ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤នាក់នេះបា.ញ់មនុស្ស​គ្មានញញើតដៃ​ទេ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ២០១៦ នេះ ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ ​បាន​ធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​​ក្រុម​​ជន​សង្ស័យ​ ដែល​ធ្វើ​សកម្មភាព​ប្លន់​បា.ញ់​ជន​រង​គ្រោះ​​បណ្តាល​ឱ្យ​រង​របួស ​ក្នុង​ពេល​ប្លន់យក​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ២០១៦ នេះ ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ ​បាន​ធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​​ក្រុម​​ជន​សង្ស័យ​ ដែល​ធ្វើ​សកម្មភាព​ប្លន់​បាញ់​ជន​រង​គ្រោះ​​បណ្តាល​ឱ្យ​រង​របួស ​ក្នុង​ពេល​ប្លន់យក​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FX-1645 នៅ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​បើកប្រាក់​នៅ​ទូ ATM កាលពី​ថ្ងៃ​ទី​១០ សីហា វេលា​ម៉ោង​ប្រហែល​១ ​និង​៣០​នាទី​រំលង​អធ្រាត្រ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២០២+២០៤ ផ្លូវ​ព្រះ​សីហ​នុ ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ចេញពីទូ ATM វិញ ​ស្រែក​ចោរៗ​ បាញ់៣គ្រាប់​ស្តូក​ស្តឹង​

ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​​​៤​នាក់ ១-​ឈ្មោះចំរើន វាសនា ហៅស្នា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ២-​ឈ្មោះគឹ​ម ពៅ ហៅពេជ្រ ហៅពៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ៣-​ឈ្មោះ មាស សំណាង ហៅអា​ងោ​ល ហៅអា​ខ្មៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ឃាត់ខ្លួន​បាន​នៅ​ម្តុំ​ក្បាលថ្នល់ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​១០​ សីហា វេលា​ម៉ោង​១១​ និង​៤៥​នាទី​យប់ ។  ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះខាត់ សុ​ឃី​ម ហៅអា​អូ អា​តោ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១១-​សីហា វេលា​ម៉ោង​១ ​និង​៣០​នាទី​រំលង​អធ្រាត្រ នៅ​ចំណុច​ម្តុំ​លក់​ផ្កា ផ្លូវ​លេខ​៥៩៨ មុខ​ផ្ទះ​ឯកឧត្តម ជា សុ​ផា​រ៉ា ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៤​នាក់​​ រួម​និង​វត្ថុ​តាង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណែក​បក្សពួក​នៅ​សេសសល់​ដែល​កំពុង​គេចខ្លួន សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ​ស្វែងរក​ចាប់ខ្លួន​បន្ត​ទៀត ។