ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៨ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៨២៨
-​លោក Jean Henry Dunant ជនជាតិស្វ៊ីសជា​អ្នកជំនួញ និង​សកម្មជន​សង្គម ហើយលោក​ជា​អ្នក​បង្កើត​គណៈកម្មការ​អន្ដរជាតិកាកបាទក្រហម​នៅ​ឆ្នាំ​១៨៦៣ ។ លោក​ជាសាក្សីផ្ទាល់ភ្នែក​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់ Solferino ប្រទេស​អ៊ី​តា​លី​រវាង​កងទ័ព ប្រទេស​បារាំង និង​កងទ័ព​ប្រទេស​អូ​ទ្រី​ស ដែល​បណ្ដាល​ឱ្យ​ស្លា.ប់​របួស និង​បាត់​ខ្លួន​សរុប ចំនួន​៣៧.០០០​នាក់​។ លោក​បាន​សរសេរសៀវភៅ​មួយ​ក្បាលមាន​ចំណងជើង​ថា A Memory of Solferinoហើយ ​ក៏​នាំ​ឱ្យ​បង្កើតនូវ​អង្គការ​កាកបាទក្រហម​ឡើង ។ លោកបាន​ស្លា.ប់​នៅ​ឆ្នាំ​១៩១០ ក្នុង​អាយុ​៨២​ឆ្នាំ ហើយ​ឆ្នាំ​១៩០១​លោក​ទទួល​បាន​រង្វាន់​ណូបែ​ល​សន្ដិភាព ។

ឆ្នាំ​១៨២១
-​ក្នុង​អំឡុង​សង្គ្រាម​ទាមទារ​ឯករាជ្យរបស់​ប្រទេស​ក្រិ​ច​ចេញពី​ទួ​រ​គី មានការ ប្រយុទ្ធ​គ្នា​នៅ​តំបន់​ក្រា​វី​យ៉ា ដោយ​ខាង ប្រទេស​ក្រិ​ច​មាន​អ្នក​ប្រយុទ្ធ​១២០​នាក់ ហើយ​បាន​យកជ័យ​ជំនះ​លើ​ទ័ព​ទួ​រ​គី​ដែល មាន​ចំនួន​៩.០០០​នាក់ ។ ក្នុង​ការ​ប្រយុទ្ធ​នេះ កងទ័ព​ទួ​រ​គី​ស្លាប់​៣០០​នាក់ និង​របួស​៨០០នាក់ ចំណែក​ទ័ព​ក្រិ​ច​ស្លាប់​តែ​៦​នាក់ប៉ុណ្ណោះ ។
ឆ្នាំ​១៨២៨
-​លោក Jean Henry Dunant ជនជាតិស្វ៊ីសជា​អ្នកជំនួញ និង​សកម្មជន​សង្គម ហើយលោក​ជា​អ្នក​បង្កើត​គណៈកម្មការ​អន្ដរជាតិកាកបាទក្រហម​នៅ​ឆ្នាំ​១៨៦៣ ។ លោក​ជាសាក្សីផ្ទាល់ភ្នែក​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់ Solferino ប្រទេស​អ៊ី​តា​លី​រវាង​កងទ័ព ប្រទេស​បារាំង និង​កងទ័ព​ប្រទេស​អូ​ទ្រី​ស ដែល​បណ្ដាល​ឱ្យ​ស្លាប់​របួស និង​បាត់​ខ្លួន​សរុប ចំនួន​៣៧.០០០​នាក់​។ លោក​បាន​សរសេរសៀវភៅ​មួយ​ក្បាលមាន​ចំណងជើង​ថា A Memory of Solferinoហើយ​ក៏​នាំ​ឱ្យ​បង្កើតនូវ​អង្គការ​កាកបាទក្រហម​ឡើង ។ លោកបាន​ស្លាប់​នៅ​ឆ្នាំ​១៩១០ ក្នុង​អាយុ​៨២​ឆ្នាំ ហើយ​ឆ្នាំ​១៩០១​លោក​ទទួល​បាន​រង្វាន់​ណូបែ​ល​សន្ដិភាព ។
ឆ្នាំ​១៨៨៦
