ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់ជាច្រើន​ល្វែ​ង​បាន​សង់​រំលោ.ភ​លើចំណី​ផ្លូវ​សា​ធា​រណៈ​អាច​បង្ក​គ្រោះថ្នាក់បាន​

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹងត្រែ​ង ៖ សំណង់ជាច្រើន​ល្វែង​ស្ថិតនៅ​លើ​ផ្លូវ​ទល់​​មុខ​សាលា​ចំការ​ដូង ភូមិ​ស្ពានថ្ម សង្កា​ត់​ស្ទឹងត្រែង ​ក្រុង​​ស្ទឹងត្រែង បាន​សាងសង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​សាធា​រណៈ អាជ្ញាធរ​ក្រុង​គួ​រតែអនុវត្តន៍​វិធានការ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ក្រុង អោយ​មាន​សោ​ភណ្ឌ​ភាព…

ខេត្ត​ស្ទឹងត្រែ​ង ៖ សំណង់ជាច្រើន​ល្វែង​ស្ថិតនៅ​លើ​ផ្លូវ​ទល់​​មុខ​សាលា​ចំការ​ដូង ភូមិ​ស្ពានថ្ម សង្កា​ត់​ស្ទឹងត្រែង ​ក្រុង​​ស្ទឹងត្រែង បាន​សាងសង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​សាធា​រណៈ អាជ្ញាធរ​ក្រុង​គួ​រតែអនុវត្តន៍​វិធានការ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ក្រុង អោយ​មាន​សោ​ភណ្ឌ​ភាព ​។

យោង​តាម​មតិ​របស់​ពលរដ្ឋ​ដែល​បាន​រុះរើ​និង​កាត់​សំយាប​ដែលលយ​លើ​ចំណី​ផ្លូវ​សា​ធា​រណៈ​បាន​លើកឡើង​ថា​អាជ្ញាធរ​ក្រុង​គួ​រពិនិត្យ​ទៅលើ​សំណង់​ជាច្រើន​ល្វែង​ ចាប់ពី​ផ្លូវបំបែក​ជា​បួន​ទុក​មុខ​សាលា​ចំការ​ដូង ដែល​បាន​សង់​សំណង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ ជាពិសេស​ចំណុច​ផ្លូវកែង ដែល​ជា​ចំណុច​កែង​ខ្លាំង​ងាយ​និង​គ្រោះ ។

មន្ត្រី​នគរបាល​សណ្តាប់​ធ្នាប់​ក្រុង​បាន​ទទួលស្គាល់​ថា​ សំណង់​ទាំងនោះ​ ពិតជា​បាន​សង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ពិតប្រាកដ​មែន ហើយ​ចំណុច​ផ្លូវកែងបំបែក​ជា​បួន​នោះ ​វា​ពិតជា​ចំណុច​ដែល​ប្រជាពលរដ្ឋ​លោក​ធ្វើ​ដំណើ​របាំង​មិន​អាច​មើល​គ្នា​ឃើញ ហើយ​អាច​ប្រឈម​គ្រោះថ្នាក់​ពិតមែន ​។​ មន្ត្រី​នគរបាល​ដដែល​បន្ត​ថា ​វា​ជា​ចំណុច​ដែល​អាជ្ញាធរ​ក្រុង​គួរ​អនុវត្ត​ឱ្យស្មើភាព ជា​មួយ​សំណង់​ប្រជាពលរដ្ឋ​ដែល​បាន​កាត់​រុះរើ សំយាប​តាម
ការណែនាំ​របស់​សាលាក្រុង​នា​ពេល​កន្លង​​មក ។

លោក ជា ហុក​ឡេង អភិបាលរង​ក្រុង​ទទួលបន្ទុក​សណ្តាប់​ធ្នាប់​ក្រុង​បាន​ប្រាប់​អោយ​ដឹង​ថា​ សំណង់​ខាងលើ​លោក​​បាន​ចុះ​ហាមឃាត់​មិន​ឱ្យសាងសង់ ព្រោះ​រំលោភ​លើ​ចំណី​ចិញ្ចើម​ផ្លូវ​សាធារណៈ ហើយ​ម្ចាស់​សំណង់​នោះ​ក៏​បាន​សន្យា​ថា​នឹង​រើសង់​កន្លែង​ថ្មី​វិញ​ដែរ​ ។

អត្ថបទសរសេរ ដោយ