ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​មុខ​ដែក

14 ឆ្នាំ មុន

ប្រព័ន្ធ​ច្បាប់​ក្នុង​ប្រទេស​យើង គឺ​មាន​ខ្សែ​សង្វា​ក់​បរិបូរណ៍​ស្ទើរតែ​គ្មាន​ចន្លោះ​ប្រហោង ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ច្បាស់​ថា​ជា​ប្រទេស នីតិរដ្ឋ ដោយ​មាន​រចនាសម្ព័ន្ធ​ប្រទាក់ក្រឡា ហើយ​ស្ថាប័ន​ដែល​ធំ​ដំបូង​គេ​គឺ​ក្រសួងយុត្ដិធម៌​សម្រាប់​ធានា​លើ​ការ​ អនុវត្ដន៍​ច្បាប់ បន្ដបន្ទាប់ មាន​តុលាការ​កំពូល សាលាឧទ្ធរណ៍ និង​សាលាដំបូង ស្ថាប័ន​ពង្រឹង​សន្ដិសុខ​សង្គម សណ្ដាប់ធ្នាប់​សង្គម សិទ្ធិ​មនុស្ស មន្ទីរឃុំឃាំង ។​ល​។​និង ។​ល​។ ដូច្នេះ​តើ​ការ

(ដោយ​បណ្ឌិត ពេជ្រ​-​ភិ​រម្យ)

ប្រព័ន្ធ​ច្បាប់​ក្នុង​ប្រទេស​យើង គឺ​មាន​ខ្សែ​សង្វា​ក់​បរិបូរណ៍​ស្ទើរតែ​គ្មាន​ចន្លោះ​ប្រហោង ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ច្បាស់​ថា​ជា​ប្រទេស នីតិរដ្ឋ ដោយ​មាន​រចនាសម្ព័ន្ធ​ប្រទាក់ក្រឡា ហើយ​ស្ថាប័ន​ដែល​ធំ​ដំបូង​គេ​គឺ​ក្រសួងយុត្ដិធម៌​សម្រាប់​ធានា​លើ​ការ​អនុវត្ដន៍​ច្បាប់ បន្ដបន្ទាប់ មាន​តុលាការ​កំពូល សាលាឧទ្ធរណ៍ និង​សាលាដំបូង ស្ថាប័ន​ពង្រឹង​សន្ដិសុខ​សង្គម សណ្ដាប់ធ្នាប់​សង្គម សិទ្ធិ​មនុស្ស មន្ទីរឃុំឃាំង ។​ល​។​និង ។​ល​។ ដូច្នេះ​តើ​ការ​អនុវត្ដន៍​ច្បាប់ អនុវត្ដ​នូវ​យុត្ដិធម៌​សង្គម​កម្ពុជា​មាន​តម្លាភាព​ហើយ​ឬ​នៅ ? បើ​ពិនិត្យ​មើល​ជា​ទូទៅ ទាំង​អ្នក​អនុវត្ដ​ច្បាប់ និង​អ្នក​គោរព​ច្បាប់ គឺ​នៅ​តែ​មាន​ភាព​ធូររលុង និង​កំពុង​ចោទ​ជា​បញ្ហា​ចំពោះ​មុខ​។ តើ​បញ្ហា​នេះ យើង​ទាំងអស់​គ្នា​ត្រូវធ្វើ​ដូច​ម្ដេច ដើម្បី​ឱ្យ​ច្បាប់​របស់​យើង​មាន​ប្រសិទ្ធភាព​ខ្ពស់ ? (How we can do to bring about efficiency and effectiveness of law enforcement ?)