-​លោក​ច​ន​ស្ទី​ត ផេ​ម​បឺ​តុ​ន បាន​រក​ឃើញការ​បង្កើត​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​ក្រោយមក​គេ​ឱ្យឈ្មោះ​ថា កូកាកូឡា ។ លោក​ជា​ជនជាតិ​អា​មេ​រិ​ក ។
ឆ្នាំ​១៨៩៨
-​ក្រប​ខណ្ឌ​បាល់ទាត់​អ៊ី​តា​លី​បាន​ចាប់ផ្ដើមលេង​ជា​លើក​ទី​១​របស់​ខ្លួន​។
ឆ្នាំ​១៩០២
-​ភ្នំភ្លើងប៉េ​ឡេ ក្នុង​ប្រទេស​បារាំង​បានផ្ទុះ​ឡើង ហើយ​បាន​បំផ្លាញ​ទីក្រុង Saint Pierre ដោយ​សំលាប់​មនុស្ស​ជាង​៣០.០០០នាក់ ។
ឆ្នាំ​១៩២៧
-​អ្នកបើកបរ​យន្ដហោះ​បារាំង​ដ៏​ពូកែ​ក្នុងអំឡុង​សង្គ្រាមលោក​លើក​ទី​១ ឈ្មោះ​ឆាល នុ​ន​ហ្កេ​ស​សេ និង​លោក​ហ្វ្រ​ង់​ស្វ័​រ​កូ​លី បានបាត់​ខ្លួន​នៅ​ទី​ក្រុងប៉ារីស ពេល​ដែល​ពួក​លោកត្រៀម​ធ្វើការ​ហោះហើរ​ជុំវិញ​ពិភពលោក ដោយ​ឥត​ឈប់​សំរាក ។ ក្រោយមក​គេ​បាន ឮដំណឹង​ថា ពួក​លោក​ទាំង​២​នៅ​ប្រទេស​អៀរឡង់ និង​ក្រោយមក​ទៀត​ក៏​បាត់​ដំណឹង​សូន្យឈឹង ។
ឆ្នាំ​១៩៣៣
-​មហា​ត្មៈ​គ​ន្ធី បាន​ចាប់ផ្ដើម​ការ​ធ្វើ​បា​តុកម្ម​រយៈពេល​២១​ថ្ងៃ​ប្រឆាំង​ការ​ជិះជាន់របស់​ចក្រភព​អង់គ្លេស​មក​លើ​ប្រទេស ឥណ្ឌា​។
ឆ្នាំ​១៩៤២
-​ក្នុង​សង្គ្រាមលោក​លើក​ទី​២ ការ​ប្រយុទ្ធគ្នា​នៅ​សមុទ្រ​កូ​រ៉ា​ល រវាង​កងទ័ព​ប្រទេសជប៉ុន និង​កងទ័ព​សហរដ្ឋអាមេរិក​បាន​បញ្ចប់ ដោយ​កងទ័ព​អា​មេ​រិ​ក​ស្លាប់​៦៥៦​នាក់ និងខូចខាត​យន្ដហោះនាវាចំបាំង​យ៉ាងច្រើន ឯកងទ័ព​ជប៉ុន​ស្លាប់​៩៦៦​នាក់ ។
ឆ្នាំ​១៩៤៥
-​ប្រជាពលរដ្ឋ​អាល់​ហ្សេ​រី​ជា​ច្រើន​រយនាក់ ត្រូវ​កងទ័ព​ប្រទេស​បារាំង​សំលាប់​នៅតំបន់​សេ​ទី​ហ្វ ខណៈ​ប្រទេស​នេះ​ជា​ដែនដី អាណានិគមនិយម​របស់​ខ្លួន ។
V-E Day ឬ​ថ្ងៃជ័យ​ជំនះ​នៅ​អឺរ៉ុប​ដែលមាន​ន័យ​ថា បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់អឺរ៉ុប​ទាំងមូល ក្រោយ​ពី​កងទ័ព​អា​ល្លឺ​ម៉​ង់ យល់ព្រម​ចុះចាញ់​ដោយ​ឥត​លក្ខខណ្ឌ​នៅ​ក្នុងទីក្រុង​រ៉េ​ម ប្រទេស​បារាំង​មក ។ ប្រជាជននៅ​ទ្វីបអឺរ៉ុប​ទាំងមូល​នាំ​គ្នា​អបអរសាទរចំពោះ​ជ័យ​ជំនះ​នេះ ។
ឆ្នាំ​១៩៦៣
