ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក់​បុរាណ​ដំបូង​របស់​អា​មេ​រិ​កល​ក់បាន 869.500​ដុល្លារ

7 ឆ្នាំ មុន

AP កាលពី​ថ្ងៃ​ទី​ទី​១១ សីហា ២០១៦ ផ្សាយ​ថា ប្រាក់​កាក់​តម្លៃ​១​សេន ចំនួន​២​ផលិត​នៅ​ក្នុង​ឆ្នាំ​១៧៩២ ជា​កាក់​ចេញ​ដំបូង​របស់​អា​មេ​រិ​ក​ដាក់​ដេញថ្លៃ​កាលពី​ថ្ងៃ​ទី​១០ សីហា នៅ​ទីក្រុង Anaheim រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា

AP កាលពី​ថ្ងៃ​ទី​ទី​១១ សីហា ២០១៦ ផ្សាយ​ថា ប្រាក់​កាក់​តម្លៃ​១​សេន ចំនួន​២​ផលិត​នៅ​ក្នុង​ឆ្នាំ​១៧៩២ ជា​កាក់​ចេញ​ដំបូង​របស់​អា​មេ​រិ​ក​ដាក់​ដេញថ្លៃ​កាលពី​ថ្ងៃ​ទី​១០ សីហា នៅ​ទីក្រុង Anaheim រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា លក់​បាន​ក្នុង​តម្លៃ​៨៦៩.៥០០​ដុល្លារ ។

កាក់​មួយ​ឈ្មោះ  Birch Cent លក់​បាន​តម្លៃ​៥១៧.០០០​ដុល្លារ ចំណែក​កា​កើ​មួយទៀត គឺ Silver Center Cent លក់​បាន​៣៥២.៥០០​ដុល្លារ ។ លោក​Eric Bradley អ្នកនាំពាក្យ​ក្រុមហ៊ុន​ដេញថ្លៃ «Heritage Auction» និយាយ​ថា ថ្លៃ​លក់​គួរ​ទី​ជាទី​ពេញចិត្ត ទោះបីជា​ទាប​ជាង​ការ​រំពឹង​ទុក​ប្រហែល​១​លាន​ដុល្លារ​ក៏​ដោយ ព្រោះ​ក្រុមហ៊ុន​បាន​ប៉ាន់​ប្រមាណ​នៅ​មុន​ពេល​ដេញថ្លៃ ។

ចំពោះ​កាក់ «Silver Center Cent» ជា​កាក់​មួយ​ក្នុង​ចំណោម​ប្រាក់​កាក់​ឈុត​ដំបូង​ដែល​ផលិត​ចេញពី​រោង​សិប្បកម្ម​កាក់​សហរដ្ឋអាមេរិក នៅ​ក្រុង​ហ្វ៊ី​ឡា​ដែល​ហ្វ៊ី​យ៉ា និង​ធ្លាប់​បាន​បង្ហើប​ឱ្យ​ដឹង​ក្នុង​គោលបំណង​របស់​លោក​ថូ​ម៉ាស់ ដេ​ហ្វ​ហ្វេ​៊ើ​ស៊ុន ប្រធានាធិបតី​ទី​៣ របស់​អា​មេ​រិ​ក​ដល់​លោក​ច​ច វ៉ា​ស៊ី​ន​តោន ប្រធានាធិបតី​លើក​ដំបូង ។

កាក់​នោះ​បាន​បាត់​មួយ​រយៈពេល​តែ​ក្រោយមក​ឃើញ​នៅ​រង្គសាល​មួយ​ក្នុង​ប្រទេស​អងគ្លេស នៅ​អំឡុង​ឆ្នាំ​១៩៦០ ។ លោក​ណៃ​ជេ​ល​វី​លមុត អ្នក​ប្រទះ​ឃើញ​បាន​រក្សា​ទុក​កាក់​រហូត​ដល់​ឆ្នាំ​១៩៩៧ ទើប​ដាក់​ដេញថ្លៃ​លក់​ក្នុង​តម្លៃ​២៨.៧៥០​ផោន ៕