ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ជ្រួលច្របល់​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ញូ​វ​យ៉​ក​ក្រោយ​ការ​ប្រកាស​អាសន្ន​ខុស

7 ឆ្នាំ មុន

យោង​តាម AFP ថា ពាក្យ​ចចាមអារ៉ាម​ពី​ការ​បា.ញ់ប្រហារ​បណ្តាល​ឱ្យ​មានការ​ជ្រួលច្របល់​ក្នុង​ព្រ​លាន​យន្តហោះ​សំខាន់​នៃ​ក្រុង​ញូ​វ​យ៉​ក​កាលពី​យប់​ថ្ងៃ​ទី​១៤ សីហា ហើយ​ញ៉ាំង​ឱ្យ​អាជ្ញាធរ​ព្រ​លាន​យន្តហោះ

យោង​តាម AFP ថា ពាក្យ​ចចាមអារ៉ាម​ពី​ការ​បាញ់ប្រហារ​បណ្តាល​ឱ្យ​មានការ​ជ្រួលច្របល់​ក្នុង​ព្រ​លាន​យន្តហោះ​សំខាន់​នៃ​ក្រុង​ញូ​វ​យ៉​ក​កាលពី​យប់​ថ្ងៃ​ទី​១៤ សីហា ហើយ​ញ៉ាំង​ឱ្យ​អាជ្ញាធរ​ព្រ​លាន​យន្តហោះ​ជម្លៀស​មនុស្ស​ចេញ ។

អ្នកដំណើរ​ជា​ច្រើន​រយ​នាក់​ជាប់​គាំង​រយៈពេល​ជាង​២​ម៉ោង​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ  JOHN F. KENNEDY ដោយនៅ​ទីនោះ​គេ​ឃើញ​ប៉ូលិស​ប្រដាប់​អាវុធ​កំពុង​តែ​រត់ ។ មនុស្ស​ម្នាក់​ចាប់ផ្តើម​ជ្រួលច្របល់​ពេល​ប៉ូលិស​ចេញ​បញ្ហា​ឱ្យ​បណ្តា​អ្នកដំណើរ​នាំ​គ្នា​ក្រាប​ចុះ​មុន​ពេល​ជម្លៀស​ពួក​គេ​ចេញ ហើយ​នាំ​ទៅ​តាម​ច្រក​មួយ ។

យោង​តាម​អាជ្ញាធរ​ថា លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ដំបូង​បង្ហាញ​ថា ពុំ​មានការ​បាញ់កាំភ្លើង​ឡើយ រួច​ក៏​ពុំ​មាន​សេចក្តីរាយការណ៍​ពី​អ្នក​របួស​ណា​ម្នាក់​ដែរ ។ ក្នុង​សេចក្តី​ប្រកាស​មួយ​អាជ្ញាធរ​គូសបញ្ជាក់​ថា មក​ទល់​ពេល​នេះ​គ្មាន​សម្បក​គ្រាប់កាំភ្លើង​ណាមួយ ឬ​ក៏​ភស្តុ​តាង​ឯទៀត​នៃ​ការ​បាញ់បោះ​ត្រូវ​បាន​រក​ឃើញ​ឡើយ​។ យោង​តាម​ប៉ូលិស​ព្រ​លាន​យន្តហោះ​ថា បណ្តា​ព័ត៌មាន​ពី​ការ​បាញ់បោះ​ពុំ​មាន​មូលដ្ឋាន​ឡើយ ។

ប្រមុខ​ប្រតិបត្តិការ​ពិសេស​នៃ​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក លោក HARRY WEDIN គូសបញ្ជាក់​ម្យ៉ាងទៀត​ថា គ្រប់​ទីតាំង​ព្រ​លាន​យន្តហោះ​ត្រូវ​បាន​ឆែកឆេរ ។ លោក​ថា ពុំ​មានការ​បាញ់​ឡើយ ៕