-​កងទ័ព​កាន់សាសនា​កាតូលិក​របស់ លោក​ប្រធានាធិបតី​វៀតណាម​ខាងត្បូង ង៉ោ ឌិន​យៀម បាន​បាញ់កាំភ្លើង​ទៅ​លើ​ព្រះសង្ឃ ដែល​ទាមទារ​សិទ្ធិ​ស្មើគ្នា​ខាង​សាសនា និងប្រឆាំង​ការ​រើសអើង​ពី​អ្នក​កាន់សាសនា​កា​តូលិ​ក ក្នុង​ឱកាស​បុណ្យ​វិសាខបូជា​។ ការ​បាញ់ប្រហារ​នេះ ធ្វើ​ឱ្យ​ព្រះសង្ឃ​៩​អង្គ​អនិច្ចធម្មក្នុង​ចំណោម​ព្រះសង្ឃ​ដែល​បាន​ចូលរួមប្រមាណ​៦.០០០​អង្គ ។
ឆ្នាំ​១៩៦៧
-​ខេត្ដ​មួយ​របស់​ប្រទេស​ហ្វ៉ី​លី​ពី​ន ឈ្មោះ ដា​វ៉ៅ បាន​បែកចេញ​ជា​៣ គឺ​ខេត្ដ​ដា​វ៉ៅ ដេ​ល ន័​រ​តេ ខេត្ដ​ដា​វ៉ៅ ដេ​ល​សួរ និង​ខេត្ដ​ដា​វ៉ៅ អូ​រេ​ន​ថ​ល​។
ឆ្នាំ​១៩៧០
-​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​កម្មករ ប្រមាណ​២០០​នាក់​ជាមួយ​ក្រុម​និស្សិតប្រមាណ​១.០០០​នាក់​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ធ្វើសង្គ្រាម​នៅវៀតណាម​។ ការ​ប៉ះទង្គិច​គ្នា​នេះ បណ្ដាល​ឱ្យមាន​អ្នក​របួស​៧០​នាក់ ។
ឆ្នាំ​១៩៧២
-​លោក​ប្រធានាធិបតី​អា​មេ​រិ​ក រី​ឆាត និ​ចសុ​ន បាន​បញ្ជា​ឱ្យ​ដាក់​គ្រាប់បែក​ឱ្យ​បាន​ច្រើននៅ​តាម​កំពង់​ផែ​វៀតណាម​ខាងត្បូង ដើម្បី​កុំឱ្យ​មានការ​ហូរ​ចូល​នូវ​អាវុធ និង​របស់របរនានា​របស់​ពួក​វៀតណាម​ខាងជើង ។
ឆ្នាំ​១៩៩៩
-​នាង​ណ​ង់​ស៊ី ម៉ាស បាន​ក្លាយជា​ស្ដ្រី​ទី​១ ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាលា​យោធា​កា​តា ដែលសហរដ្ឋអាមេរិក ។
ឆ្នាំ​២០០៥
-​ប្រធានាធិបតី​អាល់​ហ្សេ​រី លោក​អាប់ដេ​ឡា​ហ្ស៊ី​ស ប៊ូ​តេ​ហ្វ្លីកា ទាមទារ​ឱ្យ​បារាំងសារភាព​ពី​ការ​សំលាប់​យ៉ាង​រង្គាល​ប្រជាជន របស់​ខ្លួន​ប្រមាណ​៤៥.០០០​នាក់​ពេល​ទាមទារ​ឯករាជ្យ​ចំ​ពេល​ដែល​នៅ​ទ្វីបអឺរ៉ុប​អបអរសាទរ​ជ័យ​ជំនះ​លើ​ពួក​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់ ។
ឆ្នាំ​២០០៩
-​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រមាណ៤៥.០០០​នាក់​បាន​ភៀសខ្លួន​ចេញពី​សង្គ្រាមរវាង​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន និង​ពួក​តា​លី​បង់ ដែល​ចេះ​តែ​បន្ដ​នៅ​តាម​ព្រំដែន​អា​ហ្វ​ហ្គា​នីស្ថាន ។
-​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នីញ៉ា សហរដ្ឋអាមេរិកបណ្ដាល​ឱ្យ​ត្រូវ ជំលៀស​ប្រជាជន​ប្រមាណ​៣០.០០០​នាក់ ចេញពី​តំបន់​ដែល​រង​គ្រោះ ៕