ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេពច្យុត Perseid នឹង​កើត​មាននៅ​យប់​នេះ និង​យប់​ស្អែក

7 ឆ្នាំ មុន

នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​នេះ ទេពច្យុត​ឈ្មោះ​ថា Perseid នឹង​កើត​មាន​លើ​ផ្ទៃមេឃ​ដែល​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​កើត​មាន​ចាប់តាំងពី​ទេពច្យុត​នេះ បាន​កើតឡើង​ចុង​ក្រោយ​នៅ​ឆ្នាំ​២០០៩ ។

នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​នេះ ទេពច្យុត​ឈ្មោះ​ថា Perseid នឹង​កើត​មាន​លើ​ផ្ទៃមេឃ​ដែល​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​កើត​មាន​ចាប់តាំងពី​ទេពច្យុត​នេះ បាន​កើតឡើង​ចុង​ក្រោយ​នៅ​ឆ្នាំ​២០០៩ ។

លោក Bill Cooke ប្រចាំ​ការិយាល័យ​បរិស្ថាន​អាច​ម៌​ផ្កាយ​របស់​អង្គការ​ណា​សាបាន​ឱ្យ​ដឹង​ថា អ្នក​ព្យាករណ៍​កំពុង​ទស្សន៍​ទាយ​មើល​ពី​ការ​ផ្ទុះ​ឡើង​របស់​ទេពច្យុត Perseid ក្នុងឆ្នាំនេះ​ជាមួយនឹង​ចំនួន​ដ៏​ច្រើន​លើស​លុបនៃ​វត្តមាន​របស់​វា​នៅ​រាត្រី​ថ្ងៃ​ទី ១១ និង​ទី​១២ សីហា ពោល​គឺ​វា​មាន​ចំនួន​២០០​ទេពច្យុត​ក្នុង​១​ម៉ោង​នឹង​ហោះហើរ​លើ​ផ្ទៃមេឃ ។

ទេពច្យុត Perseid រួម​មាន​ភាគល្អិត និង​លាយឡំ​ដោយ​ធូលី​តូច​ៗ ហើយ​ភាគល្អិត​មាន​ទំហំ​មិនធំ​ជាង​គ្រាប់​ខ្សាច់ ហើយ​ពួក​វា​នឹង​ផ្ទុះ​បំបែក​គ្នា​ចូល​ក្នុង​បរិយាកាស​ក្នុង​ចម្ងាយ​212.433​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង បង្កើត​បានជា​ពន្លឺ​ចិញ្ចែងចិញ្ចាច​ពាសពេញ​វា​ហា ។

លោក Bob Bonadurer ប្រចាំ​សារមន្ទីរ​សាធារណៈ Milwaukee និយាយ​ថា អ្នក​ប្រ​ម៉ា​ញ់​ទេពច្យុត​មិន​ចាំបាច់​មាន​ឧបករណ៍​តេ​ឡេ​ស្កុប​នោះ​ទេ ពោល​គឺ​អាច​ទស្សនា​ដោយ​ភ្នែក​ទទេ​បាន ។ ហើយ​ការ​ទស្សនា​ដ៏​ប្រសើរ​បំផុត​នៅ​តាម​ជនបទ គឺ​នៅ​ឱ្យ​ឆ្ងាយ​ពី​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​តែ​ប៉ុណ្ណោះ ។ 

អង្គកា​ណា​សា​ឱ្យ​ដឹង​ថា ទេពច្យុត Perseid គ្មាន​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី​នោះ​ទេ ព្រោះ​ការ​ផ្ទុះ​នេះ​ស្ថិត​នៅ​៨០​គីឡូម៉ែត្រ​ពី ផែនដី​ឯណោះ ៕