ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​នៅ​ខណ្ឌចំការមន បង្ក្រាប​បាន​ទាំង​ហ្វូង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​នៅ​ចំណុច…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​នៅ​ចំណុច​ដី​ឡូត៍​ទុក​ចោល​​មួយ​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧២ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ដោយ​ចាប់​បាន​ជនសង្ស័យ​ទាំង​ហ្វូង​ពាក់ព័ន្ធ​ករណី​កាច់ក​ម៉ូតូ និង​គ្រឿងញៀន ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​បង្ក្រាប​នេះ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ជនសង្ស័យ​១៣​នាក់ រួម​មាន​១-​ឈ្មោះ ហួ​ន ចាន់​ហា​យ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​, ២-​ឈ្មោះ ចេ​ង ខេមរា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ៣-​ឈ្មោះ លី គឹ​ម​ហួ ភេទ​ស្រី អាយុ​៤១​ឆ្នាំ​, ៤-​ឈ្មោះ ពេជ្រ គី​ម​ហួ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ៥-​ឈ្មោះ គង់ ពេជ្រ​ចាន់​និ​រាជ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៦-​ឈ្មោះ ទ្រី ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៧-​ឈ្មោះ ឡាយ ប៊ូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ៨-​ឈ្មោះ សួន សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៩-​ឈ្មោះ ឌឿ​ក ដា​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ១០-​ឈ្មោះ ហ្វៀ​ន យ៉ាង​ទី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ១១-​ឈ្មោះ សៅ វុ​ត្ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ១២-​ឈ្មោះ ឃឹម វ​ណ្ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង ១៣-​ឈ្មោះ ជឿ​ង យ៉ាង​តាំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង រួម​មាន ក្រាម​ស​ថ្លា​សង្ស័យ​ថ្នាំ​ញៀន​៨​កញ្ចប់ (​តូច​១​កញ្ចប់​, ធំ​៧​កញ្ចប់​) ដាវ​សាំ​មូ​រ៉ៃ​៤ ប្រដាប់​កាច់​សោ​.​ក​ម៉ូតូ​២ ដប​សម្រាប់​ជក់​គ្រឿងញៀន​៨ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ ទូរស័ព្ទ​៣​គ្រឿង ថង់​ដាក់​គ្រឿងញៀន​១​ចំនួន ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​ទៀត ៕