ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​តំបន់​ត្រើយម្ខាង​ស្រុក​សំបូរ​ ​សុំឱ្យ​មាន​វិធានការ​ទប់​ស្កាត់​ការ​ជីកកកាយ​កែច្នៃ​រ៉ែ​មាស​​ខុស​ច្បាប់

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ការ​ជីកកកាយ​កែច្នៃ​រ៉ែ​មាស​ខុសច្បាប់​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យនៅ​តំបន់​រ៉ែ​មាស​នានា​ក្នុង​ស្រុក​សំបូរ ខ​ណៈ​ការ​ជីកកកាយ​កែច្នៃ​នៅតែ​បន្ត​ធ្វើឡើង ។ ចំណែក​ឯ​ផល​ប៉ះពាល់​នៅតែ​បន្ត​យារយី​ដល់អាយុ​ជីវិត​សត្វ​ពាហនៈ ក៏ដូចជា​មនុស្ស​ដែល​រស់នៅ​តាម​តំបន់​ជុំវិញ​ទាំ​ងនោះ ​។ ក្រុម​អាជ្ញាធរ​និយាយ​ថា ពួកគាត់​បាន​ប្រទះឃើញ​ការ​ជីកកកាយ​រ៉ែ​មាស​លក្ខណៈត្រង់​ទ្រាយ​ធំ​មួ​យ​ថ្មី​មួយទៀត…

ខេត្តក្រចេះ​ ៖ ការ​ជីកកកាយ​កែច្នៃ​រ៉ែ​មាស​ខុសច្បាប់​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យនៅ​តំបន់​រ៉ែ​មាស​នានា​ក្នុង​ស្រុក​សំបូរ ខ​ណៈ​ការ​ជីកកកាយ​កែច្នៃ​នៅតែ​បន្ត​ធ្វើឡើង ។ ចំណែក​ឯ​ផល​ប៉ះពាល់​នៅតែ​បន្ត​យារយី​ដល់អាយុ​ជីវិត​សត្វ​ពាហនៈ ក៏ដូចជា​មនុស្ស​ដែល​រស់នៅ​តាម​តំបន់​ជុំវិញ​ទាំ​ងនោះ ​។

ក្រុម​អាជ្ញាធរ​និយាយ​ថា ពួកគាត់​បាន​ប្រទះឃើញ​ការ​ជីកកកាយ​រ៉ែ​មាស​លក្ខណៈត្រង់​ទ្រាយ​ធំ​មួ​យ​ថ្មី​មួយទៀត មាន​ប្រើ​សុទ្ធតែ​ម៉ាស៊ីន​កែច្នៃ​មាន​ចំនួន​ជាង១០គ្រឿង​នៅ​ចំណុច​ឈើទាល​ឃ្មុំ ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ នៅពេល​ដែល​ក្រុម​សមត្ថកិច្ច​បាន​ធ្វើការ​ចុះ​ល្បាត​កាលពី​ថ្ងៃទី៣ ខែមីនា​។

មិន​មាន​សេចក្តី​រាយការណ៍​ណាមួយ​ថា អាជីវកម្ម​រ៉ែ​មាស​កំពុងតែ​ដំណើរការ​ដោយ​ម៉ាស៊ីន​កែច្នៃ​ជាង១០គ្រឿង​នេះ ជា​កម្ម​សិទ្ធិរបស់​នរណា​ម្នាក់​នោះ​ទេ ដោយ​គ្រាន់តែ​គឺ​សន្និដ្ឋាន​ថា ការ​ធ្វើអាជីវកម្ម​ជីកកកាយ​ដោយ​ទ្រង់ទ្រាយ​ធំ​បែបនេះ មិន​ពលរដ្ឋ​ធម្មតា​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​។

តែបើ​ទោះជា​បែប​ណា ជាមួយ​និង​កា​រប្រទះឃើញ​ការ​ជីក​កាយ​យក​រ៉ែ​មាស​ដែល​អាជ្ញាធរ​អះអាង​ថា ជា​អាជីវកម្ម​ខុសច្បាប់​នេះ គឺ​សមត្ថកិច្ច​បាន​ត្រឹមតែ​ហាមឃាត់ និង​មិនបាន​ចាប់​ឃាត់ខ្លួន​ជន​ណា​ម្នាក់​នោះ​ទេ ព្រោះ​សំអាង​ថា អាជីវកម្ម​នេះ ​ជា​របស់​ពលរដ្ឋ​នៅក្នុង​ភូមិ​ដែល​តែង​ទម្លាប់​ធ្វើ​រាល់​ឆ្នាំ​។ នេះ​បើ​តាម​ការ​បញ្ជាក់ឲ្យដឹង​ពី​លោក​វរសេ​នីយ៍​ទោ ជ្រិន សុទ្ឋា អធិការ​នគរបាល​ស្រុក​សំបូរ​។

លោក​បាន​បញ្ជាក់ឲ្យដឹង​ទៀត​ថា សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ហាមឃាត់​ក្រុម​អ្នកធ្វើ​រ៉ែ​ទាំងនោះ តែ​បាន​រាយ​ការណ៍​ព័ត៌មាន​នេះ​បន្តម​ក​គណ​បញ្ជាការ​ឯកភាព​ស្រុក​។ពលរដ្ឋ​រស់នៅ​តំបន់​ជុំវិញ​​ទីតាំង​អាជីវកម្ម​កែច្នៃ​រ៉ែ​មាស​​ខុសច្បាប់​ខាងលើ​នេះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​ចុះ​ធ្វើការ​ហាមឃាត់​ជា​បន្ទាន់ និង​មាន​វិធានការ​ចំពោះ​ជន​នៅ​ពីក្រោ​យ​ខ្នង ដោយ​ពួកគាត់​លើកឡើង​ថា ការ​ធ្វើការ​ច្នៃ​ដោយ​ប្រើ​សារធាតុពុល​គីមី ហើយ​ក្រុម​អ្នក​ជីកកកាយ​បាន​បង្ហូរ​ចូល​លើទឹក​អូរ​និង​ទឹកព្រែក​ធ្វើ​ឲ្យ​សត្វ​ពាហ​ណះ គោក្របី និង​មនុស្ស​ដែល​ប្រាស្រ័យ​ប្រើ​ប្រាស់​​ទឹក​ទាំងនោះ​អាច​ប្រឈម​និង​ជម្ងឺ​ឈឺ​ងាប់​មិនខាន ដោយសារ​កន្លងមក​ ធ្លាប់​មាន​ករណី​ឈឺ​ងាប់​នេះ​ជា
ច្រើ​ន​មក​ហើយ​៕

អត្ថបទសរសេរ ដោយ