ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានឆ្លងផ្លូវ តែអត់មើល​ម៉ូតូ​

7 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​​រង​របួស​យ៉ាង​​ធ្ង​ន់ធ្ងរ ​ហើយ​​ត្រូវ​​​បញ្ជូន​ទៅ​កាន់​ម​ន្ទ​រ​ពេទ្យ​​ដើម្បី​សង្គ្រោះ​ ក្រោ​យ​ពេល​ដែល​ជន​រង​គ្រោះ​​រូប​នោះ​ជិះ​ម៉ូតូ​​តែ​ម្នាក់ឯង ​ស្រាប់តែ​មានរថយន្ត​តា​កូ​ម៉ា​១​គ្រឿង​ទៀត បើកបរ​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​ពេញ​ទំហឹង កាល​ពី​វេលា​ម៉ោ​ង​១០​ព្រឹក​ថ្ងៃ​ទី​១៣ ​សីហា ​២០១៦ នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​​រង​របួស​យ៉ាង​​ធ្ង​ន់ធ្ងរ ​ហើយ​​ត្រូវ​​​បញ្ជូន​ទៅ​កាន់​ម​ន្ទ​រ​ពេទ្យ​​ដើម្បី​សង្គ្រោះ​ ក្រោ​យ​ពេល​ដែល​ជន​រង​គ្រោះ​​រូប​នោះ​ជិះ​ម៉ូតូ​​តែ​ម្នាក់ឯង ​ស្រាប់តែ​មានរថយន្ត​តា​កូ​ម៉ា​១​គ្រឿង​ទៀត បើកបរ​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​ពេញ​ទំហឹង កាល​ពី​វេលា​
ម៉ោ​ង១០​ព្រឹក​ថ្ងៃ​ទី​១៣ ​សីហា ​២០១៦ នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​
ជ័យ​។

​ជន​រងគ្រោះ​ឈ្មោះ​ឡ​ន សុវណ្ណ​រស្មី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤៤ ផ្លូវលំ ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រង​របួស​បែកក្បាល របួស​ជើង រហូត​មាន​សភាព​វង្វេងវង្វាន់​បាតបង់​ស្មារតី ហើយ​ជន​រង​គ្រោះ​រូប​នោះ​ជិះ​ម៉ូតូ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០ ស៊េរី​ឆ្នាំ​២០១២​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1BX-5242  ។ ដោយឡែក​រថយន្ត​បង្ក​ម៉ា​កតា​កូ​ម៉ា​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2S-5278 បើកបរ​ដោយ​បុរស​ម្នាក់​ ។

ប្រជាពលរដ្ឋឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ១​គ្រឿង​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែកឯ​រថយន្ត​បង្ក​បាន​បើក​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ រថយន្ត​បាន​បត់​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង ​ក៏​បាន​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​។ ក្រោយ​ពេល​កើតហេតុ ​រថយន្ត​សង្គ្រោះរបស់​អង្គភាព​៧១១ បាន​ចេញ​ទៅ​ដឹក​ជន​រង​គ្រោះ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។ 

ចំណែក​កម្លាំង​នគរ​បានចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យបាន​នាំ​យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ រង់ចាំ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ ៕