ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វិញាសា​ប្រ​ទ្ប​ង​ធម្ម​វិន័យ​បី​ថ្នាក់ គឺ​ត្រី ទោ និង​ឯក ទូ​ទាំង​ប្រទេស

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួង​ធម្មការ និង​សាសនា លោក​មិន ឃិ​ន ទីប្រឹក្សាផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាបាន​អញ្ជើញ​បើក​វិញាសា​ប្រឡង​ ធម្មវិន័យ​បី​ថ្នាក់​គឺថ្នាក់​ត្រី ទោ និង​ឯក នៅ​ទូ​ទាំងប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួង​ធម្មការ និង​សាសនា លោក​មិន ឃិ​ន ទីប្រឹក្សាផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាបាន​អញ្ជើញ​បើក​វិញាសា​ប្រឡង​ធម្មវិន័យ​បី​ថ្នាក់​គឺថ្នាក់​ត្រី ទោ និង​ឯក នៅ​ទូ​ទាំងប្រទេស​កម្ពុជា ។ ការ​កាត់​ប្រអប់​សំបុត្រ​នៃ មុខ​វិជ្ជា​ជា​និមិត្ដរូប​នោះធ្វើ​ឡើង​ក្នុង​វត្ដ​ទួលទំពូង សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន នាព្រឹក​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១០ ដែល​មាន បេក្ខសមណ​សិស្ស​ប្រមាណ​៣១៩​អង្គ ។ តាម មន្ដ្រី​ធម្មការ និង​សាសនាបានឱ្យ​ដឹង​ថា កម្មវិធី​ប្រឡង​នេះ​មាន​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​ធ្វើ​ព្រម​គ្នា​នៅ​ទូ​ទាំង​ប្រទេស គឺ​ចំ​ថ្ងៃអាទិត្យ ដែល​សិស្សានុសិស្ស​ឈប់សំរាក ហើយ​ក្រសួង​បាន​ខ្ចី​កន្លែង​ប្រឡង ។

បេក្ខសមណ​សិស្ស​ទូ​ទាំង​រាជធានី និងខេត្ដ​មាន​ចំនួន​សរុប​១០.៤៨៤​អង្គ ស្មើ​៤៨០បន្ទប់ ។ អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ កា​រិយា​ល័យ​ធម្ម​វិន័យ​នៃ​ក្រសួង​ធម្មការ និងសាសនាបាន​បញ្ជាក់​អំពី​ស្ថិតិ​សមណ​សិស្សប្រឡង​ធម្ម​វិន័យ​នៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១០ មាន​សមណ​សិស្ស​ថ្នាក់​ត្រី ចំនួន​៦.៥៨៦​អង្គ ស្មើ​២៩៤​បន្ទប់ ។ សិស្សថ្នាក់​ទោ មាន​ចំនួន​សរុប​២.៤៣៥​អង្គ ស្មើនឹង ១១៩​បន្ទប់ និង​សិស្ស​ថ្នាក់​ឯក មាន​ចំនួន សរុប​១.២៨៣​អង្គ ស្មើ​៧១​បន្ទប់ ។

សមណ​សិស្ស​ប្រឡង​ច្រើន​ជាងគេ គឺ​ខេត្ដកំពង់ចាម ខេត្ដបាត់ដំបង ខេត្ដសៀមរាប និងខេត្ដកណ្ដាល ។ ខេត្ដ​ដែល​មាន​សមណ​សិស្ស ប្រឡង​តិច​ជាងគេ គឺ​ខេត្ដរតនគិរី មណ្ឌលគិរី ប៉ៃលិន និង​ស្ទឹង​ត្រែង រីឯ​ខេត្ដ​ដែល​គ្មានសមណ​សិស្ស​ម្នាក់​សោះ​នោះ​គឺ ខេត្ដ​កែប និងខេត្ដព្រះវិហារ ។ ទោះបីជា​ខេត្ដ ដែល​មិនមាន​សមណ​សិស្ស​មក​ប្រឡង​នឹង​គេ​ក្ដី ក៏​ប៉ុន្ដែទីនោះ​នៅ​តែ​មាន​ព្រះសង្ឃ និង​វត្ដ​អារាមជាទី​ស្រែបុណ្យ​នៃ​ពុទ្ធបរិស័ទ​ផងដែរ ។

