ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា មាស សុខ​សោភា ជា​អ្នកដឹកនាំ​កម្មវិធី​ប្រគំ​តន្ត្រី​ស្រា​បៀរ​លី​អូ

7 ឆ្នាំ មុន

កញ្ញា មាស សុខ​សោភា អ្នកតំណាង​ស្រា​បៀរ​លី​អូ បាន​ក្លាយជា​អ្នកដឹកនាំ​កម្មវិធី​ប្រគំ​តន្ត្រី​ស្រា​បៀរ​លី​អូ ចាប់ពី​ថ្ងៃ​ទី​05 សីហា ដល់​ថ្ងៃ​ទី​02 កញ្ញា នៅ​តាម​ក្លិប​កម្សាន្ត​ចំនួន​០៥ តាម​បណ្តា​ខេត្ត​-​ក្រុង​។

កញ្ញា មាស សុខ​សោភា អ្នកតំណាង​ស្រា​បៀរ​លី​អូ  បាន​ក្លាយជា​អ្នកដឹកនាំ​កម្មវិធី​ប្រគំ​តន្ត្រី​ស្រា​បៀរ​លី​អូ ចាប់ពី​ថ្ងៃ​ទី​05 សីហា ដល់​ថ្ងៃ​ទី​02 កញ្ញា នៅ​តាម​ក្លិប​កម្សាន្ត​ចំនួន​០៥  តាម​បណ្តា​ខេត្ត​-​ក្រុង​។ កម្មវិធី​បើក​ឆាក​ដំបូង​នៅ​ថ្ងៃ​ទី​05 សីហា ក្នុង​រាជធានី ភ្នំពេញ នៅ​ក្លិប Jet’s Studio ជា​កន្លែង​ដែល​អតិថិជន​អាច​ទទួលយក​នូវ​បទ​ពិសោធន៍ នៃ​ភាព​អស្ចារ្យ​ដែល​អាច​កើត​មាន​ឡើង​គ្រប់ពេល​ជាមួយ​ស្រា​បៀរ​លី​អូ​។ ហើយ​រាល់ ការ​កំ​ម្ម៉​ង់​ទិញ​ស្រា​បៀរ​លី​អូ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​ច្រើន​ពី ស្រា​បៀរ​លី​អូ​។

នេះ​ជា​កម្មវិធី​ដំបូង​បង្អស់​ដែល​ធ្វើ​ឱ្យ​អតិថិជន​មាន ភាព​ភ្ញាក់ផ្អើល​ដោយ​ពួក​គាត់​អាច​ស្នើ​សុំ​បទ​ចម្រៀង​ដែល​ខ្លួន​ពេញចិត្ត ដើម្បី​ឱ្យ​កញ្ញា មាស សុខ​សោភា ច្រៀង​ផ្ទាល់​នៅ​លើ​ឆាក​។

កម្មវិធី​បន្ទាប់​នៃ​ការ​ប្រគំ​តន្ត្រី​ស្រា​បៀរ​លី​អូ រួម​មាន ក្លិប Gold Town ខេត្តបន្ទាយមានជ័យ ថ្ងៃ​ទី​12 សីហា​, ក្លិប 333 ខេត្ត​ព្រះ​សីហ​នុ ថ្ងៃ​ទី​19 សីហា​, ក្លិប Hip Hop ខេត្តសៀមរាប ថ្ងៃ​ទី​26 សីហា និង​ក្លិប RCA  រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​02 កញ្ញា​។ ដូច្នេះ​សូម​ចូលរួម​ជាមួយ​ស្រា​បៀរ​លី​អូ ភាព​អស្ចារ្យ​អាច​កើត​មាន​ឡើង​គ្រប់ពេល ! ជួប​គ្នា​ស​ប្តា​ហ៍​ក្រោយ​នៃ​ការ​ប្រគុំ​តន្ត្រី​ស្រា​បៀរ​លី​អូ នៅ​ក្លិប Gold Town ខេត្តបន្ទាយមានជ័យ ថ្ងៃ​ទី​១២ សីហា ២០១៦​។