ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ច​​ថា​៖ ឡានដឹកឈើ២គ្រឿងនេះ​ជា​របស់​ប្រពន្ធ​​អតីត​​ប៉ូលិស​ប្រ​ឆាំង​បទល្មើស​សេ​ដ្ឋ​កិច្ច​

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត​ បាន​ស្ទា​ក់​ចាប់​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​ចំនួន២គ្រឿ​ង កាលពី​វេលា​ម៉ោង០១រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី៥ មីនា​ នៅ​ចំណុច​ភូមិ​ស្រែ​បេង ឃុំ​អូរ​ឬស្សី​កណ្ដាល ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង​…

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត​ បាន​ស្ទា​ក់​ចាប់​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​ចំនួន២គ្រឿ​ង កាលពី​វេលា​ម៉ោង០១រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី៥ មីនា​ នៅ​ចំណុច​ភូមិ​ស្រែ​បេង ឃុំ​អូរ​ឬស្សី​កណ្ដាល ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង​ ។

យោង​តា​ម​ប្រភព​ពី​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច្ច​ន​ឲ្យដឹង​ថា ក្នុង​ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​ក្រុម​រថយន្ដ​ដឹកឈើ​ខាង​លើ​នេះ គឺ​មានការ​សហការ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល កម្លាំង​នគរបាល​ចរាចរ​ណ៏​និង​កម្លាំង​ការិយាល័យ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។​

លោក​បន្ត​ថា រថយន្ត​ដឹកឈើដែល​កម្លាំង​បង្ក្រាប​ខាងលើ មាន​ចំនួន២គ្រឿង​ជា​ប្រភេទ​រថយន្ដ​សាំ​យ៉ុង ឈើ​ដឹក​ឈើ​ប្រភេទ​លេ​ខ២ ។ ​បច្ចុប្បន្ន​ រថយន្ដ​ដឹកឈើ​ទាំង២គ្រឿង​បាន​បញ្ជូន​មកកាន់​ស្នងការ​ដ្ឋាន​ខេត្ត​រួចរាល់​ហើយ ដើម្បី​ធ្វើ​កំណត់ហេតុប្រ​គល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​និ​តិ​វិធី​ច្បាប់ ។

លោក អន ចាន់​សុ​ជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​អ្នកសារព័​ត៌​មាន​ថា នៅពេល​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មិនទាន់​ទទួល​ព័ត៌មាន​ និង​កំណត់ហេតុ​នៃ​ការ​បង្ក្រាប​រថយន្ដ​ដឹក​បទល្មើស​នោះ​នៅឡើយ​ទេ ប្រហែល​ធ្វើ​កំណត់​មិនទាន់​ចប់​។

ទាក់ទិន​ករណី​បង្ក្រាប​រថយន្ត​ដឹកឈើ​ខា​លើ​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា ​ជារ​ថ​យន្ត​របស់ ចែ ភ័​ណ្ឌ ប្រពន្ធ​អតីត​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​។​ ស្ត្រី​ម្នាក់​នេះ ​ជា​បុគ្គល​ឆ្នើម​មួយ​រូប ដែល​សកម្ម​កាក់កបលើ​របរ​នេះ ក្បួន​រថយន្ត​របស់​គាត់​ទៀងទាត់​ចេញពី​ខេត្ត​ស្ទឹងត្រែង​ចន្លោះ​ម៉ោង​១អធ្រាត្រ ឆ្ពោះទៅ​ភ្នំពេញ ។ ស្ត្រី​រូប​នេះ​ដែរក៏ធ្លាប់​គំរាមថា​នឹង​ប្តឹង​អ្នកកាសែត ប្រសិនជា​ផ្សាយ​គាត់​ពាក់ព័ន្ធ​នឹង​បទល្មើស​។

ក្នុង​សកម្មភាព​ចុះ​បង្ក្រាប​រថយន្ដ​ដឹក​បទល្មើស​ឈើ​ខាងលើ​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា កម្លាំង​មិនបាន​ឃាត់​អ្នក​បើកបរ​រថយន្ដ​ដឹកឈើ​នោះ​ណា​ម្នាក់​ទេ ដោយសារ​ក្នុង​ពេល​ឃាត់​បាន អ្នកបើកបរ​បាន​បើកទ្វារ​រថយន្ដ​ហើយ​រត់គេច​ខ្លួន​បាត់ស្រមោល​ ៕

អត្ថបទសរសេរ ដោយ