ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លាក់​អក្សរ​លើ​ផ្លែ​ឪឡឹក​លក់ដាច់​បំផុត​នៅ​ចិន

7 ឆ្នាំ មុន

សារព័ត៌មាន «South Cihina Morning Post» របស់​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Gu Xinliang ជា​អ្នកចម្ការ​អាយុ​៥៦​ឆ្នាំ នៅ​ក្រុង Pingdingshan ខេត្ត​ហ៊ឺ​ណា​ន (Henan)

សារព័ត៌មាន «South Cihina Morning Post» របស់​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Gu Xinliang ជា​អ្នកចម្ការ​អាយុ​៥៦​ឆ្នាំ នៅ​ក្រុង Pingdingshan ខេត្ត​ហ៊ឺ​ណា​ន (Henan) យក​ឪឡឹក​ដាក់​លក់​នៅ​លើ​ដងផ្លូវ​ក្នុង​ទី​ជនបទ​ជា​រៀងរាល់ថ្ងៃ ។

កាលពី​ខែកក្កដា ២០១៦ លោក Guxinliang បាន​សាកល្បង​យក​ឪឡឹក​២​ផ្លែ ឆ្លាក់​ជា​តួអក្សរ​ចិន ក្នុង​ន័យ​សិរី​សួស្តី មាន​លាភ​សំណាង និង​អាយុ​វែង ហើយ​អក្សរ នីមួយ​ៗ​ស្រ​ដៀង​នឹង​អក្សរ​សរសេរ​ដោយ​ជក់​ចំណាយពេល​១​ម៉ោង ។ អតិថិជន​បាន​ទិញ​ឪឡឹក​ទាំង​២​ផ្លែ​នោះ ដោយ​បញ្ជាក់​ថា យក​ទៅ​ជូន​ដល់​ម្តាយ និង​លោកយាយ ។ ដោយសារ​តែ​លក់ដាច់ និង​មាន​ចំណាប់អារម្មណ៍​ពី​អតិថិជន ដូច្នេះ​លោក​Gu Xinliang ក៏​ចាប់ផ្តើម​ឆ្លាក់​អក្សរ​មង្គល​លើ​ផ្លែ​ឪឡឹក​ពង្រឹង​លើ​ផ្នែក​លក់​របស់​ខ្លួន ។ ពី​ដំបូង​ចំណាយពេល​ប្រហែល​កន្លះ​ម៉ោង​ចំពោះ​ឪឡឹក​មួយ​ផ្លែ និង​នៅ​ពេល​ស្ទាត់​ចំណាយពេល​តែ​១០​នាទី​ប៉ុណ្ណោះ ។ ក្រៅពី​នេះ​លោក Gu Xin liang បាន​កោស​សម្បក​ឪឡឹក​ស្រប​តាម​តម្រូវការ​អតិថិជន​ដែល​ស្នើ​សុំ ហើយ​វិធីសាស្ត្រ​នេះ អាច​លក់​ឪឡឹក​បាន​ដល់​ទៅ​៣០០០​គីឡូក្រាម​ក្នុង​រយៈពេល​១១​ថ្ងៃ ។

លោក Gu ឱ្យ​ដឹង​ពី​ទេព​កោសល្យ​របស់​ខ្លួន​ថា ប្រើ​ក្រចក​ធ្វើ​ជា​ឧបករណ៍ ព្រោះ​ឧបករណ៍​ផ្សេង​ទៀត​មុត​ពេក​អាច​ធ្លុះ​ចូល​ទៅ​ក្នុង​សាច់​ឪឡឹក ហើយ​ក្បូរក្បាច់​នៅ​លើ​សម្បក​ឪឡឹក​មាន​លក្ខណៈ​ស្រ​ដៀង​អក្សរ​សរសេរ​ពី​ជក់ ៕