ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាល់​គ្នា

13 ឆ្នាំ មុន

នាយក​ក្រុមហ៊ុន A សុំ​ខ្ចី​អ្នក​បើកឡាន ក្រុមហ៊ុន B មួយ​ខែ​។ បន្ទាប់​ពី​អ្នក​បើកឡានទៅ​ក្រុមហ៊ុន A លោកនាយក​ក្រុមហ៊ុន B ទូរស័ព្ទ​ប្រាប់​ក្រុមហ៊ុន A ៖
-​អា​ម្នាក់​នេះ​ចូល​ចិត្ដ​រឿង​ភ្នាល់​ណាស់​, សម្លាញ់​ឯង​ជួយ​ធ្វើ​ឱ្យ​វា​ឈប់​ឆ្កួតល្បែង​ភ្នាល់ផង​។ វា​ធ្វើការ​សកម្ម​ជាង​អ្នក​ណា​ៗ​ទាំងអស់ទាស​តែ​ឆ្កួត​នឹង​ភ្នាល់​មួយ​មុខ​ ប៉ុណ្ណោះ​។ អ​ញ្ចឹ​ង​ហើយ​បានជា​មិន​ដាច់​ចិត្ដ​ដេញ​វាចោល​។
ឮ​ដូច្នេះនាយក​ក្រុមហ៊ុន A សួរ​អ្នក​បើកឡាន ៖

នាយក​ក្រុមហ៊ុន A សុំ​ខ្ចី​អ្នក​បើកឡាន ក្រុមហ៊ុន B មួយ​ខែ​។ បន្ទាប់​ពី​អ្នក​បើកឡានទៅ​ក្រុមហ៊ុន A លោកនាយក​ក្រុមហ៊ុន B ទូរស័ព្ទ​ប្រាប់​ក្រុមហ៊ុន A ៖
-​អា​ម្នាក់​នេះ​ចូល​ចិត្ដ​រឿង​ភ្នាល់​ណាស់​, សម្លាញ់​ឯង​ជួយ​ធ្វើ​ឱ្យ​វា​ឈប់​ឆ្កួតល្បែង​ភ្នាល់ផង​។ វា​ធ្វើការ​សកម្ម​ជាង​អ្នក​ណា​ៗ​ទាំងអស់ទាស​តែ​ឆ្កួត​នឹង​ភ្នាល់​មួយ​មុខ​ប៉ុណ្ណោះ​។ អ​ញ្ចឹ​ង​ហើយ​បានជា​មិន​ដាច់​ចិត្ដ​ដេញ​វាចោល​។
ឮ​ដូច្នេះនាយក​ក្រុមហ៊ុន A សួរ​អ្នក​បើកឡាន ៖
-​ប្អូន​ឯង​ចូល​ចិត្ដ​ភ្នាល់​មែន​ទេ? ចង់​ភ្នាល់ ស្អី​ខ្លះ?
-​បាទ​, ស្អី​ក៏​ចង់​ភ្នាល់​ដែរ​។
ថា​ហើយ​គេ​មើល​មុខ​លោកនាយក​ជាមួយ​ភាព​ញញឹមញញែម រួច​និយាយ​បន្ដ ៖
-​ពេល​នេះ​ខ្ញុំ​ហ៊ាន​ភ្នាល់ថា​ខ្នង​លោក
នាយក​មាន​សម្លាក​ធំ​មួយ​, បើ​អត់​មាន​ទេ​ខ្ញុំចាញ់​១០​ដុល្លារ​។ លោកនាយក​ក្រុមហ៊ុន A សើច​ក្អាកក្អាយ សើច​បណ្ដើរ​លាត់​អាវបង្ហាញខ្នង​បណ្ដើរ ៖
-​មើល​ឱ្យ​ច្បាស់​ទៅ​, ហើយ​ឱ្យ​១០​ដុល្លារមក​ខ្ញុំ​។
បន្ទាប់​ពី​ទទួល​ប្រាក់​១០​ដុល្លារ​លោកនាយក​ក្រុមហ៊ុន A ទូរស័ព្ទ​ប្រាប់​នាយក​ក្រុមហ៊ុន B ៖
-​អ្នក​បើកឡាន​សម្លាញ់​ឯង​ប្រហែល​លែងលេង​ភ្នាល់​ហើយ​។ អម្បាញ់មិញ​គ្នា​ផ្ដល់​មេរៀន​មួយ​, វា​ស្ពឹក​មុខ​សម្បើម​ណាស់​។
-​មេរៀន​យ៉ាងម៉េច?
-​ពេល​មក​ដល់​ភ្លាម​វា​ភ្នាល់​ថាខ្នង​គ្នាមាន​សម្លាក​ធំ​មួយបើ​អត់​មាន​ទេវា​សុខចិត្ដចាញ់​១០​ដុល្លារ​។ ឥឡូវ​វា​អស់​១០​ដុល្លារ ខាន​ស៊ី​គុយទាវ​ពេល​ព្រឹក​នេះ​ហើយ​។
-​ស្អីហ្នឹង? ម៉េច​ព្រម​ភ្នាល់​អ​ញ្ចឹ​ង? ឯង ឈ្នះ​វា​១០​ដុល្លារ តែ​គ្នា​ត្រូវ​ចាញ់់​វា ១.០០០ ដុល្លារ​, ដឹង​ទេ?
-​ចាញ់​រឿង​អី?
-​មុន​ចេញ​ទៅ​វា​ភ្នាល់​ជាមួយ​គ្នា​១.០០០ ដុល្លារ ហើយ​សន្យា​ក្នុងរវាង​៥​នាទី​បន្ទាប់​ពីទៅ​ដល់​ក្រុមហ៊ុនA វា​នឹង​ធ្វើ​ឱ្យ​ឯង​លាត់​អាវបង្ហាញ​ខ្នង​ឱ្យ​វា​មើល​។ ឥឡូវ​វា​ឈ្នះ​ទាល់តែបាន​។
-​ម៉េច​ឯង​មិន​ប្រាប់​មុន?