ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នោត​ខ្មែរ​សម្រេច​ក្ដី​បំណង​របស់​កម្មករ​សំណង់​ម្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​កម្មករ​សំណង់​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ដែល​មក​ពី​ខេត្តកំពង់ចាម តែងតែ​ចង់បាន​មុខរបរ​មួយ​ដែល​ជា​របស់​ផ្ទាល់ខ្លួន តែ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​មុខរបរ​ដែល​ខ្លួន​ប្រាថ្នា

រាជធានី​ភ្នំពេញ ៖ បុរស​កម្មករ​សំណង់​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ដែល​មក​ពី​ខេត្តកំពង់ចាម តែងតែ​ចង់បាន​មុខរបរ​មួយ​ដែល​ជា​របស់​ផ្ទាល់ខ្លួន តែ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​មុខរបរ​ដែល​ខ្លួន​ប្រាថ្នា តែ​ក្រោយមក​បុរស​ម្នាក់​នេះ បាន​សម្រេច​ក្តី​បំណង​របស់​ខ្លួន​ជាមួយនឹង​មុខរបរ​រត់​រ៉ឺ​ម៉ក​កង់​បង់​នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ទុន​ពី​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ ដោយសារ​ការ​ត្រូវ​រង្វាន់​ចំនួន​៣​ពាន់​ដុល្លារ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក​ផា​ន់​ណា វ័យ​៥៤​ឆ្នាំ ដែល​ផ្សងសំណាង​ជាមួយ​ក្រុម​ឆ្នោត​ខ្មែរ និង​បាន​ឈ្នះ​ទឹកប្រាក់​ចំនួន​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក បានឱ្យ​ដឹង​ថា លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ពិនិត្យ​សន្លឹក​ឆ្នោត​ទៅ​ឃើញ​ថា លោក​ឈ្នះ​រង្វាន់  ហើយ​នេះ​គឺជា​រង្វាន់​ពិត​ៗ​ដោយ​លោក​បាន​ចំណាយ​ប្រាក់​តែ​៦០០​រៀល ប៉ុណ្ណោះ នៅ​ក្នុង​ថ្ងៃ​លោក​ត្រូវ​រង្វាន់​នោះ ។

លោក​ពេជ្រ ចិ​ត្រា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ បានឱ្យ​ដឹង​ថា ឆ្នោត​ខ្មែរ គឺជា​ឆ្នោត​ស្របច្បាប់​ហើយ​វា​មិនមែន​ជា​ល្បង​ស៊ីសង ដូច​ការ​ចាក់​កន្ទុយលេខ​នោះ​ទេ ។ ការ​លេងឆ្នោត​ខ្មែរ គឺ​មិន​ត្រូវ​បាន​ចំណាយ​ទឹកប្រាក់​ធំដុំ​នោះ​ទេ ទឹកប្រាក់​ដែល​យក​មក​លេងឆ្នោត​ខ្មែរ ។ អតិថិជន​គ្រប់​រូប​គ្រាន់តែ​ចំណាយ​ប្រាក់​តែ​ប៉ុន្មាន​រយ​រៀល ដែល​បាន​សល់​ពី​លុយ​អាប់​ទុក​ចោល ឬ​លុយ​កាត់​បន្ថយ​ពី​ការ​ទិញ​ស្រា​.​ស ឬ​លុយ​ចំណាយ​ចោល​ខុស​ខ្ទង់ ដើម្បី​យក​មក​ផ្សងសំណាង​កម្សាន្ត ហើយ​អាច​នឹង​មានសំណាង​ឈ្នះ​ប្រាក់​រាប់​លាន​រៀល ។

លោក​បន្ត​ថា ការ​ផ្សងសំណាង​ជាមួយ​ឆ្នោត​ខ្មែរ គឺ​មាន​លក្ខណៈ​ផ្ទុយ​ស្រឡះ​ដាច់​ដោយឡែក​ពី​ល្បែងស៊ីសង​ផ្សេង​ៗ ត្រង់​ថា ឆ្នោត​ខ្មែរ គឺជា​ទម្រង់​កម្សាន្ត​ផ្សងសំណាង​ប្រចាំ​ថ្ងៃ​ជាមួយនឹង​ទឹកប្រាក់​ប៉ុន្មាន​រយ​រៀល​ប៉ុណ្ណោះ ក្នុង​ចំណោម​មនុស្ស​ច្រើន​នាក់ ចំណែកឯ​ល្បែងស៊ីសង​វិញ មាន​មនុស្ស​តែ​មួយ​ក្ដាប់​តូច​យក​លុយកាក់​យ៉ាងច្រើន​របស់​ក្រុម​គ្រួសារ​ដែល​បាន​មក​ពី​ការ​ប្រកប​របរ​ផ្សេង​ៗ​យ៉ាង​លំបាកទៅ​លេងល្បែង​ស៊ីសង​ជាមួយនឹង​ទឹកប្រាក់​យ៉ាង​ធំ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​ខូច​សណ្ដាប់​ធ្នាប់​សង្គម ។ លោក​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​សាកល្បង​សន្សំ​ប្រាក់​ត្រឹមតែ​១០០​រៀល​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ក្នុង​ការ​ផ្សងសំណាង ប្រសិនជា​ពួក​គាត់​មានសំណាង នោះ​វា​នឹង​ធ្វើការ​ផ្លាស់​ប្តូរជីវិត​រស់នៅ​របស់​ពួក​គាត់ ហើយ​ប្រសិនជា​ពួក​គាត់​គ្មាន​សំណាង​នោះ​ទេ ក៏​នឹង​មិន​មាន​ផល​អ្វី​អាក្រក់​នោះ​ដែរ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​បម្រើសេវា​ទូរស័ព្ទ​ចល័ត CooTel 038 ដើម្បី​លក់​ឆ្នោត​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត ដោយ​បាន​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចាប់ពី​ឆ្នាំ​២០១៥ មក​ម្ល៉េះ ។ ក្រុមហ៊ុន​ត្រូវ​បាន​វិនិយោគ​ក្នុង​ទឹកប្រាក់​ជា​ច្រើន​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ ។ ការ​ដាក់​ដំណើរការ​នូវ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​នេះ  ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​លេងឆ្នោត​មិន​មានច្បាប់​នេះ ក្រុមហ៊ុន​ក៏​មានការ​តម្កល់​ប្រាក់​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ផង​ដែរ ក្នុង​ការ​ផ្ដល់​សេចក្តី​ទុកចិត្ត​ដល់​សាធារណជន ៕