ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣-៤​នាក់​ឈប់​ឡាន​ជជែក​គ្នា មួយសន្ទុះ​ក្រោយ​ផ្អើល

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​វ័យ​កណ្ដាល​ម្នាក់​ត្រូវ​បាន​ឃាតករ​បា.ញ់​សម្លា.ប់​កាលពី​ព្រ​ព្រលប់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​សាលាសំណាក់ ត្រង់​រង្វង់​មូល​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែក​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ខេត្តកណ្ដាល ៖ បុរស​វ័យ​កណ្ដាល​ម្នាក់​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ព្រ​ព្រលប់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​សាលាសំណាក់ ត្រង់​រង្វង់​មូល​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែក​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ អាច​សង្ស័យ​ជា​ជនបរទេស អាយុប្រមាណ​៤០​ឆ្នាំ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៤ និង​៣០​នាទី​រសៀល គេ​បានឃើញ​មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៣-៤​នាក់​ទៅ​ឈប់​រថយន្ត​ជជែក​គ្នា​នៅ​សាលាសំណាក់ ត្រង់​រង្វង់​មូល​ភូមិ​កោះ​ខ្នុរ ។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​កើត​មាន​អំពើ​បាញ់ប្រហារ​សម្លាប់​មនុស្ស​ម្នាក់​ចោល​សាកសព​នៅ​ទីនោះ ហើយ​គេ​បានឃើញ​រថយន្ត​ម៉ាក់ Vista ពណ៌​ការ៉ុត ស្លាក​លេខ ៧៩២៥ មួយ​គ្រឿង​បើក​គេចខ្លួន​បាត់​ទៅ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ បន្តិច​ក្រោយមក​ក៏​មាន​ព័ត៌មាន​ថា រថយន្ត​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​នៅ​ស្រុក​បាទី ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​ឃាត់​ចាប់​បាន​តែ​រថយន្ត​ទេ ខ្មាន់កាំភ្លើង​បាន​រត់​អស់ហើយ ទោះ​យ៉ាងណា​ក្ដី​កម្លាំង​កង​រាជ​អាវុធ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន កំពុង​តាម​ប្រមាញ់​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