ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ ANCHOR ប្រកាស​បើក​កម្មវិធី​ធំ​មួយ​នៅ​ស​ប្តា​ហ៍​ក្រោយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ Anchor នឹង​ប្រកាស​បើក​កម្មវិធី​ធំ​មួយ​នៅ​ស​ប្តា​ហ៍​ក្រោយ​នោះ​គឺ​ការ​ជប់លៀង​លើ​នាវា សូម​បញ្ជាក់​ផង​ដែរ​ថា សញ្ញា​ស្រា​បៀរ​អាន់​ឆ័​រ​មាន​ភាព​ល្បីល្បាញ

រាជធានី​ភ្នំពេញ ៖  ស្រា​បៀរ Anchor នឹង​ប្រកាស​បើក​កម្មវិធី​ធំ​មួយ​នៅ​ស​ប្តា​ហ៍​ក្រោយ​នោះ​គឺ​ការ​ជប់លៀង​លើ​នាវា សូម​បញ្ជាក់​ផង​ដែរ​ថា សញ្ញា​ស្រា​បៀរ​អាន់​ឆ័​រ​មាន​ភាព​ល្បីល្បាញ និង​ពេញ​និយម​បំផុត​ក្នុង​ស្រទាប់​យុវវ័យ​សម័យ​ថ្មី​ទូ​ទាំង​ប្រទេស​កម្ពុជា​។

កម្មវិធី​ដ៏​ពិសេស​ដែល​រៀបចំ​ឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ នឹង​ធ្វើការ​ប្រកាស​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ថ្មី​មួយ​ដែល​មិន​ធ្លាប់​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ការ​ជប់លៀង​លើ​នាវា និង​កម្មវិធី​កំសាន្ត​ផ្សេង​ៗ ហើយ​ក៏​រំពឹង​ផង​ដែរ​ថា នឹង​ទាញ​ចំណាប់អារម្មណ៍​ពី​អតិថិជន​ដែល​និយម​គាំទ្រ​ស្រា​បៀរ Anchor ពី​ការ​កម្មវិធី​ដ៏​សែន​រំភើប​នេះ​។

ព័ត៌មាន​បន្ថែម និង​ថ្មី​ៗ​អំពី​កម្មវិធី​នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​19 សីហា​ខាង​មុខ​នេះ ក្នុង​កម្មវិធី​ក៏​ដូច​ជា​នាំ​ជូន​លោក​អ្នក​នូវ​បទ​ពិសោធន៍​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​វា​ជា​ឱកាស​ពិសេស​មួយ​ដែល​លោក​អ្នក​អាច​ទទួលយក​នូវ​អារម្មណ៍​ស្រស់ថ្លា និង​ក្រេប​រសជាតិ​ដ៏​ស្រទន់​ពី​ស្រា​បៀរ  Anchor  ។

ស្រា​បៀរ  Anchor ត្រូវ​បាន​ផលិត​ឡើង​តាម​រូបមន្ត​ប្រពៃណី​អឺរ៉ុប​-​អា​ល្លឺ​ម៉​ង់​ក្នុង​ការ​ផលិត​ស្រា​បៀរ​មាន​រសជាតិ​ស្រាល​ស្រទន់​ចាប់តាំងពី​ឆ្នាំ​1933 ជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ  មាន​រសជាតិ​ស្រទន់​លើសគេ ផ្តល់​នូវ​អារម្មណ៍​រីករាយ​ស្រស់ថ្លា ដែល​បំពេញតម្រូវការ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​ជា​មនុស្ស​ពេញវ័យ​។

ចាប់តាំងពី​ស្រា​បៀរ  Anchor ត្រូវ​បាន​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា ស្រា​បៀរ​នេះ​បាន​ល្បី​ជា​ម៉ាក​សញ្ញា​គួរ​ទី​ជា​ទុកចិត្ត​ដែល​បង្កើន​នូវ​ភាព​រីករាយ​អស្ចារ្យ​គ្រប់​កម្មវិធី​របស់​លោក​អ្នក ដោយសារ​គុណភាព​ស្តង់ដា​អន្តរជាតិ​ធ្វើ​ឱ្យ​ស្រា​បៀរ​នេះ ក្លាយជា​ជម្រើស​ទី​មួយ​សម្រាប់​មនុស្ស​ភាគច្រើន​។