ​នៅ​ពេល​ចុះ​ចត​លើ​ផ្លូវ​នៅ​ក្រុង​តូ​រ៉​ង់​តូ ។

យន្តហោះ​ម៉ាក «Piper PA-38-112 Tomahawk» ធ្លាក់​នៅ​ភាគ​ខាងត្បូង​នៃ​ជាយក្រុង «​ពី​ទ័​រ​បូ​រ៉ូ​» នៅ​មាត់បឹង «Ontario» ។ យន្តហោះ​នោះ​ស្លាប និង​បន្ទប់​អ្នកបើកបរ​បាក់​ខ្ទេចខ្ទី ។ លោក Lynne Buchler ជា​ប៉ូលិស​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា បុរស​នោះ​ហាក់ដូចជា​ព្យាយាម​ចុះ​ចត​យន្តហោះ ហើយ​គេ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ចំណុច​កើតហេតុ ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ថា គេ​ធ្លាប់​រៀន​បើក​យន្តហោះ ឬ​មានបទពិសោធន៍​ក្នុង​ការ​ហោះហើរ​ឬ​អត់​ទេ ?

ប៉ូលិស​បាន​ទទួល​ដំណឹង​ថា យន្តហោះ​មួយ​គ្រឿង​នោះ​លួច​ពី​ទីលាន​ចុះ​ចត​មួយ​នៅ​ក្បែរ​ក្រុង «​ម៉ាក​ហេម​» រដ្ឋ​អង់​ថា​រី​យ៉ូ ស្ថិត​នៅ​ឆ្ងាយ​ពី​ចំណុច​កើតហេតុ​នា​ភាគ​ខាងលិច​ប្រហែល​១០០​ម៉ែត្រ ខណៈ​ពេល​គណៈកម្មការ​ការពារ​សុវត្ថិភាព​ផ្នែក​ហោះហើរ​របស់​កា​ណា​ដា​បញ្ជូន​មន្ត្រី​ស៊ើ​ប​អង្កេត​ទៅ​ត្រួតពិនិត្យ​រក​មូលហេតុ​នៃ​ឧប្បត្តិហេតុ​នោះ ៕