ការ​ពិត​ក្នុង​ទ្វីបអាស៊ី​គ្មាន​ប្រទេស​ណាមួយ​ជឿនលឿន​លើ​វិស័យ​ច្បាប់​ទេ ច្រើន​តែ​អ្នកធំ ឬ​អ្នកមាន​លុយ មាន អំណាច​មួយ​ចំនួន​ធ្វើបាប​អ្នក​តូចតាច​ដូច​ជា​រំលោភសិទ្ធិ​រស់នៅ រំលោភ​ដីធ្លី ការ​ជិះជាន់​បំពារបំពាន​លើ​រូបរាង​កាយ ទ្រព្យសម្បត្ដិ រហូត​ដល់​មាន​សំណាញ់​ច្បាប់​ថែម​ទៀត ក៏​នៅ​តែ​មិន​ទាន់​មាន​យុត្ដិធម៌​ផង ទោះបីជា​វិស័យ​ច្បាប់​បាន ចែង​ថា មនុស្ស​គ្រប់​រូប គ្រប់​និន្នាការ និង​គ្រប់​ពូជសាសន៍ ត្រូវ​មាន​សិទ្ធិ​ស្មើគ្នា​នៅ​ចំពោះ​មុខ​ច្បាប់​ក៏​ដោយ ។ ដូច្នេះ​ការ ចង់បាន​នូវ​ប្រព័ន្ធ​យុត្ដិធម៌​សម្រាប់​សង្គម​មួយ គួរតែ​នាំ​គ្នា​ប្រមើល​មើលទៅ​លើ​ខ្លឹមសារ​ប្រឆាំង​ជនល្មើស​នៅ​ក្នុង​រឿង​ប៉ាវ​ចិន​ធៀន ទើប ដឹង​ថា អ្វី​ជា​នីតិរដ្ឋ ? ភាគ​បុរាណ​និទាន​ចិន រឿង​តុលាការ​មុខ​ដែក គឺជា​ចំណុច​ចង្អុលបង្ហាញ​នូវ​រូបភាព​ជា​វិជ្ជមាន​មួយ​នៃ​ការ​គ្រប់ គ្រង​សង្គម​របស់​ស្ដេច​ផែនដី ដែល​បាន​យក​ច្បាប់​ជា​ធំ​ដើម្បី​ដោះស្រាយ​បញ្ហា​យុត្ដិធម៌​ក្នុង​សង្គម ហើយ​រឿង​នេះ គឺជា រឿង​មានការ​ពេញ​និយម​បំផុត​នៅ​ក្នុង​ទ្វីបអាស៊ី​យើង ពិសេស​ចំពោះ​ប្រទេស​កម្ពុជា​វិញ រឿង​នេះ​បាន​ក្លាយទៅជា បញ្ហា​សំរាប់​ពិចារណា និង​ការ​គាំទ្រ​គួរ​ឱ្យ​កត់សម្គាល់​ចាប់ពី​ឆ្នាំ​១៩៩៥​មក​ម្ល៉េះ ។តុលាការ​មុខ​ដែក​បាន​បង្ហាញ​ច្បាស់​នូវ​តួនាទី​ដ៏​សំខាន់​របស់​ប៉ាវ​ចិន​ធៀន ដែល​អ្នក​បាន​ទស្សនា​ចាត់​ទុក​ថា​ជា​តុលាការ​អាច​ទទួលយក​បាន គឺ​មាន​ន័យ​ថា ជា​អ្នក​ប្រកាន់​យុត្ដិធម៌ អ្នក​ប្រកាន់​ច្បាប់​ជា​ធំ មិន​យោគយល់​ដល់​ជន​ណា​ដែល​ប្រព្រឹត្ដ​បទល្មើស ទោះបី ជា​ជន​នោះ​ជាប់​ពូជពង្ស​ស្ដេច អាមាត្យ មន្ដ្រី​ក្នុង​វាំង ឬ​អ្នកមាន​អំណាច​ណា​ក៏​ដោយ តែងតែបាន​ប្រហារជីវិត​ប្រ​សិន