ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​បុរី​ធំ​ជាងគេ​របស់​ក្រុមហ៊ុន​ជប៉ុន​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អតិថិជន

7 ឆ្នាំ មុន

នា​ពេល​ថ្មី​ៗ​នេះ គម្រោង​បុរី​មហា​សែន​សុខ ដែល​ជា​គម្រោង​បុរី​ធំ​ជាងគេ​របស់​ក្រុមហ៊ុន​ជប៉ុន​កំពុង​ទទួល​បាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អតិថិជន ខណៈ​ដែល​គម្រោង​នេះ មាន​ទីតាំង​ចម្ងាយ​ត្រឹមតែ​៣​គីឡូម៉ែត្រ

នា​ពេល​ថ្មី​ៗ​នេះ គម្រោង​បុរី​មហា​សែន​សុខ ដែល​ជា​គម្រោង​បុរី​ធំ​ជាងគេ​របស់​ក្រុមហ៊ុន​ជប៉ុន​កំពុង​ទទួល​បាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អតិថិជន ខណៈ​ដែល​គម្រោង​នេះ មាន​ទីតាំង​ចម្ងាយ​ត្រឹមតែ​៣​គីឡូម៉ែត្រ ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ដែល​ជា​តំបន់​អភិវឌ្ឍ​លឿន និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ និង​មិន​នៅ​ឆ្ងាយ​ពី​គម្រោង​ផ្សារ​ទំនើប ឡាយ​អន​ម៉​ល និង​គម្រោង​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​២​។

គម្រោង​បុរី​មហា​សែន​សុខ មាន​ផ្ទែ​ដី​សរុប​ទំហំ​១២០.៦៨៤​ម៉ែត្រក្រឡា និង​មានផ្ទះ​សរុប​ចំនួន​៦៨៣ ដែល​មាន​ប្រភេទ​ជា​ផ្ទះល្វែង​មួយ​ជាន់ E0 និង​ប្រភេទ​ផ្ទះល្វែង​ពីរ​ជាន់ E0, E1 ហើយ​ក៏​មាន​ជា​ប្រភេទ​ដី​ឡូ​តិ៍​វីឡា​។ នៅ​ក្នុង​គម្រោង​បុរី​ក៏​មាន​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ប្រើ​ដោយ​ប្រព័ន្ធ​សូ​ឡា សួនផ្កា សួនច្បារ សួន​កុមារ កន្លែង​ហាត់ប្រាណ​សាធារណៈ ផ្លូវ​ម៉ាស្សា​បាតជើង និង​ផ្លូវ​ក្រាល​បន្ទះ​ឈើ​តាម​បែប​ជប៉ុន រួម​ទាំង​មា​នក​ញ្ជុះ​អង្គុយ​លេង​ថែម​ទៀត​ផង​។

ត្រឹមតែ​រយៈពេល​បួន​ខែ បន្ទាប់​ពី​ការ​បើក​លក់​គម្រោង​បុរី​មហា​សែន​សុខ បាន​លក់​អស់​ប្រមាណ​ជា​៨០% នៃ​ដំណាក់កាល​ទី​មួយ របស់​ខ្លួន ដោយសារ​តែ​តម្លៃ​ផ្ទះ​មាន​តម្លៃ​ចាប់ពី​៤៩.៥០០​ដុល្លារ​តែ​ប៉ុណ្ណោះ និង​ការ​បង់ប្រាក់​មាន​ភាព​ងាយស្រួល រួម​ទាំង​អតិថិជន​អាច​បង់​រំលស់​បាន​ថែម​ទៀត​ផង​។ ទាំង​អស់នេះ​ជា​កម្លាំង​ច​លករ​ដ៏​ខ្លាំង​ក្នុង​ការ​ជំរុញ​សន្ទុះ​ការ​លក់​។ បច្ចុប្បន្ន​គម្រោង​បុរី​កំពុងធ្វើការ​សាងសង់ និង​រៀបចំ​ប្រព័ន្ធ​ផ្លូវ និង​លូ​បង្ហូរទឹក​។

យោង​តាម​ប្រសាសន៍​របស់​លោកស្រី ចេ​ង សុខា ដែល​ជា​ជំនួយការ​អគ្គនាយក​ផ្នែក​លក់ និង​ទីផ្សារ​បានឱ្យ​ដឹង​ថា គម្រោង​បុរី​មហា​សែន​សុខ បាន​ទទួល​ការ​ចាប់អារម្មណ៍​ច្រើន​ពី​អតិថិជន​ក៏​ដោយសារ​តែ​អតិថិជន​ជឿជាក់​ទៅ​លើ​បុរី​ដែល​ជា​គម្រោង​ធំ​របស់​អ្នក​វិនិយោគ​ជប៉ុន​ដែល​មាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍ និង​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់​។ រាល់​គុណភាព​សំណង់​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​វិស្វករ​ជនជាតិ​ជប៉ុន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​បុរី​មហា​សែន​សុខ ជា​គម្រោង​ទី​ពីរ របស់​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន គ្រី​ដ​គ្រុប ដែល​បាន​បោះទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ហើយ​គម្រោង​ទី​មួយ​នោះ គឺ​គម្រោង​ខុន​ដូ​បូ​ដាយ​ជូ​រេ​ស៊ី​ដិ​ន​ស៍ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី និង​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

សព្វថ្ងៃ​គ្រី​ដ​គ្រុប​មាន​មូលដ្ឋាន​ធំ​នៅ​ប្រទេស​ជប៉ុន និង​បាន​ធ្វើការ​វិនិយោគ​នៅ​ប​ណា្ត​ប្រទេស​នានា​ផ្សេង​ទៀត ក្រៅពី​ប្រទេស​កម្ពុជា ដូច​ជា​ប្រទេស​វៀតណាម ប្រទេស​បង់​ក្លា​ដេ​ស ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស​ជប៉ុន និង​ប្រទេស​សិង្ហ​បុរី​៕