ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រថយន្ត​ខ្នាត​ធំ​ដឹក​ដំឡូង​ជាមួយ​អង្កាម បែរជា​បង្កប់​ដោយ​របស់​ម្យ៉ាងទៀត

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

រថយន្ត​ខាងលើ​នេះ គឺជា​ប្រភេទ​រថយន្ត FUSO សណ្តោង​រ៉ឺ​ម៉ក់ ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PP.០៨ ៣៥ គោលដៅ​មក​ពី​ភូមិសាស្ត្រ​ខេត្តរតនគិរី ឆ្លងកាត់​ខេត្តស្ទឹងត្រែង បន្ត​ឆ្ពោះទៅ​ខេត្តក្រចេះ ហើយ​ត្រូវ​បាន​ក្រុម​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឃាត់​ត្រួតពិនិត្យ ដោយ​សង្ស័យ​ថា

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ខ្នាត​ធំ​ចង្កូត​ស្តាំ​មួយ​គ្រឿង រង​ការ​បង្ក្រាប​ពី​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​អូរ​ច្រ​ឡង់ ក្នុងភូមិ​អូរ​ឬ​ស្សី​កណ្តា ស្រុក​សៀម​បូក ក្រោយ​ពី​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​បទល្មើស​។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា រថយន្ត​ខាងលើ​នេះ គឺជា​ប្រភេទ​រថយន្ត FUSO សណ្តោង​រ៉ឺ​ម៉ក់ ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PP.០៨ ៣៥ គោលដៅ​មក​ពី​ភូមិសាស្ត្រ​ខេត្តរតនគិរី ឆ្លងកាត់​ខេត្តស្ទឹងត្រែង បន្ត​ឆ្ពោះទៅ​ខេត្តក្រចេះ ហើយ​ត្រូវ​បាន​ក្រុម​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឃាត់​ត្រួតពិនិត្យ ដោយ​សង្ស័យ​ថា បង្កប់​ឈើ​ល្មើសច្បាប់​។

ក្រោយ​ការ​ឃាត់​រថយន្ត និង​ត្រួតពិនិត្យ​ជាក់ស្តែង រថយន្ត​ធុន​ធំ​នោះ បាន​ដឹក​ដំឡូង​មី និង​បេ​ច្រក​អង្កាម ហើយដោយ​មាន​បង្កប់​ឈើ​នៅ​ពីក្រោម​ផង​ដែរ​។ គ្រា​ឃាត់​រថយន្ត​ដឹក​ដំឡូង និង​អង្កាម​បង្កប់​ឈើ​នោះ គេ​មិន​បានឃើញ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចុះ​ត្រួតពិនិត្យ រួម​គ្នា​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នោះ​ទេ ហើយ​ឈើ​ដែល​បង្កប់​ក្រោម​បាវ​ដំឡូង និង​អង្កាម​នោះ ក៏​មិនដឹង​ថា តើ​ជា​ប្រភេទ​ឈើ​អ្វី? និង​ប៉ុន្មាន​ម៉ែត្រគូប​នោះ​ដែរ?។

បន្ទាប់​ត្រួតពិនិត្យ និង​ឆែកឆេរ​រក​ឯកសារ​នានា​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ពុំ​គ្រប់គ្រាន់ កម្លាំង​នគរបាល​ខាងលើ បាន​វា​.​យ​ខ្នោះ​ជន​ពាក់ព័ន្ធ និង​នាំ​យក​មក​ស្នងការដ្ឋាន ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