បើ​រក​ឃើញ​ថា បាន​ធ្វើ​ខុស​ពិតប្រាកដ​មែន​នោះ​។ ការ​ពិត​ទៅ​ប៉ាវ​ចិន​ធៀន ជា​អ្នកតំណាង​អង្គច្បាប់​ដែល​យុត្ដិធម៌ ប៉ុន្ដែ​បើ​វិភាគ​ឱ្យ​ស៊ីជំរៅ ប៉ាវ​ចិន​ធៀន គឺជា​គតិ​ច្បាប់​សម្រាប់​ការ​វិនិច្ឆ័យ​ទោស​កំហុស​ប៉ុណ្ណោះ ធាតុ​ពិត​ច្បាប់​ដែល​មាន ប្រសិទ្ធភាព​ទៅ​បាន​នោះ គឺ​ស្ថិត​លើ​អ្នក​គោរព​ឯណោះ​ទេ តើ​អ្នក​គោរព​ច្បាប់​នៅ​ក្នុង​រឿង​តុលាការ​មុខ​ដែក​ជា​អ្នក  ណា ? គឺ​ពិតជា​ស្ដេច​នោះ​ឯង ។ អ្នក​ដែល​ទស្សនា​រឿង​នេះ​ទាំងអស់​បានដឹង​ថា មាន​រាជវង្ស​ជា​ច្រើន​អង្គ មន្ដ្រី​ធំ​ៗ មេទ័ព មាន ចៅហ្វាយខេត្ដ ចៅហ្វាយស្រុក ដែល​ត្រូវ​បាន​ប្រហារជីវិត​សួរ​ថា តើ​ស្ដេច​បាន​រារាំង​ទេ គឺ​មិន​បាន​លូកដៃ​ចូល​ដល់​ការ សំរេចចិត្ដ​របស់​ចៅក្រម​ប៉ាវ​ចិន​ធៀន​ឡើយ ។ដូច្នេះ​យើង​អាច​មើលឃើញ​ថា គឺ​ស្ដេច​ឯណោះ​ទេ​ជា​អ្នកតំណាង​យុត្ដិធម៌​ពិតប្រាកដ បើ​ស្ដេច​មិន​គោរព​ច្បាប់ សួរ​ថា តើ ចៅក្រម​ប៉ាវ​ចិន​ធៀន​អាច​ធ្វើ​អ្វី​កើត​ទៅ ? ជា​ការ​ពិត​ណាស់ ស្ដេច​ផែនដី​ជា​មនុស្ស​កំពូល​ក្នុង​នគរ​ចំពោះ​ការ​អនុវត្ដន៍​ច្បាប់ និង​គោរព ច្បាប់​មុនគេ គឺ​ដោយសារ​ស្ដេច​ផែនដី​នេះឯង តែបើ​ស្ដេច​លូកដៃ​ការពារ​មនុស្ស​ខិលខូច​មិន​គោរព​ច្បាប់​នោះ ប៉ាវ​ចិន​ធៀន​ប្រហែលជា មិន​ហ៊ាន​កាត់​ក្បាល​រាជវង្ស ឬ​អ្នកមាន​អំណាច​ណា​ម្នាក់​ឡើយ ទោះបី​ខ្លួន​ជា​អ្នក​ប្រកាន់​យុត្ដិធម៌​ដ៏​ល្អ​ម្នាក់​ក៏​ដោយ​។សរុបសេចក្ដី​មក យើង​អាច​មើលឃើញ​ថា ស្ដេច​ជា​អ្នក​គោរព​ច្បាប់ ឯ​ចៅក្រម​ប៉ាវ​ចិន​ធៀន​ជា​អ្នក​អនុវត្ដ​ច្បាប់ ដូច្នេះ​បើ​មាន​អ្នក​គោរព និង​អ្នក​អនុវត្ដ​ច្បាប់ ទើប​កើត​មាន​យុត្ដិធម៌ បើ​ខ្វះ​ភាគី​ណាមួយ​នោះ ការ​ស្វែងរក​យុត្ដិធម៌​ក្នុង​សង្គម​មិន​អាច​ទទួល​បាន​ជោគជ័យ​ឡើយ​។ហេតុ​ដូច្នេះ​រឿង​តុលាការ​មុខ​ដែក