ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Galaxy Note 7 មាន​អ្នកបញ្ជា​ទិញ​ច្រើន​ជាងគេ​នៅ​កូរ៉េ

7 ឆ្នាំ មុន

កំពូល​ស្មា​ត​ហ្វូ​ន​របស់​សាំ​ស៊ុង​គឺ Galaxy Note 7 បាន​បំបែក​កំណត់​ត្រា​ក្នុង​ប្រទេស​កូរ៉េ​ដោយ​មាន​អ្នកបញ្ជា​ទិញ​ច្រើន​ជាងគេ​បំផុត ពោល​គឺ​មាន​ចំនួន​ច្រើន​ជាង​២០០.០០០​គ្រឿង​បញ្ជា​ទិញ​ត្រឹមតែ​រយៈពេល​២​ថ្ងៃ​

កំពូល​ស្មា​ត​ហ្វូ​ន​របស់​សាំ​ស៊ុង​គឺ Galaxy Note 7 បាន​បំបែក​កំណត់​ត្រា​ក្នុង​ប្រទេស​កូរ៉េ​ដោយ​មាន​អ្នកបញ្ជា​ទិញ​ច្រើន​ជាងគេ​បំផុត ពោល​គឺ​មាន​ចំនួន​ច្រើន​ជាង​២០០.០០០​គ្រឿង​បញ្ជា​ទិញ​ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​ដែល​តួលេខ​នេះ​មាន​ចំនួន​ច្រើន​ជាង Galaxy S7 ពីរ​ដង​ឯណោះ ។

យោង​តាម​ប្រភព​ព័ត៌មាន​ក្នុង​ប្រទេស​ឱ្យ​ដឹង​ថា Galaxy Note 7 កំពុង​អង្រួន​ទីផ្សារ​កូរ៉េ​យ៉ាង​ខ្លាំង ។ នេះ​ដោយសារ​តែ​ក្រុមហ៊ុន​សាំ​ស៊ុង​បាន​ផ្តល់​កាដូ​ដូច​ជា​ខ្សែដៃ​អេ​ឡិច​ត្រូ​និក Gear Fit ជំនាន់​ទី​២ មាន​តម្លៃ​១៧៧​ដុល្លារ ឥត​គិតថ្លៃ បញ្ចុះ​៥០% លើ​ការ​ជួសជុល​អេ​ក្រង់ ព្រមទាំង​កាដូ​ចជា​កាត​ដែល​មាន​ទឹកប្រាក់​៩១​ដុល្លារ​អាច​ប្រើប្រាស់​នៅ​ហាង​ទំនិញ​ដែល​បង់​តាម​សេវាកម្ម Samsung Pay ទៀត​ផង ។ Galaxy note 7 នឹង​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​នៅ​ថ្ងៃ​ទី​១៩ សីហា ២០១៦​ ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ។ វា​នឹង​មក​ដល់ទី​ផ្សារ​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​ទី​២០ សីហា រួម​ជាមួយនឹង​ការ​ថែម​ជូន​ជា​ពិសេស ៕