ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​២​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ពិសេស​រាជធានី​មាន ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី សហការ​ជាមួយ​ព្រហ្មទណ្ឌ​ខណ្ឌ សែន​សុខ បាន​ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ពិសេស​រាជធានី​មាន ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី សហការ​ជាមួយ​ព្រហ្មទណ្ឌ​ខណ្ឌ សែន​សុខ បាន​ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ក៏​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​។ ដោយ​មានការ​សង្ស័យ​ទើប​កម្លាំង​ធ្វើការ​ឃាត់ខ្លួន ហើយ​ឆែកឆេរ ក៏​ប្រទះ​ឃើញ​ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម ដែល​ពួក​គេ​លាក់​ទុក​នៅ​ក្រោម​កែបម៉ូតូ ទើប​កម្លាំង​នាំ​ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ រួម​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៅ​កាន់​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ទឹកថ្លា រីឯ​ម្នាក់​ទៀត​គេចខ្លួន​បាត់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី យប់​ថ្ងៃ​ទី​១៤ ខែសីហា​នេះ ត្រង់​ចំណុច​ស្ដុ​ប​ផ្លូវ​សហព័ន្ធ​រុ​ស្សី កែង​នឹង​ផ្លូវ​១០១៩ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ សាយ ធី​ម មុខរបរ​កសិករ រស់នៅ​ភូមិ​ស្នោ សង្កាត់​ស្នោ ខណ្ឌ​ពោធិ​សែន​ជ័យ ចំណែក​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្ដិ​បាន​គេចខ្លួន​បាត់​នោះ ជា​ម្ចាស់​ម៉ូតូ​ម៉ា​កណិច ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ 1FC-3897 ដែល​ជា​អ្នក​លាក់​ដាវ​សា​ម៉​រ៉ៃ​ក្រោម​កែបម៉ូតូ ឈ្មោះ​ហ៊ា​ង អាយុ​២២​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។

បើ​តាម​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កម្លាំង​សមត្ថកិច្ច​បាន​ចេញ​ល្បាត​ពង្រឹង​បទល្មើស​ក្នុង​មូលដ្ឋាន ក៏​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​។ ដោយ​មានការ​សង្ស័យ​ទើប​កម្លាំង​ធ្វើការ​ឃាត់ខ្លួន ហើយ​ឆែកឆេរ ក៏​ប្រទះ​ឃើញ​ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម ដែល​ពួក​គេ​លាក់​ទុក​នៅ​ក្រោម​កែបម៉ូតូ ទើប​កម្លាំង​នាំ​ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ រួម​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៅ​កាន់​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ទឹកថ្លា រីឯ​ម្នាក់​ទៀត​គេចខ្លួន​បាត់​។

រីឯ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​នោះ និយាយ​ថា មុន​ពេល​កើតហេតុ រូបគេ​កំពុង​នៅផ្ទះ​ក៏​មាន​មិត្តភក្តិ​មក​បបួល​ទៅ​លេង​កោះ​ពេជ្រ រូបគេ​ជា​អ្នក​ជិះ​ពីក្រោយ ចំណែកឯ​មិត្តភក្តិ​ជា​អ្នក​ឌុ​ប​ដែល​ជា​ម្ចាស់​ម៉ូតូ​បាន​លាក់​ដាវ​សា​ម៉ូ​រ៉ៃ ក្រោម​កែបម៉ូតូ​។ ពួក​គេ​ទាំង​ពីរ​នាក់​ធ្វើ​ដំណើរ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្ដង តែ​ម្នាក់​ទៀត​បាន​គេចខ្លួន​បាត់​។ ក្រោយ​ពី​សួរនាំ​ជនសង្ស័យ​រួច​មក កម្លាំង​សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ខ្លួន ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​សម្រាប់​ចាត់ការ​ទៅ​តាម​នីតិវិធី​៕