ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចោរ​​មួយនេះ ពូកែអត់​ធ្មត់​មែន!

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ជ​ន​សង្ស័យ​ម្នាក់​​ត្រូវ​សមត្ថកិច្ចចាប់​ខ្លួន​​បាន​ ​កាលពី​វេលា​ម៉ោង​០៩ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ​សីហា ស្ថិតនៅ​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ​​ពាក់ព័ន្ធ​ក្នុង​ករណី​គាស់​ផ្ទះ​ប្រជា​ពលរ​ដ្ធ​ម្នាក់​ ​លួច​យក​ទ្រព្យសម្បត្តិកាលពី​​ជិត​
​មួយ​ស​ប្ដា​ហ៍កន្លងមក ​​។

ខេត្តបាត់ដំបង ​៖ ជ​ន​សង្ស័យ​ម្នាក់​​ត្រូវ​សមត្ថកិច្ចចាប់​ខ្លួន​​បាន​ ​កាលពី​វេលា​ម៉ោង​០៩ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ​សីហា ស្ថិតនៅ​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ​​ពាក់ព័ន្ធ​ក្នុង​ករណី​គាស់​ផ្ទះ​ប្រជា​ពលរ​ដ្ធ​ម្នាក់​ ​លួច​យក​ទ្រព្យសម្បត្តិកាលពី​​ជិត​
​មួយ​ស​ប្ដា​ហ៍កន្លងមក ​​។

​ជន​សង្ស័យ​ឈ្មោះ​ម៉េ​ង ដា​រ៉ា ហៅ​លិ​ប អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ​ ។ ​ជន​នេះ​ ត្រូវ​កម្លាំង​​សមត្ថកិច្ច សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​គាស់​ទម្លុះទម្លាយ​ផ្ទះ​លួច​យក​ទ្រព្យសម្បតិ្ត​ប្រជា​ពលរដ្ឋ​​ម្នាក់​ឈ្មោះ​ជា ច័ន្ទ​នី ភេទស្រី​ អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​ជាមួយ​គ្នា កាលពី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣​សីហា​ កន្លងមក ហើយ​ក៏ត្រូវ​​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ក្រោយ​ពី​កើតហេតុ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​។

​ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​មែន ហើយ​និយាយ​ទៀត​ថា ដោយ​យក​ដំបង​ឈើ​ជ្រុង​​គាស់​ប​ង្អូ​ច ​ដើម្បី​ចូល​លួច តែ​គាស់​មិន​បាន​ ក៏​ឡើង​លើដំបូលបើក​ក្បឿង​ចូល​វិញ​។ ជន​បញ្ជាក់​ថា ខ្លួន​ព្យាយាម​តាំងពី​ម៉ោង​១​រំលង​អធ្រាត្រ​ រហូត​ដល់​ម៉ោង​៣​ទៀប​​ភ្លឺឯណោះ ទើប​ចូល​លួ​បាន​សម្រេច ហើយ​បើកទ្វារ​​ខាង​មុខដើរ​ចេញ​តាម​សម្រួល​ ខណៈ​ម្ចាស់ផ្ទះ​ដេក​មិន​កម្រើក​បន្តិច​សោះឡើយ​ ។

ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​បានឮ​ស​ម្រិ​ប​​អ្វី​បន្តិច​សោះ ពេល​ត្រូវ​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ព្រោះ​ពេល​នោះ ក្រុម​គ្រួសារ​គាត់​កំពុង​ដេក​លក់​  ។ គាត់​និយាយ​ថា លុះ​ព្រឹក​ឡើង​ពេល​ងើប​ពី​ដំណេក​ទើបបាន​ដឹង ពេល​ឃើញ​បាត់​ទ្រព្យ​សម្បត្ត និង​មាន​ស្នាម​គាស់​ទ្វា​ប​ង្អូ​ច រីឯ​ទ្វា​រផ្ទះ​ ក៏​ចំហរ​ទៀត ​។ ​រីឯ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់ ​មាន​ឡេ​ប​ថប់​ចំនួន​២​គ្រឿង និង​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​១​គ្រឿង​។