អ្នក​ផ្ដល់​ភាព​យុត្ដិធម៌ គឺ​ពិតជា​ស្ដេច​ផែនដី យ៉ាងណាមិញ​ទាក់ទិន​នឹង​សង្គម​របស់ យើង​វិញ​ក៏​អាច​និយាយ​បាន​ថា សន្លឹក​អាត់​នៃ​យុត្ដិធម៌​ដែល​មាន​តម្លាភាព​ពិតប្រាកដ គឺជា​ប្រមុខ​រដ្ឋាភិបាល ។ ជា ឧ​ទារ​ហណ៍​ផ្នែក​មួយ ពី​បទល្មើស​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅ​ខេត្ដ​មួយ​ចំនួន​ដែល​លាន់​ខ្ទរខ្ទារ​មក​នោះ គឺ​អាស្រ័យ​លើ ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​បង្កើត​ការ​ស៊ើបអង្កេត​ជា​ទូទៅ និង​ត្រូវ​ប្រកាស​វែកមុខ​អ្នកមាន​កំហុស​ជា​សាធារណៈ​រួម​នឹង អ្នក​អន្ដរាគមន៍ ទើប​រក​ឃើញ​តម្លាភាព​ពិតប្រាកដ ។​ល​។ ពីព្រោះ​ថា ស្ដេច​ក្នុង​រាជវង្ស​មហា​សុង ជា​អ្នក​ប្រកាន់​ច្បាប់ ជា​ធំ មិន​គ្រួសារ​និយម មិន​បក្សពួក​និយម អ្នក​ណា​ខុស អ្នក​ណា​ត្រូវ ស្ថិត​លើ​ការ​កាត់ក្ដី​របស់​ចៅក្រម​ប៉ាវ​ចិន​ធៀន ដែល​វិនិច្ឆ័យ​ផ្អែក​ទៅ​លើ​ច្បាប់​នគរ ។ ធាតុ​ពិត​ទោះបីជា​ក្នុង​សង្គម​ណា​ក៏​ដោយ ពាក្យ​ថា​យុត្ដិធម៌​នៅ​តែ​ជា​ការ​ស្រេក ឃ្លាន និង​ទទូច​ចង់បាន​របស់​ប្រជាជន​គ្រប់​រូប​ទូ​ទាំង​ប្រទេស ។តាម​រយៈ​ការ​ប្រែប្រួល និង​ការ​អភិវឌ្ឍន៍​លេចធ្លោ​គ្រប់​ផ្នែក គ្រប់​វិស័យ​ទូ​ទាំង​ប្រទេស បញ្ហា​នេះ​រិ​ត​តែ​ត្រូវ​បាន​ប្រជាជន​កាន់តែ​យកចិត្ដ ទុកដាក់ និង​ពិសេស​ការ​កែទម្រង់​លើ​ប្រព័ន្ធ​ច្បាប់ និង​តុលាការ ដោយ​យើង​សង្ឃឹម និង​ញញឹម​ទុក​យ៉ាង​មុតមាំ​ថា ចាប់ពី​ឆ្នាំ​២០១០​នេះ​ត ទៅ​រាជរដ្ឋាភិបាល​យើង​នឹង​រៀប​ចំការ​កំណត់​ទិស​ដៅ​បញ្ហា​តម្លាភាព​ក្នុង​ប្រព័ន្ធ​យុត្ដិធម៌​បន្ថែម​ទៀត ពី​ការ​កែប្រែ​ប៉ាវ ចិន​ធៀន​បច្ចុប្បន្ន​ឱ្យ​ល្អ​ជាង​នេះ ក្លាយទៅជា​ប៉ាវ​ចិន​ធៀន​ដូច​ជំនាន់​ស្ដេច​មហា​សុង​ដែល​មាន​តុលាការ​មុខ​ដែក​ជា​អ្នក អនុវត្ដន៍​ច្បាប់៕