ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​រង​របួស​ព្រោះ​ជួយ​ចាប់ចោរ​ខ្ទើ.យ ទទួល​ថវិកា​ឧបត្ថម្ភ​ពី​ប៉ូលិស​ខណ្ឌចំការមន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ អធិការរង​នគរបាល​ខណ្ឌចំការមន លោក​ហ៊ា​ង ថា​រ៉េ​ត តំណាង​ឲ្យ​លោក​យិ​ន សាន អធិការ​ន​របាល​ខណ្ឌចំការមន បាន​នាំ​យក​ថវិកា​២០​ម៉ឺន​រៀល និង​ភេសជ្ជៈ​មួយ​កេស​ទៅ​ជួយ​ឧបត្ថម្ភ​ដល់

រាជធានី​ភ្នំពេញ​៖ អធិការរង​នគរបាល​ខណ្ឌចំការមន លោក​ហ៊ា​ង ថា​រ៉េ​ត តំណាង​ឲ្យ​លោក​យិ​ន សាន អធិការ​ន​របាល​ខណ្ឌចំការមន បាន​នាំ​យក​ថវិកា​២០​ម៉ឺន​រៀល និង​ភេសជ្ជៈ​មួយ​កេស​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​លោក គ្រី សម្បត្តិ អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​អ​ប្សា​រ៉ា​ប៉ុស្តិ៍​លេខ​១១​ពេល​យប់ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រង​របួស​បាក់ឆ្អឹង​ដងកាំបិត​ដោយសារ​ការ​ដេញ​ប្រមាញ់​ថត​យក​ព័ត៌មាន ស្តី​អំពី​ការ​បង្ក្រាប​មុខសញ្ញា​ចោរ​ខ្ទើយ ធ្វើ​សកម្មភាព​ឆក់​អ្នកដំណើរ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន កាលពី​យប់​ថ្ងៃ​ទី​១៤​សីហា​២០១៦ ហើយ​ជួយ​ចាប់ចោរ​ខ្ទើយ​ជាមួយ​សមត្ថកិច្ច (​បទល្មើស​ជាក់ស្តែង​) រហូត​រង​របួស​បាក់ឆ្អឹង​ដងកាំបិត​ដោយសារ​មានការ​ប្រទូស្ត​រាយ​គ្នា​ជាមួយ​ចោរ​ខ្ទើយ ។ ពេល​នេះ​លោក គ្រី សម្បត្តិ កំពុង​សម្រាក​ព្យាបាល​របួស​នៅផ្ទះ​ដោយសារ​គ្មាន​ប្រាក់​សម្រាប់​សម្រាក​នៅ​មន្ទីរពេទ្យ ។

តាម​រយៈ​ព័ត៌មាន​នេះ​សង្ឃឹមថា​សប្បុរសជន​ដែល​តែងតែ​ជួយ​ឈឺឆ្អាល​រាល់​ទុក្ខ​លំបាក​ពលរដ្ឋ​ទូទៅ​នឹង​ជួយ​ឧបត្ថម្ភ​ដល់​លោក​គ្រី សម្បត្តិ ដើម្បី​ជា​ការ​ចែករំលែក​នូវ​ទុក្ខ​លំបាក ក្នុង​នោះ​លោក​ម៉​ម វ៉ា​ន កាសែត​កោះសន្តិភាព​ជួយ​ឧបត្ថម្ភ ៣០​ដុល្លារ​ផង​ដែរ ៕