ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សូរ ឃុន សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​វរ​សេនា​តូច​លេខ៤១៥

13 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ លោក​សូរ​ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនា​គមន៍​រួម​ដំណើរ​​ដោយ​លោក​រដ្ឋ​លេខា​ធិការ ​​អនុរដ្ឋ​លេខា​ធិការ​ មន្ត្រី​រា​ជ​ការ​ក្រោម​ឱវាទ​ក្រសួង និងអ្នក​ឧ​ក​ញ៉ា ម៉ក់ គឹម​ហុង​ អគ្គ​នាយក​ក្រុម​ហ៊ុន​ចំការ​​កៅ​ស៊ូ​ជប់​បានទៅ​​សាក​សួរ​សុខ​ទុក្ខ​ សំណេះ​សំណាល​ និង​នាំ​យក​អំណោយ​ចែក​ជូន​ដល់​កង​ទ័ព​នៅ​វរ​សេនា​តូច​លេខ​៤១៥​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​កាល​ពីថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១១​។

បន្ទាប់​ពី​លោក​វរ​សេនីយ៍​ឯក ឃឿង ធា មេ​បញ្ជា​ការ​រង​កង​ពល​តូច​លេខ​៤១៥ប្រចាំ​​ព្រៃ​គុយ​​ជា​​មេ​បញ្ជា​ការ​វរ​សេនា​តូច​លេខ​៤១៥​ធ្វើ​របាយ​ការណ៍​ស្វា​គមន៍​ និង​លើក​​ឡើង​ពី​ស្ថាន​ភាព​ទូ​ទៅ​នៅ​វរ​​សេនា​តូច​លេខ​៤១៥​ រួច​មក លោក​រដ្ឋ​មន្ត្រី​សូរ ឃុន បាន​លើ​ក​ឡើង​ពី​សេចក្តី​កោត​សរ​សើរ​ពី​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ​ហ៊ុន សែន​​ នាយក​រដ្ឋ​​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រក​​ម្ពុជា​ និង​លោក​ជំទាវ​​ជូន​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ ពល​ទាហាន​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រឹង​យ៉ាង​អង់​អាច​ក្លា​ហាន​​ ហ៊ាន​លះ​បង់​កំលាំង​កាយ​ចិត្ត​ គ្រប់​បែប​យ៉ាង​ក្នុង​បុព្វ​ហេតុ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា​បាន​គង់​វង្ស​។

លោក​សូរ ឃុន មាន​ប្រសាសន៍​​​​លើក​ឡើង​ផង​ដែរ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា ស៊ីម សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំរិន និង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ដែល​ជា​និច្ច​កាល​តែង​តែ​គិត​គូ​រពី​សុខ​ទុក្ខ​ និង​ការ​លំបាក​ខ្វះ​ខាត​របស់​កង​ទ័ព​យើង​ក៏​ដូច​ជាប្រជា​ពល​រដ្ឋ​នៅ​ទាំង​ប្រទេស​ជាប់​ជា​ប្រចាំ។

លោក​សូរ ឃុន បាន​ឧបត្ថម្ភ​អំណោយ​ដល់​កង​ទ័ព​វរ​សេនា​តូច​លេខ​៤១៥ ចំនួន​​៤៣៦​នាក់​ ក្នុង​១​នាក់​ឃីត​១​កញ្ចប់​ ក្នុង​នោះ​មាន​អង្រឹង ​មាន​​មុង​១​សំរាប់​ មី​១០​កញ្ចប់​ បារី​២​កញ្ចប់​ ក្រមា​១ ត្រី​ខ​២កំប៉ុង​ ប្រេង​កូឡា និង​ត្រី​ឆ្អើរ​។ ដោយ​ឡែក​​ក្រុម​ហ៊ុន​ចំការ​កៅ​ស៊ូ​ជប់​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១៥.០៨០.០០០​រៀល​ដល់​វរ​សេនា​តូច​លេខ​៤១៥​ផង​ដែរ​។​ បន្ទាប់​មក​លោក​សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូ​រគមនា​គមន៍​ និង​ប្រតិ​ភូ​រួម​ដំណើរ​​បាន​អញ្ជើញ​កាត់​ខ្សែ​បូ​សម្ពោធ​​បើក​ឱ្យ​ប្រើ​ប្រាស់​ស្រះ​ទឹក​​១​ ដែល​ជា​អំណោយ​របស់​​លោក​ផ្ទាល់​ជូន​ដល់​ទី​បញ្ជា​ការ​កង​ពល​តូច​លេខ​៤១ ដើម្បី​ប្រើ​ប្រាស់​ជា​ប្រយោជន៍​រួម​ចាប់​ពី​ពេល​នេះ​តទៅ​ ៕