ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​កញ្ចក់​លើ​អាកាស​ដូច​ដើរ​លើ​ពពក

7 ឆ្នាំ មុន

អគារ «Jin Mao Tower» បើកផ្លូវ​ថ្មើរជើង​សង់​ពី​កញ្ចក់ «​ដើរ​ទស្សនា​ទីក្រុង​ពីលើ​អាកាស​» កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៦ ។ ផ្លូវ​កញ្ចក់​នោះ​ព័ទ្ធ​ជុំវិញ​អគារ «Jin Mao» ជាន់​ទី​៨៨ មាន​កម្ពស់​៣៤០​ម៉ែត្រ ។

អគារ «Jin Mao Tower» បើកផ្លូវ​ថ្មើរជើង​សង់​ពី​កញ្ចក់ «​ដើរ​ទស្សនា​ទីក្រុង​ពីលើ​អាកាស​» កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៦ ។ ផ្លូវ​កញ្ចក់​នោះ​ព័ទ្ធ​ជុំវិញ​អគារ «Jin Mao» ជាន់​ទី​៨៨ មាន​កម្ពស់​៣៤០​ម៉ែត្រ ។ ដើរ​លើ​ផ្លូវ​កញ្ចក់​នោះ​ឱ្យ​ទស្សនិកជន​បាន​ទស្សនា​ច្រាំង​ទន្លេ «Fujiang» ហើយ​មាន​អារម្មណ៍​ហាក់ដូចជា​ដើរ​លើ​ដុំ​ពពក​ទស្សនា​អគារ ខ្ពស់​ៗ​ក្នុង​ទីក្រុង ។

ផ្លូវ​កញ្ចក់​នោះ​មាន​បណ្តោយ​ប្រវែង​៦០​ម៉ែត្រ ទទឹង​១,២​ម៉ែត្រ ។ ទស្សនិកជន​ដែល​ឡើង​ទស្សនា​ត្រូវ​ពាក់​ខ្សែពួរ​សុវត្ថិភាព​ចង​ជាប់​នឹង​ចង្កេះ និង​មាន​អ្នក​ចាំ​ជួយ​ការពារ​សុវត្ថិភាព ។

«Jin Mao Tower» មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ «Lujiazjui» ក្រុង​សៀង​ហៃ ជា​អគារ​ខ្ពស់​ស្ថិត​នៅ​លំដាប់​ទី​៥​លើ​ពិភពលោក​បើ​វាស់​ពី​កម្ពស់​ដំបូល​បេតុង​អគារ និង​ខ្ពស់​ក្នុង​លំដាប់​ទី​៧​នៅ​លើ​ពិភពលោក បើ​វាស់​ដល់​ចុង​កំពូល​អគារ មាន​កម្ពស់​៤២១​ម៉ែត្រ និង​៨៨​ជាន់ ៕