ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លើកគ្នា​ទៅ​តវ៉ា​និងដាក់លិខិតស្នើ​សុំឱ្យ​មន្រ្តី​រដ្ឋបាល​ព្រៃ​​ឈើ​​ប្រចាំការ​នៅ​ឃុំ​រលួស​​ឱ្យ​​ចេញពី​​តំណែង​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ពលរដ្ឋ​នៅ​ឃុំ​រលួស ស្រុក​សំបូរ​ខេ​ត្ត​ក្រចេះ​បាន​លើកគ្នា​ទៅ​តវ៉ា​ និង​ដាក់​លិខិត​ទៅ​តំណាង​រាស្រ្ត​ខេត្តក្រចេះ ដើម្បី​ស្នើសុំ​អោយ​ជួយ​ពិនិត្យ​លើ​មន្រ្តី​រដ្ឋបាល​ព្រៃឈើ​ដែល​ឈរជើង​ប្រចាំការ​នៅ​ឃុំ​រលួស​អោយ​ចេញពី​តំណែង​ ដោយសារ​ពួកគាត់​ចោទ​លោ​កនាយ​សង្កាត់​រូប​នោះ​ថា​ «បាន​ចាប់​រឹបអូស​រណា​រយន្ត​ពួកគាត់​គ្រាន់​កាត់​កូនឈើ​តាម​ចំការ​ និង​ក្បាល​ស្រែ​យក​មក​លក់ ​ដើម្បី​បាន​កម្រៃ​ដោះស្រាយ​ប្រចាំ​ថ្ងៃ»​…

ខេត្តក្រចេះ ៖ ពលរដ្ឋ​នៅ​ឃុំ​រលួស ស្រុក​សំបូរ​ខេ​ត្ត​ក្រចេះ​បាន​លើកគ្នា​ទៅ​តវ៉ា​ និង​ដាក់​លិខិត​ទៅ​តំណាង​រាស្រ្ត​ខេត្តក្រចេះ ដើម្បី​ស្នើសុំ​អោយ​ជួយ​ពិនិត្យ​លើ​មន្រ្តី​រដ្ឋបាល​ព្រៃឈើ​ដែល​ឈរជើង​ប្រចាំការ​នៅ​ឃុំ​រលួស​អោយ​ចេញពី​តំណែង​ ដោយសារ​ពួកគាត់​ចោទ​លោ​កនាយ​សង្កាត់​រូប​នោះ​ថា​ «បាន​ចាប់​រឹបអូស​រណា​រយន្ត​ពួកគាត់​គ្រាន់​កាត់​កូនឈើ​តាម​ចំការ​ និង​ក្បាល​ស្រែ​យក​មក​លក់ ​ដើម្បី​បាន​កម្រៃ​ដោះស្រាយ​ប្រចាំ​ថ្ងៃ»​ ។

ការ​ស្នើសុំ​ដក​លោកនាយ​សង្កាត់​រូប​នេះ ​បាន​ធ្វើឡើង​តាម​លិខិត​អម​ដោយ​មេដៃ​ពលរដ្ឋ​ច្រើន​នាក់​ជា​តំណាង ដោយមាន​ចុះ​ថ្ងៃទី១២ មករា ឆ្នាំ​២០២២ ។ ក្នុង​លិ​ខិត​បណ្តឹ​ងនោះ​ដែរ ពលរដ្ឋ​បាន​ចោទប្រកាន់​លោកនាយ​សង្កាត់​ត្រូវ​បាន​បង្ហាញ​ឈ្មោះ​ចំៗ​ថា លោក តែ រី ហើយ​រូបលោក​បាន​បញ្ជា​អោយ​កូនចៅ​ដើរ​ប្រមូល​លុយ​ចាប់ពី៣០ម៉ឺន​រៀល ទៅ៤០ម៉ឺន​រៀល ក្នុង១គោយន្ត​កន្រ្តៃ​ប្រសិនបើ​ពួកគេ​រត់ការ​ប្រាប់​មុន តែបើ​មិនបាន​រត់ការ​បើកផ្លូវ​មុន​ទេ​គឺ​ត្រូវ​បង់​រហូតដល់​ទៅ១លាន​រៀល​ទៅ២លាន​រៀល​ករណី​ចាប់បាន ។

ជាមួយ​និង​ការចោទប្រកាន់​ពីសំណាក់​ពលរដ្ឋ​បែ​បនេះ ត្រូវ​បាន​លោក តែ រី ប្រាប់​បណ្ដាល​សារ​ព័ត៏​មានកាល​ពី​ល្ងាច​ថ្ងៃ​​ទី០៣ ខែមីនា ឆ្នាំ២០២២ នេះ​ថា ការ​ចាប់​រណា​យន្ត​មក​រក្សាទុក​នៅកន្លែង​រដ្ឋបាល​ព្រៃឈើ​ដោយសារ​ក្រុម​ពលរដ្ឋ​មួយចំនួន​បាន​នាំគ្នា​ទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍ ទើប​យើង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​​ការ​ចុះ​នោះ​ មានការ​សហការ​ជាមួយ​សហគមន៍​ព្រៃឈើ​ និង​អាជ្ញាធរ​មានសមត្ថ​កិច្ច​ផង​ដែរ ។

ដោយឡែក​ ការចោទប្រកាន់​ខាង​លើ​ថា ជំនាញ​ទា​រលុយ​ជា​ថ្នូរ​និង​ការ​ដឹក​ផល​អនុផល​ព្រៃឈើ​មិនមែន​ជា​ការ​ពិត​​ឡើយ​។ ចំពោះ​បញ្ហា​ដឹកជញ្ជូន​ផល​ព្រៃឈើ​ចេញពី​តំបន់​ឃុំ​រលួស​កើតឡើង​យូរ​យា​ណាស់​មក​ហើយ ដោយ​បង្រ្កាប​មិន​ចេះ​អស់ ជាពិសេស​ បទល្មើស​ដឹកជញ្ជូន​ឈើ សិប្បកម្ម​កែ​ឆ្នៃ​ឈើ​យ៉ាង​អនាធិបតេយ្យ និង​ការ​កាប់​រាន​ដី​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់ ដោយ​ការ​បង្រ្កាប​ហាក់​យឺតយ៉ាវ​មិនទាន់ពេល​វេលា​ ។

គួរ​បញ្ជាក់​ថា ការ​បែកធ្លាយ​ព័ត៌មាន​ខាងលើ ស្រប​ពេល​ពលរដ្ឋ​លើកគ្នា​តវ៉ាសម្រុកចូល​យក​ម៉ាស៊ីន​រណារ​យន្ត​ដែល​​ជំនាញ​មេព្រៃ​ចាប់​ទុក​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​៕ ​

អត្ថបទសរសេរ ដោយ