ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​8​នាក់​ដោយសារ​ការ​វាយប្រហារ​2​នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី

7 ឆ្នាំ មុន

អ្នក​ទទួលខុសត្រូវ​ម្នាក់​ខាង​សន្តិសុខ​តួ​ក​គី​រាយការណ៍​ថា​មនុស្ស​យ៉ាងតិច​៨​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​៧​នាក់ និង​ប៉ូលិស​ម្នាក់​បាន​ត្រូវ​ស្លា.ប់​ដោយសារ​ការ​វាយប្រហារ​គ្រាប់បែក​២​ដំណាលគ្នា​កាលពី​យប់​ថ្ងៃ​ទី​១០

អ្នក​ទទួលខុសត្រូវ​ម្នាក់​ខាង​សន្តិសុខ​តួ​ក​គី​រាយការណ៍​ថា​មនុស្ស​យ៉ាងតិច​៨​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​៧​នាក់ និង​ប៉ូលិស​ម្នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​គ្រាប់បែក​២​ដំណាលគ្នា​កាលពី​យប់​ថ្ងៃ​ទី​១០ សីហា នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី​ដែល​ការ​វាយប្រហារ​ទាំងនោះ​គេ​ចាត់​ទុក​ថា​ជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម​នៃ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK ។

អភិបាលក្រុង  DIYARBAKIR ទីប្រជុំជន​មួយ​នា​ភាគ​អាគ្នេយ៍​តួ​ក​គី​មាន​ពួក​ឃើ​ត​ភាគច្រើន​គូសបញ្ជាក់​ថា ការ​បំផ្ទុះ​រថយន្ត​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥​នាក់​នៅ​កណ្តាល​ក្រុង​នេះ​។ ម្យ៉ាងវិញទៀត​មនុស្ស​១២​នាក់​ក្នុង​នោះ​មាន​ប៉ូលិស​៥​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​នោះ​។ ការ​ផ្ទុះ​មួយទៀត​ស្ទើរតែ​ដំណាលគ្នា​សម្លាប់​ជន​ស៊ី​វិល​៣​នាក់ ក្នុង​មូលដ្ឋាន  KIZILTEPE ភាគ​ខាងត្បូង​ក្រុង  MARDIN ។ ការ​ផ្ទុះ​នោះ​ក៏​បណ្តាល​ឱ្យ​មនុស្ស​២៥​នាក់​រង​របួស​ផង​ដែរ ។ បណ្តា​រូបភាព​ផ្សាយ​តាម​បណ្តា​ទូរទស្សន៍​បង្ហាញ​ពី​ការ​ខូចខាត​អគារ​ទាំងឡាយ​នៅ​ជុំវិញ​កន្លែង​ផ្ទុះ ព្រម​តាំង​រថយន្ត​ទាំងឡាយ​ដែល​នៅ​ក្បែរ ។

ថ្ងៃ​ទី​១០ សីហា​ថា​ថ្ងៃ​យើង​បង្ហូរឈាម​មួយ​នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី ។ ទាហាន​តួ​ក​គី​៥​នាក់ បាន​ត្រូវ​ស្លាប់​និង​៨​នាក់​ទៀត​រង​របួស​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​មួយ​នា​វេលា​ព្រឹក​ដែល​ក៏​ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​PKK ដែរ​។ គ្រឿងផ្ទុះ​ត្រូវ​បាន​ចុច​ឱ្យ​ផ្ទុះ​ពី​ចម្ងាយ​ពេល​ក្បួន​រថយន្ត​យោធា​មួយ​បើក​មក​ដល់​នៅ ULUDERE ក្បែរ​ព្រំដែន​អីុរ៉ា​ក់ ៕