ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មា​ត​ហ្វូ​ន​ប្រព័ន្ធ Android ជិត​1​ពាន់​លាន​គ្រឿង​ឆ្លង​មេរោគ

7 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវជ្រាវ​ប្រចាំ​ក្រុមហ៊ុន​សន្តិសុខ Check Point ឱ្យ​ដឹង​ថា ពួក​គេ​បាន​រក​ឃើញ​ស្មា​ត​ហ្វូ​ន​ដំណើ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ Android មាន​បន្ទះ​ឈី​ប Qualcomm ពោល​គឺ​ស្មា​ត​ហ្វូ​ន និង Tablet

ក្រុម​អ្នក​ស្រាវជ្រាវ​ប្រចាំ​ក្រុមហ៊ុន​សន្តិសុខ Check Point ឱ្យ​ដឹង​ថា ពួក​គេ​បាន​រក​ឃើញ​ស្មា​ត​ហ្វូ​ន​ដំណើ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ Android  មាន​បន្ទះ​ឈី​ប Qualcomm ពោល​គឺ​ស្មា​ត​ហ្វូ​ន និង Tablet ចំនួន​៩០០​លាន​គ្រឿង​កំពុង​ឆ្លង​មេរោគ​ថ្មី​ម្យ៉ាង​ឈ្មោះ​ថា «QuadRooter» ។ ក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ទាំងនោះ​រួម​មាន​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​សាំ​សុ​៊​ង​ម៉ូ​ដែល Galaxy S7 និង BlackBerry DTEK50 ដែល​គេ​អះអាង​ថា​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ប្រព័ន្ធ Android មាន​សុវត្ថិភាព​បំផុត​ក្នុង​លោក  ។

មេរោគ QuadRooter នឹង​ចូល​ទៅ​វាយលុក​ទិន្នន័យ និង​គ្រប់គ្រង​លើ​ឧ​បក​ណ៍​អស់ទាំង​នោះ​។ វា​បាន​ឆ្លង​ចូល​ជា​លក្ខណៈ Malware មាននៅ​ក្នុង​កម្មវិធី​ឥត​គិតថ្លៃ (free App) លើ Playstore ។  QuadRooter បាន​វាយប្រហារ​ប្រព័ន្ធ Android តាំងពី​ខែមេសា ២០១៦​មក​ម្ល៉េះ ។ យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន Google កំពុង​ព្យាយាម​រក​ដំណោះស្រាយ​គ្រោង​នឹង​កម្ចាត់​មេរោគ​ឱ្យ​អស់​នៅ​ខែ​ក្រោយ​នេះ ៕