ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​មានទុក្ខ​លំបាក​តិច​បំផុត

7 ឆ្នាំ មុន

Bloomberg កាលពី​ថ្ងៃ​ទី​៨ សីហា ២០១៦ បញ្ជាក់​ថា ការ​រៀប​ចំណាត់ថ្នាក់​ប្រទេស​មានទុក្ខ​លំបាក​ចំនួន​៧៤​ប្រទេស​នៅ​លើ​ពិភពលោក​ឃើញ​ថា ថៃ​ជាប់​ជា​ប្រទេស មានទុក្ខ​លំបាក​តិច​បំផុត​នៅ​លើ​ពិភពលោក

Bloomberg កាលពី​ថ្ងៃ​ទី​៨ សីហា ២០១៦ បញ្ជាក់​ថា ការ​រៀប​ចំណាត់ថ្នាក់​ប្រទេស​មានទុក្ខ​លំបាក​ចំនួន​៧៤​ប្រទេស​នៅ​លើ​ពិភពលោក​ឃើញ​ថា ថៃ​ជាប់​ជា​ប្រទេស មានទុក្ខ​លំបាក​តិច​បំផុត​នៅ​លើ​ពិភពលោក ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១ ។ លំដាប់ថ្នាក់​ទី​២ ប្រទេស​សិង្ហ​បុរី និង​ទី​៣​ប្រទេស​ជប៉ុន ។

ថៃ​ជា​ប្រទេស​មាន​ស្នាមញញឹម និង​មាន​សេចក្តីសុខ​បំផុត ក្នុង​និន្នាការ​នៃ​ការ​មានមុខ​របរ និង​ការ​គ្រប់គ្រង​ទំនិញ​នៅ​ក្នុង​ប្រទេស ធ្វើ​ឱ្យ​ថៃ​មាន​ពិ​ន្ទ​១,១១% ជា​ពិន្ទុ​ដ៏​ល្អ និង​មានទុក្ខ​លំបាក​តិច​បំផុត ក្នុង​បណ្តា​ប្រទេស​ទាំង​៧៤ តាម​ការ​ស្រាវជ្រាវ ។ សិង្ហ​បុរី និង​ជប៉ុន​ស្ថិត​នៅ​លំដាប់​ទី​២ និង​ទី​៣ ដោយ​សិង្ហ​បុរី មាន​ពិន្ទុ​១,៤% និង​ជប៉ុន​មាន​២,៧%។ ចំណែក​អង់គ្លេស​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១៧ រីឯ​អា​មេ​រិ​ក​នៅ​លំដាប់​ទី​២១ និង​ចិន​លំដាប់​ទី​២៣ ។

ដោយឡែក​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ស្ថិត​នៅ​លំដាប់​ចុងប៉ូច​នៃ​តារាង ដោយ​មាន​ចំណូល​តិច​ធ្វើ​ឱ្យ​កង្វះខាត​ស្បៀងអាហារ និង​ឱសថ​នៅ​ក្នុង​ប្រទេស ខណៈ​ពេល​អតិ​ផរណា​​សាច់ប្រាក់​ឡើង​ខ្ពស់​ក្នុង​កម្រិត​១៨១% ។ វ៉េ​ណេ​ស៊ុ​យ​អេ​ឡា មាន​ភាព​ក្រីក្រ​ស្ថិត​ក្នុង​កម្រិត​១៨៨,២% ចាត់​ទុក​ថា​ជា​ប្រទេស​មាន​ភាព​ក្រីក្រ និង​វេទនា​បំផុត នៅ​លើ​ពិភពលោក បន្ទាប់​មក​មាន​ប្រទេស​បូ​ស្នី មាន​ពិន្ទុ​៤៨,៩៧% និង​អាហ្វ្រិក​ខាងត្បូង​៣២,៩០% ។

អត្រា​គ្មាន​ការងារ​ធ្វើ​របស់​ថៃ មាន​កម្រិត​១% ក្នុងអំឡុងពេល​ដំណាច់ខែ​មិថុនា ខណៈ​ពេល​តម្លៃ​គ្រឿង​ឧបភោគបរិភោគ​កើនឡើង​០,១% បើ​ប្រៀបធៀប​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន និង​នៅ​ខែមិថុនា​កើនឡើង​ត្រឹម​០,៤% ។

លោក  Satoshi Okagawa អ្នក​ស្រាវជ្រាវ​ទីផ្សារ​របស់​ក្រុមហ៊ុន  «Sumitomo Mitsui Banking»​បញ្ជាក់​ថា ស្ថានភាព​ប្រាក់​នៅ​ឱនភាព​ជា​សញ្ញា​បញ្ជាក់​ឱ្យ​ឃើញ​ថា​តម្រូវ​ការ​ទំនិញ​និង​សេវាកម្ម​គឺ​មិន​គ្រប់គ្រាន់​ដល់​តម្រូវការ​លើ​ទីផ្សារ ។ ស្ថានភាព​នោះ​នឹង​ទ្រទ្រង់​ដល់​អ្នក​ប្រើ​ត្រូវ​ពន្យារពេល​ទិញ​ទុក​ដរាបណា​ទំនិញ​ធ្លាក់​ចុះ​បន្ត ធ្វើ​ឱ្យ​តម្រូវការ​ទំនិញ​ធ្លាក់​ចុះ ៕