ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ នី សុវណ្ណ​មុនី​រ៉េ​ត​ និង​តារា​ល្បី​ៗ​ ផ្តល់​អំណោយ​​ដល់នាង​​សំ ប៉ូ​លីដា​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត ​គង់នៅ​កុដិ​លេខ​២៤​ នៃ​វត្ត​នាគ​វ័ន ​បាន​ផ្តល់​អំណោយ​មួយ​ចំនួន​​ជូន​ដល់​តារាចម្រៀង​សំ​ ប៉ូ​លី​ដា ​ដែល​រង​គ្រោះ​ជួប​គ្រោះថ្នាក់​កន្លង​មក ​។ ​ការ​ធ្វើ​ទេយ្យ​ទាន​នេះ​ ស្រប​ពេល​ដែល​តារា​ល្បី​ៗ​មួយ​ចំនួន​ ក៏​បាន​នាំ​គ្នា​ចុះ​យក​​អំណោយ​ថវិកា​មួយ​ចំនួន​ជូន​ដល់​សំ​ ប៉ូ​លី​ដា ​នេះ​ ជា​ការ​លើកទឹកចិត្ត​មួយ​ខ្មែរ​ស្រឡាញ់​ខ្មែរ​មិន​ថា​ តែ​ជា​អ្នកសិល្បៈ​ឡើយ​។

រាជធានីភ្នំពេញ ៖ ព្រះ​អង្គ​នី សុវណ្ណ​មុនី​រ៉េ​ត ​គង់នៅ​កុដិ​លេខ​២៤​ នៃ​វត្ត​នាគ​វ័ន ​បាន​ផ្តល់​អំណោយ​មួយ​ចំនួន​​ជូន​ដល់​តារាចម្រៀង​សំ​ ប៉ូ​លី​ដា ​ដែល​រង​គ្រោះ​ជួប​គ្រោះថ្នាក់​កន្លង​មក ​។ ​ការ​ធ្វើ​ទេយ្យ​ទាន​នេះ​ ស្រប​ពេល​ដែល​តារា​ល្បី​ៗ​មួយ​ចំនួន​ ក៏​បាន​នាំ​គ្នា​ចុះ​យក​​អំណោយ​ថវិកា​មួយ​ចំនួន​ជូន​ដល់​សំ​ ប៉ូ​លី​ដា ​នេះ​ ជា​ការ​លើកទឹកចិត្ត​មួយ​ខ្មែរ​ស្រឡាញ់​ខ្មែរ​មិន​ថា​ តែ​ជា​អ្នកសិល្បៈ​ឡើយ​។

វី​ដេ​អូ​ឃ្លី​ប​ដែល​បាន​បញ្ជាក់​ថា សំ​ ប៉ូ​លី​ដា ធ្លាប់​រង​ទទួល​ការ​ធ្វើ​ទារុណកម្ម​ពី​សំណាក់​ស្វាមី​ទាំង​សរសៃ​ខ្ចី ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្តាញ​​ទំនាក់ទំនង​សង្គម​ហ្វេ​ស​​ប៊ុ​ក កាន់តែ​ធ្វើ​ឲ្យ​សប្បុរសជន​ជា​ច្រើន​ទាំង​ព្រះសង្ឃ សិល្បករ និង​សប្បុរសជន​ជា​ច្រើន​បន្ត​បន្ទាប់ ​បាន​ផ្តល់​ក្តី​អាណិត​ចំពោះ​នាង​។

កាលពី​​ព្រឹក​ថ្ងៃ​ទី​១៣ ​សីហា ឆ្នាំ​២០១៦ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន លោក​បាន​ចាត់ឱ្យ​លោ​កស្រួល សុខ​ជា ចុះ​ទៅ​សួរសុខទុក្ខ និង​ប្រគល់​ថវិកា​មួយ​ចំនួន​ដល់​តារា​សម្ដែង និង​កំប្លែង អ្នក​នាង សំ ប៉ូ​លី​ដា ដែល​បាន​រងគ្រោះថ្នាក់​បាក់ជើង និង​រង​របួស​លើ​ផ្ទៃមុខ​យ៉ាងធ្ងន់ធ្ងរ ដែល​កំពុង​សម្រាល​ព្យាបាល​នៅ​គេហដ្ឋាន ​។

