ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Galaxy Note7 ពន្យារពេល​ដាក់​លក់​នៅ​ម៉ា​ឡេ​ស៊ី

7 ឆ្នាំ មុន

ដោយសារ​តែ​ភាព​ទាន់សម័យ​នៃ​បច្ចេកវិទ្យា​ទំនើប​របស់​Galaxy Note 7 ទើប​ធ្វើ​ឱ្យ​អតិថិជន​ពុះកញ្ជ្រោល​ចង់បាន គ្រប់​ៗ​គ្នា​ជុំវិញ​ពិភពលោក ដូច្នេះ​ហើយ​ទើប​កើត​មាន​បញ្ហា​ផ្គត់ផ្គង់​មិន​ទាន់​តម្រូវការ

ដោយសារ​តែ​ភាព​ទាន់សម័យ​នៃ​បច្ចេកវិទ្យា​ទំនើប​របស់​Galaxy Note 7 ទើប​ធ្វើ​ឱ្យ​អតិថិជន​ពុះកញ្ជ្រោល​ចង់បាន គ្រប់​ៗ​គ្នា​ជុំវិញ​ពិភពលោក ដូច្នេះ​ហើយ​ទើប​កើត​មាន​បញ្ហា​ផ្គត់ផ្គង់​មិន​ទាន់​តម្រូវការ ពោល​ការ​ដាក់​លក់​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ពន្យារពេល​ដល់​ខែកញ្ញា ទោះបី​ស្មា​ត​ហ្វូ​ន​នេះ បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២ សីហា ២០១៦ ក្ដី​។

ក្រុមហ៊ុន​សាំ​សុង ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ប្រកាស​ពី​ការ​ពន្យារពេល​ដាក់​លក់ Galaxy note 7 ព្រោះតែ​កត្តា​ផ្គត់ផ្គង់​មិន​ទាន់​ក្នុង​ប្រទេស​មួយ​នេះ ។ យ៉ាងណា​ក៏​ដោយ ការ​ដាក់​លក់​នឹង​ត្រូវធ្វើ​ឡើង​នៅ​ខែកញ្ញា​វិញ ខណៈ​កាលបរិច្ឆេទ​ពិតប្រាកដ​មិន​ទាន់​ច្បាស់​នៅឡើយ ៕