ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​បុរសឥណ្ឌា​​តែល​​តោល សុំបាយគេ​ហូប ខ្លួនពេញ​ដោយ​ស្នាម​​របួស​

7 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ បុរស​ជនជាតិ​​ឥណ្ឌា​ម្នាក់​​មាន​​សតិ​មិនល្អ​​​ ដោយគេឃើញ​​មាន​ស្នាម​របួស​ពេញ​ដងខ្លួន ​ហើយ​ដើរ​តាម​មុខ​ផ្ទះ​​ប្រជា​ពល​រដ្ឋ​ក្នុង​​​ក្រុង​បាន​លុង​ និង​សុំ​ឱ្យ​​មានការ​អន្តរាគមន៍​ពី​ស្ថានទូត​ឥណ្ឌា​ ដើម្បី​រក​វិធី​​ជួយ​ព្យាបាល ឬ​ក៏​បញ្ជូន​គាត់​ទៅ​ប្រទេស​​វិញ​។

ខេត្ត​រតនគិរី ៖ បុរស​ជនជាតិ​​ឥណ្ឌា​ម្នាក់​​មាន​​សតិ​មិនល្អ​​​ ដោយគេឃើញ​​មាន​ស្នាម​របួស​ពេញ​ដងខ្លួន ​ហើយ​ដើរ​តាម​មុខ​ផ្ទះ​​ប្រជា​ពល​រដ្ឋ​ក្នុង​​​ក្រុង​បាន​លុង​ និង​សុំ​ឱ្យ​​មានការ​អន្តរាគមន៍​ពី​ស្ថានទូត​ឥណ្ឌា​ ដើម្បី​រក​វិធី​​ជួយ​ព្យាបាល ឬ​ក៏​បញ្ជូន​គាត់​ទៅ​ប្រទេស​​វិញ​។

បុរស​​ឥណ្ឌា​ម្នាក់​ដែល​គេ​មិន​ស្គាល់ឈ្មោះ និង​មិន​ដឹង​ពី​ទី​កន្លែង​ស្នាក់​នៅ​ ដែល​កំពុង​តែ​ដើរ​សុំ​បាយ​ប្រជាពលរដ្ឋ​ហូប និង​ដើរ​​​តាម​ដងផ្លូវ​នៅ​ក្រុង​បាន​លុង ​ហាក់ដូចជា​មនុស្ស​វិកល​ច​រិ​ក ។ ​​នៅ​ថ្ងៃ​ទី​១១ ​សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ព្រឹក​ អ្នក​សារ​ព័​ត៌​មាន​យើង​បាន​ជួប​គាត់​ផ្ទាល់ ​នៅ​តាម​ដងផ្លូវក្នុង​ក្រុង​បាន​លុង​ ​ក៏​​សួរនាំ​គាត់​ពី​មូលហេតុ​ស្នាម​របួស​ដងខ្លួន និង​ធ្លាក់ខ្លួន​ក្នុង​សភាព​បែប​នេះ ក៏​ប៉ុន្តែ​ចម្លើយ​​របស់​គាត់​ឆ្លើយ​ថា​ អត់​ចេះ​ខ្មែរ​ទេ ហើយ​របួស​ពេញ​ខ្លួន​នេះ ​គាត់​បាន​ដួល​ម៉ូតូ​៣-៤​ខែ​ហើយ ត្រូវ​បាន​មិត្ត​ភ័​ក្ត​ដេញ​ចេញ​មិន​ឱ្យ​​នៅ​ជាមួយ ហើយ​គាត់​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ និង​អាយុ​ប៉ុន្មាន​ដែរ ព្រោះ​គាត់​និយាយ​ខ្មែរ​បាន​មួយ​ម៉ាត់​ៗ មិនដឹង​ជា​ស្នាក់​នៅ​កន្លែង​ពិតប្រាកដ​នោះ​ទេ ។

​ពេល​នេះ​ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​សំណូមពរ​អោយ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជនបរទេស មេត្តា​រក​វិធី​ព្យាបាល​របួស និង​បញ្ជូន​គាត់​ទៅ​ប្រទេស​ដើម​វិញ​។ ពួក​គាត់​បាន​បន្ត​​​ថា​ ជនជាតិ​ឥណ្ឌា​មួយ​នេះ​ ជា​ភ្ញៀវ​មក​លេង​ស្រុក​ខ្មែរ​​យើង​ដល់​ពេល​គាត់​ធ្លាក់ខ្លួន​ក្នុង​ប្រការ​ណាមួយ ​ដោយ​យ​ថាហេតុ​ គួរតែ​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ផង កុំ​បណ្តែតបណ្តោយ​អោយ​ជន​របស់​បរទេស​ផ្សេង​ទៀត ​វាយតម្លៃ​មក​លើ​សមត្ថកិច្ច​របស់​ខ្មែរ ហើយ​ពួក​គាត់​សំណូមពរ​ឱ្យ​សារ​ព័​​ត៌​មាន​កោះ​សន្តិ​ត​ភាព​​ចុះ​ផ្សាយ​ឱ្យ​​ស្ថាន​ទូត​ឥណ្ឌា​​បានដឹង និង​ជួយ​សង្គ្រោះ​គាត់​ ។