ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ ​Pokémon Go ចេញ​ភ្លាម! រាប់រយ​នាក់​ត្រូវ​ផាកពិន័យ

7 ឆ្នាំ មុន

ទីក្រុង​តៃប៉ិ ​៖ អ្នក​បើកបរ​ជិត​៣៥០​នាក់​​នៅ​តៃវ៉ាន់ ត្រូវ​បាន​ទទួល​ការ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ ​ចំពោះ​ការ​លេង Pokémon Go នៅ​លើ​ទូរស័ព្ទ​ដៃ បន្ទាប់​ពី​មានការ​ដាក់​ចេញឱ្យ​​លេង​ហ្គេ​ម​ដ៏​ពេញ​និយម​មួយ​នេះ​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ហ្គេ​ម​នេះ ​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​​មួយ​ចំនួន​រួច​មក​ហើយ ដូច​ជា​បាន​បណ្តាល​​ឱ្យ​​មានការ​របួស​បាក់ដៃ​បាក់ជើង ហើយ​វា​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឱ្យ​លេង​នៅ

ទីក្រុង​តៃប៉ិ ​៖ អ្នក​បើកបរ​ជិត​៣៥០​នាក់​​នៅ​តៃវ៉ាន់ ត្រូវ​បាន​ទទួល​ការ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ ​ចំពោះ​ការ​លេង Pokémon Go នៅ​លើ​ទូរស័ព្ទ​ដៃ បន្ទាប់​ពី​មានការ​ដាក់​ចេញឱ្យ​​លេង​ហ្គេ​ម​ដ៏​ពេញ​និយម​មួយ​នេះ​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ហ្គេ​ម​នេះ ​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​​មួយ​ចំនួន​រួច​មក​ហើយ ដូច​ជា​បាន​បណ្តាល​​ឱ្យ​​មានការ​របួស​បាក់ដៃ​បាក់ជើង ហើយ​វា​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឱ្យ​លេង​នៅ​ក្នុង​សារមន្ទីរ​ឡើយ​ ។

ហ្គេ​ម​មួយ​ប្រភេទ​​នេះ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍​ និង​លេង​ជា​ច្រើន​នាក់ គិត​តាំងពី​ខែ​មុន​ ខណៈ​​ត្រូវ​បាន​ដាក់​ឱ្យ​​លេង​ដំបូង​​បំ​ផុត ​។ វា​តម្រូវ​ឱ្យ​អ្នកលេង​ហ្គេ​ម​នេះ ត្រូវ​ដើរ​រក​សត្វ​ចម្លែក​ៗ​​នៅ​ពិភព​មែនទែន​​ខាង​ក្រៅ (​មិនមែន​នៅ​ក្នុង​ទូរស័ព្ទ​) ​។ គិត​ចាប់តាំងពី​ពេល​មាន​ហ្គេ​ម​នេះ​ នៅ​តៃវ៉ាន​កាលពី​ថ្ងៃ​សៅរ៍​មក គេ​ឃើញ​មាន​ករណី​​ផាកពិន័យ​ទៅ​លើ​​អ្នកបើកបរ​សរុប​៣៤៩​ករណី ដែរ​ ក្នុង​នោះ​ភាគច្រើន​ គឺ​អ្នក​ជិះ​ម៉ូតូ​ ។ នេះ​គឺជា​ការ​រាយការណ៍​ពី​ភ្នាក់ងារ​ប៉ូ​លិស​​ថ្នាក់​ជាតិ​តៃវ៉ាន់​។

ទោះបីជា​ហ្គេ​ម​មួយ​ប្រភេទ​នេះ​ មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​ វា​ជួយ​ជម្រុញ​ឱ្យ​​មនុស្ស​ចេញ​ដើរ​ក្រៅ ​កុំ​ឱ្យ​​ខ្ជិល​ក៏​ដោយ តែ​ថ្នាក់លើ​នៅ​តៃវ៉ាន់​ បាន​ព្រមាន​ទុកជា​មុន​ឲ្យ​អ្នកលេង​ទាំងអស់ ​មានការ​ប្រុង​ប្រយ័ត្ន​ ។

លោកនាយក​រដ្ឋមន្ត្រី​តៃវ៉ាន់​​បាន​សរសេរ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់​ខ្លួន​ថា​ «​ចង់​ចាប់​សត្វ​ចម្លែក​ៗ​ទាំង​នោះ​ ក៏​ចាប់​ចុះ តែ​សូមកុំ​ឲ្យ​គ្រោះថ្នាក់​ចាប់​អ្នក​បាន​» ។

សូម​បញ្ជាក់​ដែរ​ថា​ តម្លៃ​ទឹកប្រាក់​ក្នុង​ការ​បង់​ពិន័យ​ សម្រាប់​អ្នកបើកបរ​ហើយ​ប្រើ​ទូរស័ព្ទ​ គឺ​៣០០០​ដុល្លា​រ​តៃវ៉ាន់ (​ប្រហែល​៩៥
​ដុល្លា​រ​សហរដ្ឋអាមេរិក​) សម្រាប់​អ្នកបើកបរ​រថយន្ត និង​១០០០​ដុល្លារ​តៃវ៉ាន់ (​ប្រហែល​៣២​ដុល្លា​រ​សហរដ្ឋអាមេរិក​) ចំពោះ​អ្នក​បើក​បរ​ម៉ូតូ។

ក្រៅពី​មាន​ករណី​ផាក​ពិ​​ន័យ​ខាងលើ Apple Daily ​បាន​ប្រាប់​ថា ក្មេង​ជំទង់​អាយុ​២០​ឆ្នាំ ​ជន​ជាត់​តៃវ៉ាន់​ម្នាក់​បាក់ឆ្អឹង​ជង្គង់ ​បន្ទាប់​ពី​បាន​ដួល​ម៉ូតូ​ ពេល​កំពុង​មើល​ទូរស័ព្ទ​ ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ក្នុង​សារមន្ទីរ​ជាតិ​តៃប៉ិ​ បាន​ហាមឃាត់​មិន​ឲ្យ​អ្នក​ចូល​ទស្សនា​លេង​ហ្គេ​ម Pokémon Go ឡើយ​។

បើ​នៅ​ប្រទេស​ថៃ​​វិញ ថ្នាក់លើ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ខ្លួន​ឲ្យ​ដឹង​ជា​មុន​ថា ​ថ្នាក់លើ​ហាម​មិន​ឲ្យ​ចូល​ក្នុង​បរិវេណ​មណ្ឌលបោះឆ្នោត​ដើម្បី​ចាប់​សត្វ​ក្នុង​ហ្គេ​ម​នេះ​ឡើយ ស្រប​ពេល​ជាមួយនឹង​មានការ​បោះ​ឆ្នោត​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​កាលពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ​។
បើ​នៅ​ប្រទេស​អ៊ី​រ៉​ង់​វិញ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រទេស​ហាមឃាត់​មិន​ឲ្យ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ និង​គេហទំព័រ​មួយ​ចំនួន គឹ​បាន​ហាមឃាត់​ជា​ដាច់ខាត​ចំពោះ​ការ​លេង​ហ្គេ​ម Pokémon Go៕