ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Audi Q5 ថ្មី​មួយ​លាន​បាន​ចាក​ចេញពី​ខ្សែ​សង្វា​ក់​ផលិត​ពី​រោងចក្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​រថយន្ត Audi Q5 ទី​មួយ​លាន​បាន​ចាក​ចេញពី​ខ្សែ​សង្វា​ក់​ផលិតកម្ម​ពី​រោងចក្រ​រថយន្ត Audi នៅ​ទីក្រុង Ingolstadt ។ រថយន្ត​ទី​មួយ​លាន​ដែល​ជា​រថយន្ត SQ5

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​រថយន្ត Audi Q5 ទី​មួយ​លាន​បាន​ចាក​ចេញពី​ខ្សែ​សង្វា​ក់​ផលិតកម្ម​ពី​រោងចក្រ​រថយន្ត Audi នៅ​ទីក្រុង Ingolstadt ។ រថយន្ត​ទី​មួយ​លាន​ដែល​ជា​រថយន្ត SQ5 មាន​ពណ៌​ខៀវ​នឹង​ត្រូវ​ផ្ដល់​ជូន​ទៅ​គ្រួសារ​មួយ​នៅ​ប្រទេស​អា​ឡឺ​ម៉​ង់​។ ភាព​ជោគជ័យ​ជា​អន្តរជាតិ​របស់ Audi Q5 បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ​២០០៨ នៅ​ពេល Audi បាន​ចាប់ផ្ដើម​ម៉ូ​ឌែ​ល​នៃ​ប្រភេទ​រថយន្ត​ទំនើប​លំដាប់​កណ្ដាល «​ម៉ូ​ឌែ​ល​» ទី​ពីរ​ពី​ម៉ាក​ជាមួយ Four Rings បន្ទាប់​ពី Audi Q7​។ ចាប់តាំងពី​ពេល​នោះ​មក Audi Q5 បាន​ឈាន​ដល់​ការ​ពេញ​និយម​របស់​អតិថិជន និង​ឃើញ​មាននៅ​តាម​ដងផ្លូវ​ច្រើន​ជាង​១០០​ប្រទេស ។ ដោយសារ​តែ Audi ផលិត​ឡើង​ដោយ​លក់ដាច់​បំផុត​ទាំង​នៅ​ប្រទេស​ចិន និង​ឥណ្ឌា សម្រាប់​ទីផ្សារ​ក្នុងស្រុក​ដ៏​សំខាន់ ។ ការ​លក់​ចេញ​នៅ​ទូ​ទាំង​ពិភពលោក​សរុប​ជិត​១.៦​លាន​គ្រឿង ។  

លោក Albert Mayer នាយក​រោងចក្រ​ផលិត Audi ក្រុង Ingolstadt បាន​បញ្ជាក់​ថា «Audi Q5 គឺជា​ការ​ធានា​ជាក់ស្ដែង​មួយ​នៃ​ភាព​ជោគជ័យ​សម្រាប់​ពួក​យើង ។ សម្រាប់​ហេតុផល​នេះ ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​យើង​បាន​បង្កើត​ឲ្យ​មានការ​ទាក់ទាញ​ដល់​ពិភពលោក​ជាមួយ​ម៉ូ​ដែល SUV ពី​រោងចក្រ​ដ៏​ធំ​ក្នុង​ទីក្រុង Ingolstadt ។ រថយន្ដ Audi Q5 មួយ​លាន​គ្រឿង​នេះ​បាន​មក​គឺ​ដោយសារ​ប្រសិទ្ធភាព​ការងារ​របស់​ក្រុម ។ យើង​បាន​សម្រេច​បំណង​ដោយសារ​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ​» ។

Peter Mosch ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមការងារ​របស់ AUDI AG ៖ «​តាង​នាម​ឲ្យ​ក្រុមប្រឹក្សាភិបាល និង​ក្រុមការងារ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​មិត្ត​រួម​ការងារ​ទាំងអស់​ដែល​បាន​ជួយ​ឲ្យ​រថយន្ដ Audi Q5 របស់​យើង​ចរាចរ​បាន​នៅ​តាម​ដងផ្លូវ ។ ជំនាញ​របស់​ពួក​គេ​ធ្វើ​ឲ្យ SUV អាច​ជ្រៀតចូល​ក្នុង​ការ​លក់ដាច់​បំផុត​» ។

ក្រុមហ៊ុន​បាន​ប្រគល់​រថយន្ដ Audi Q5 សរុប​ចំនួន​២៦៦,៩៦៨​គ្រឿង ទៅ​ដល់​អតិថិជន​នៅ​ទូ​ទាំង​ពិភពលោក​កាលពី​ឆ្នាំ​មុន ដែល​មាន​ប្រហែល​ប្រមាណ​ប្រាំបី​ភាគរយ​ច្រើន​ជាង​ឆ្នាំ ២០១៤ (២៤៧,៤៤៦)​គ្រឿង ។ ភាព​ជោគ​របស់ Audi Q5 នៅ​តែ​បន្ដ​កើនឡើង​ការ​លក់​ដល់​ទៅ​៤.៧​ភាគរយ​នៅ​ពាក់កណ្ដាល​ឆ្នាំ​នេះ​។ Audi Q5 នៅ​បន្ដ​ការ​លក់ ដាច់​បំផុត​របស់ SUV ក្នុង​វិស័យ​របស់​ខ្លួន ។ ន​យោ​ជិត​របស់ Audi ក្រុង Ingolstadt បាន​ផលិត​រថយន្ដ​ម៉ូ​ឌែ​ល​នេះ​បាន​ច្រើន​ជាង​៦៥០​គ្រឿងក្នុង​មួយ​ថ្ងៃ ។ បន្ថែម​ពី​នេះ Audi Group ក្លាយទៅជា​អ្នកលក់​ដាច់​បំផុត​ក្នុង​ក្រុង Changchun ប្រទេស​ចិន និង Aurangabad ប្រទេស​ឥណ្ឌា សម្រាប់​ទីផ្សារ​ដ៏​សំខាន់​របស់​ខ្លួន ។  សរុប​ទាំង​ពីរ​ប្រទេស​នេះ​រថយន្ដ Audi Q5 ប្រហែល​១.៦​លាន​គ្រឿង​ត្រូវ​បាន​លក់​ចេញ​នៅ​ទូ​ទាំង​ពិភពលោក​ចាប់តាំងពី​ការ​ចាប់ផ្ដើម​ផលិត​នៅ​ឆ្នាំ​២០០៨ ។ SUV គឺ​មានការ​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​ប្រទេស​អា​ឡឺ​ម៉​ង់ ។

Audi Ingolstadt គឺជា​រោងចក្រ និង​ជា​មគ្គទេសក៏​ឈានមុខ​មួយ​សម្រាប់​រោច​ក្រ Audi ថ្មី​នៅ​ប្រទេស​ម៉ិចស៊ិក ។ Audi Q5 នឹង​មាន​ផែនការ​ក្នុង​ខ្សែ​ផលិតកម្ម​នៅ​ទីក្រុង San José Chiapa សម្រាប់​ទីផ្សារ​ពិភពលោក​នៅ​ចុងខែ​កញ្ញា​នេះ ។