ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិ​ព័រ​ណ៍​រូប​ទាហាន «​ជី​ន ស៊ី​ហុង​តេ​» សូន​ពី​ស្ករ​សូកូឡា

7 ឆ្នាំ មុន

សារព័ត៌មាន «China Daily» របស់​ចិន​ផ្សាយ​ថា ទាហាន «​ជី​ន ស៊ី​ហុង​តេ​» សូន​ពី​ស្ករ​សូកូឡា បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ពិ​ព័​រណ៍​បដិមា​សូកូឡា​នៅ​ក្រុង Xi’an ខេត្ត Shaanxi ប្រទេស​ចិន ។

សារព័ត៌មាន «China Daily» របស់​ចិន​ផ្សាយ​ថា ទាហាន «​ជី​ន ស៊ី​ហុង​តេ​» សូន​ពី​ស្ករ​សូកូឡា បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ពិ​ព័​រណ៍​បដិមា​សូកូឡា​នៅ​ក្រុង Xi’an ខេត្ត Shaanxi ប្រទេស​ចិន ។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​សារមន្ទីរ Tang West Market Museum» នៅ​ក្រុង Xi’an ខេត្ត​សាន​ស៊ី ប្រទេស​ចិន សហការ​ជាមួយ​អ្នក​រៀបចំ​តាំង​ពិ​ព័​រ​ណ៍​ស្ករ​កូ​ទូ​ឡា​ពិភព​លោក «Nikolya Chocolate» បាន​តាំង​បង្ហាញ​បដិមា​ពី​ស្ករ​សូកូឡា​។ គណៈកម្មការ​ផ្នែក​រៀប​បាន​ប្រើប្រាស់​វត្ថុធាតុដើម​នានា​រួម​មាន​ស្ករ​សូកូឡា និង​សណ្តែក​ទម្ងន់​១.៥០០​គីឡូក្រាម បង្កើត​ជា​បដិមា​ចំនួន​៧០០ ក្នុង​នោះ​បដិមា​ចំនួន​១៥០ ច្នៃប្រឌិត​ឡើង​ដើម្បី​រំលឹក​ពី​វប្បធម៌​ចិន ពិសេស​គឺ​វប្បធម៌​របស់​ខេត្ត​សាន​ស៊ី រួម​មាន​រូប​សូន​ពី​ទាហាន «​ជី​ន ស៊ី​ហុង​តេ​», អាវុធ​បុរាណ​, មេដាយ​បុរាណ និង​មី​នៅ​ខេត្ត​សាន​ស៊ី ដោយ​បង្កើត​ឡើង​ពី​ស្ករ​សូកូឡា ។ ក្រៅពី​នេះ​មាន​បើក​ថ្នាក់​បង្រៀន​សូន​រូប​សិល្បៈ​ពី​សូកូឡា​ដល់​អ្នក​ដែល​ចាប់អារម្មណ៍​ផង​ដែរ ។ ពិ​ព័រ​ណ៍​ស្ករ​សូកូឡា រៀបចំ​ឡើង​នៅ​តាម​បណ្តា​ក្រុង ធំ​ៗ​ចំនួន​៥០​ទីក្រុង​ក្នុង​ចំណោម​៥​ប្រទេស នៅ​ក្នុង​ស៊ី​អាន កាលពី​ថ្ងៃ​ទី​៦ សីហា ២០១៦​ និង​រៀបចំ​បន្ត​រយៈពេល​៣​ខែ ៕