ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គិតឃើញរឿងអី ងើបពីដេកយកកាំបិតចាក់ធ្លាយពោះ​វៀន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​​ជា​កម្មករ​សំណង់​ម្នាក់ ​យក​កូនកាំបិត​ចិតបន្លែ​មុត​ស្រួច​មួយ​ដើម មក​ចាក់​ទ​ម្លា​ញ​ពោះ​របស់​ខ្លួន បំណង​​​សម្លា.ប់​ខ្លួនឯង ​បណ្តាល​​ឱ្យ​​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​រង​របួស​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ​សីហា ​២០១៦ ស្ថិតនៅ​ចំណុច​សំណង់អនាធិបតេយ្យ​ជាប់​ផ្លូវ​៦០​ម៉ែត្រ​ ​ក្នុងភូមិ​ទួលរ​ការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​

រាជធានី​ភ្នំពេញ ៖ បុរស​​ជា​កម្មករ​សំណង់​ម្នាក់ ​យក​កូនកាំបិត​ចិតបន្លែ​មុត​ស្រួច​មួយ​ដើម មក​ចាក់​ទ​ម្លា​ញ​ពោះ​របស់​ខ្លួន បំណង​​​សម្លាប់​ខ្លួនឯង ​បណ្តាល​​ឱ្យ​​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​រង​របួស​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ​សីហា ​២០១៦ ស្ថិតនៅ​ចំណុច​សំណង់អនាធិបតេយ្យ​ជាប់​ផ្លូវ​៦០​ម៉ែត្រ​ ​ក្នុងភូមិ​ទួលរ​ការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះនី ឧត្តម អាយុ​២១​ឆ្នាំ ជា​កម្មករ​សំណង់​ ស្នាក់​នៅ​សំណង់​កន្លែង​កើតហេតុខាងលើ ​និងមានស្រុក​កំណើត​នៅ​ភូមិ​ពាម​ព្រ​ពេជ្រ ឃុំ​ពាម​ព្រ​ពេ​ជ្យ ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង ។

តាមសម្តី​ស្ត្រី​ម្នាក់​ជា​បងស្រី​បង្កើត​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើត​​ហេតុ​​ ​ប្អូន​របស់​ខ្លួន​​ដេក​សម្រាក​តាំងពី​ព្រឹក​ឡើង​មកម្ល៉េះ ដោយ​រូបគេ​មិន​ព្រម​ហូប​បាយ​ហូប​ទឹក​សោះ រហូត​ដល់​ម៉ោង​កើតហេតុ ​​ក្រោក​ឡើង​​ដើរ​សំដៅ​ទៅ​យក​កូនកាំបិត ហើយ​​ចាក់​ទម្លាយ​ពោះ​ខ្លួនឯង បណ្តាលឱ្យ​​ធ្លាយ​ពោះវៀន​​ចេញ​មក​ក្រៅរង​របួសធ្ងន់​តែ​ម្តង​​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ស្រុក​ក្បែរ​នោះនាំ​គ្នា​ចោមរោម​មើល ​និង​រាយការណ៍ជូន​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​រថយន្ត​សា​មុ​យ​ចុះ​អន្តរាគមន៍ ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

​បងស្រី​ដដែល​បន្ត​ថា គាត់​មិនដឹង​ថា​ ​ប្អូនប្រុសពិបាកចិត្ត ឬ​ខូចចិត្តរឿងអ្វី​ឡើយ ​ទើបសម្រេចចិត្ត​គិតខ្លី​ធ្វើ​បែប​នេះ ព្រោះ​ជា​រៀង​រាល់ថ្ងៃ​ គាត់​ឃើញបុរស​ជា​ប្អូន​មាន​សភាព​ធម្មតា គ្មាន​​រឿងអ្វី​ត្រូវ​គិត ឬ​ព្រួយបារម្ភ​ទេ ។