ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ស្នើ​ឥណ្ឌូ​ណេ​ស៊ី​ការពារ​បក្សី​ជិត​ផុត​ពូជ

7 ឆ្នាំ មុន

AP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សាខា​ស្រាវជ្រាវ​ការ​ជួញដូរ​សត្វព្រៃ​(TRAFFIC) នៃ​ចក្រភព​អង់គ្លេស បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី

AP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សាខា​ស្រាវជ្រាវ​ការ​ជួញដូរ​សត្វព្រៃ​(TRAFFIC) នៃ​ចក្រភព​អង់គ្លេស បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី ឱ្យ​អនុវត្ត​ឱ្យ​ប្រាកដប្រជា​លើ​ការ​បង្ក្រាប​ការ​ជួញដូរ​ខុសច្បាប់​បក្សី​ជា​ច្រើន​ប្រភេទ​ដែល​ប្រឈម​មុខ​នឹង​ការ​ជិត​ផុត​ពូជ និង​ប្រទះ​ឃើញ​មាន​ច្រើន​ក្នុង​ទីផ្សារ​នៅ​ទូ​ទាំង​ប្រទេស ។

លទ្ធផល​ការ​ស្រាវជ្រាវ​របស់ TRAFFIC  ឃើញ​ថា មាន​បក្សី​ជិត​២៣.០០០​ក្បាល ដាក់​លក់​នៅ​ក្នុង​ផ្សារ​ចំនួន​៥​នៅ​ទីក្រុង ធំ​ៗ​ចំនួន​៣​នា​ភាគ​ខាងកើត និង​ភាគ​កណ្តាល​នៃ​កោះ​ជ្វា នាទី​ក្រុង  Surabaya, Yogyakarta និង Malang ។ ចំពោះ​បក្សី​២៨​ក្បាល ក្នុង​ចំណោម​២៤១​ប្រភេទ ដែល​ប្រទះ​ឃើញ​ទទួល​ការ​ការពារ​យ៉ាង​ជិតដិត​តាម​ច្បាប់​របស់​ឥណ្ឌូ​ណេ​ស៊ី ក្នុង​នោះ​សំដៅលើ​ការ​ហាម​បរបាញ់ និង​ជួញដូរ​។ ក្នុង​ចំនួន​នោះ​មាន​ទាំង​បក្សី​រោម​មាស ស្លាប​ពណ៌​ស​-​ខ្មៅ គឺជា​សត្វ​ដែល​ប្រឈម​មុខ​នឹង​ការ​ជិត​ផុត​ពូជ និង​ប្រទះ​ឃើញ​នៅ​កោះ​ជ្វា និង​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

លោក​សេរី​ន ឈៀង នាយក​គម្រោងការ​របស់  TRAFFIC ជា​អ្នក​រៀបចំ​របាយការណ៍​ថ្មី​ទាក់ទិន​នឹង​ការ​ជួញដូរ​សត្វព្រៃ​និយាយ​ថា ប្រសិនបើ​កម្រិត​នៃ​ការ​ជួញដូរ​បក្សី​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ដំណើរការ​បន្ត តែ​ប៉ុន្មាន​ឆ្នាំទៅ​មុខ​បក្សី​មួយ​ចំនួន​នឹង​បាត់បង់់​ពី​ព្រៃ ។ បណ្តា​បក្សី​ស្ថិត​ក្នុង​បម្រាម​ត្រូវ​គេ​ប្រទះ​ឃើញ​ដាក់​លក់​នៅ​តាម​ផ្សារ និង​ជា​បក្សី​មាន​ទីជម្រក​នៅ​ឥណ្ឌូ​ណេ​ស៊ី និង​ប្រហែល​១៥% ឃើញ​នៅ​កន្លែង​ផ្សេង​នៅ​លើ​ពិភពលោក ។

នៅ​ក្នុង​ច្បាប់​របស់​ឥណ្ឌូ​ណេ​ស៊ី​ការ​ជួញដូរ​សត្វព្រៃ គឺ​មានទោស​ជាប់គុក​តិច​ជាង​៥​ឆ្នាំ និង​ពិន័យ​ប្រាក់​១០០​លាន​រូពី ប្រាក់​ឥណ្ឌូ​ណេ​ស៊ី ឬ​ប្រហែល​៧.៥០០​ដុល្លារ ។ ឥណ្ឌូ​ណេ​ស៊ី គឺជា​ប្រទេស​មួយ​នៅ​ប្រជុំ​កោះធំ​បំផុត​នៅ​លើ​ពិភពលោក​មាន​ប្រហែល​១៧.០០០​កោះ និង​ជាទី​ជម្រក​របស់​បក្សី​ដែល​ជិត​ផុត​ពូជ​ជាង​១៣០​ប្រភេទ ៕