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ​ តារា​សិល្បៈ​ក្នុង​សមាគម​សិល្បករ​ខ្មែរ និង​តារា​សិល្បៈ​ក្នុង ​Group «​គ្រួសារ​តារា​កម្ពុជា​»​ដែល​រួម​មាន​លោក​សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ​, ព្រះ​តេជគុណ នី សុវណ្ណ​មុនី​រ៉េ​ត គង់នៅ​វត្ត​នាគ​វ័​ន្ត​កុដិ​លេខ​២៤ និង​ជា​ក្រុម​ប្រឹក្សា​សមាគម អ្នកស្រី​ថុ​ង ស៊ីវ​ទៀង ម្ចាស់​ផលិតកម្ម​ចក្រ​វា​ទ្ប នាយ​ឃ្លោក  អ្នក​នាង​ម៉ៅ ស៊ី​ណាត លោក​ឈឿ​ន ឧត្តម លោក​សោ​ភ័​ណ្ឌ​តន្ត្រី អ្នក​នាង​ឈឹ​ម ស្រី​អូន និង​តារា​សិល្បៈ​ជា​ច្រើន បាន​ពាំនាំ​យក​ថវិកា​ជា​ច្រើន​រយ​ដុល្លារ​ទៅ​ប្រគល់​ជូន​អ្នក​នាង​សំ ប៉ូ​លី​ដា ដែល​បាន​រង​របួស​បាក់ជើង និង​បែក​មុខ រយះ​ច្រមុះ ។ ​នៅ​រសៀល​​ថ្ងៃដដែលនោះ​ផង​ដែរ សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល​ដឹកនាំ​ដោយ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​យក​ថវិកា​ដែល​បងប្អូន​សប្បុរស​បាន​ជួយ​ឧបត្ថម្ភ យក​ទៅ​ប្រគល់​ជូន អ្នក​នាង សំ ប៉ូ​លី​ដា​ដូច​គ្នា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ តារា​ស្រី​សម្តី​បានអ្នក​នាង សំ​ប៉ូ​លី​ដា​បាន​បង្កើត​ឱ្យយ​អ្នកសិល្បៈ​ភ្ញាក់ផ្អើល​ និងសម្តែង​ក្តី​អាណិត​គ្រប់​គ្នា​ក្រោយ​ពី​នាង​លើក​ឡើង​ថា​ បាន​ដួល​ចៃដន្យ​រហូត​បាក់​កជើង​ខាងស្តាំ​ង​និង​មាន​ផ្នែក​នៅ​មុខ​ខ្លះ​ទៀត​ជាំ​ខ្មៅ​ហើម​ភ្នែក​របួសធ្ងន់​មើល​មុខ​ស្ទើ​តែ​មិន​ស្គាល់​ ។ ​

ទោះបី​ជា​យ៉ាងណា​ ប្រភព​ដែល​ស្និទ្ធ​នឹង​នាង​លើក​ឡើង​ថា របួស​ដែល​បាក់​ករ​ជើង និង​ជាំមុខ​ជាំ​មាត់​នេះ ​គឺ​ដោយសារ​តែ​ស្វាមី​នាង​ប្រ​បើ​អំពើ​ហិ​ង្សា​ដោយ​ប្រើ​ដៃជើង និង​បំពង់​ទីប​វាយ​ទៅ​លើ​អ្នក​នាង ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ ត្រូវ​បាន​នាង​ច្រានចោល ដែល​សូ​ម្បី​តែ​ស្វាមី​នាង​ ក៏​បាន​បដិសេធ​ផង​ដែរ​ថា មិន​ដែល​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ភរិយា​ទេ​។

ប៉ុន្តែ​ក្រោយ​ពី​ឆ្លើយ​បដិសេធ​មិន​បាន​មួយ​ថ្ងៃ​ផង វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​គេ​ថត​កាលពី​អំឡុង​ខែមីនា​មួយ​ ត្រូវ​បាន​គេ​ទម្លាយ​ថា នាង​ធ្លាប់​​ ត្រូវ​បាន​ស្វាមី​មី​វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​ រហូត​ជាំមុខ​មាត់​​ស្ទើ​រមើល​មិន​យល់ ហើយ​សំ ប៉ូ​លី​ដា​ ក៏​បាន​និ​យាយ​​ដោយ​ផ្ទាល់​​មាត់​ថា ស្វាមី​ពិតជា​បាន​ធ្វើ​ទារុណកម្ម​លើ​រូបរាង​កាយ​នាង​ជា​ញឹកញាប់ ​៕