លោក​មិន ឃិ​ន រដ្ឋមន្ដ្រីក្រសួង​ធម្មការ និង​សាសនាបាន​ថ្លែង​ទៅ​កាន់​សមណ​សិស្សនៅ​ព្រឹក​ថ្ងៃ​ទី​៣ មក​រា ក្នុង​វត្ដ​ទួល​ទំពូង​ថា ទី​នេះ​ជា​មណ្ឌល​ប្រឡង​លើក​ទី​២ ។ នៅទូ​ទាំង​ប្រទេស​កម្ពុជា​យើង មាន​ពុទ្ធិក​សាកលវិទ្យាល័យ​ខេត្ដ​-​រាជធានី​សំខាន់​ៗ​ជា​ច្រើនដូច្នេះ​ព្រះសង្ឃ​អាច​រៀន​ពុទ្ធ​វិន័យ ពុទ្ធប្បវត្ដិ ប្រជុំ​កងធម៌ និង​សាសន​សុភាសិត​បាន​យ៉ាងល្អ ។ ដើម្បី​លើកទឹកចិត្ដ​សមណ​សិស្ស​ប្រឡងនា​ពេល​នោះ លោក​បានឱ្យ​ដឹង​ទៀត​ថា “​រាជ រដ្ឋាភិបាលបាន​លើកតម្កើង​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ហើយ​ក៏​មិន​បោះបង់​សមណ​សិស្ស​អង្គ​ណា​ដែល​មាន​សញាប​ត្រ​ចោល​ដែរ​” ។

ព្រះ​គ្រូ​ចៅអធិការ​វត្ដ​ទូល​ទំពូង​ក៏​បានសំណូមពរ​សុំ​ឱ្យ​ក្រសួង​បើក​នូវ​ពុទ្ធិក​បឋមសិក្សា​មួយ​ដែរ ។ លោក​រដ្ឋមន្ដ្រី​មានប្រសាសន៍​ថា សមណ​សិស្ស​ទាំងអស់​នឹង​ខិតខំ​យកជ័យ​ជំនះ​ឱ្យ​ខាង​តែ​បាន និង​ប្រឡងជាប់​គ្រប់​គ្នា ។ បេក្ខសមណ​សិស្ស​នៃ​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង​មាន​ចំនួន​សរុប៣១៩​អង្គ មាន​១៣​បន្ទប់ សំរាប់​ប្រឡង ប្រចាំឆ្នាំ​២០០៩-២០១០ ។ លោក​ផ​ន ដា​វី ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានីភ្នំពេញ បានឱ្យ​ដឹង​ថា “​ថ្នាក់​ត្រី​មាន​បេ​ក្ខ សមណ​សិស្ស​១៥៣​អង្គ មាន​៦​បន្ទប់ ថ្នាក់ទោ មាន​បេក្ខសមណ​សិស្ស​១០០​អង្គ មាន​៤បន្ទប់ និង​ថ្នាក់​ឯក​មាន​បេក្ខសមណ​សិស្ស​៦៦អង្គមាន​៣​បន្ទប់​” ។

ព្រះពុទ្ធ​វង្ស ជា សំអាង អគ្គាធិការ​រង ពុទ្ធិកសិក្សា​ជាតិ មាន​សង្ឃដីកា​ថា សមណសិស្ស​មានការ​ប្រឡង​រាល់​ឆ្នាំ ហើយ​ព្រះ​អង្គសុំ​ឱ្យ​បញ្ចេញស្នាដៃ និង​ភាព​ច្បាស់លាស់របស់​ខ្លួន ដើម្បី​យកចំណេះ​ទៅ​បំរើ​ពុទ្ធ​បរិស័​ទ ។ ព្រះ​អង្គ​ក៏​បាន​ប្រសិទ្ធពរ​ជ័យ​ដល់​បេ​ក្ខសមណ​សិស្ស​ទាំងអស់​ឱ្យ​មាន​បញា​ប្រឡងបាន​ចំណាត់ថ្នាក់​ជាប់​គ្រប់​ៗ​គ្នា ៕