ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ford Transit ស៊េរី​ថ្មី 2016 បាន​ឆ្លងកាត់​ការ​ធ្វើតេស្ដ​ម៉ត់ចត់​មុន​ដាក់​លក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ មាន​ផលិតផល​មិន​ច្រើន​នោះ​ទេ​ដែល​អាច​រក្សា​នូវ​សមត្ថភាព និង​ស្ថានភាព​ដើម​ក្រោយ​ពី​បាន​ប្រើប្រាស់​រយៈពេល​១០​ឆ្នាំ ជា​ពិសេស​ជាមួយនឹង​ការ​ប្រើប្រាស់​ច្រើន​ទាំង​យប់​ទាំង​ថ្ងៃ ។

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ មាន​ផលិតផល​មិន​ច្រើន​នោះ​ទេ​ដែល​អាច​រក្សា​នូវ​សមត្ថភាព និង​ស្ថានភាព​ដើម​ក្រោយ​ពី​បាន​ប្រើប្រាស់​រយៈពេល​១០​ឆ្នាំ ជា​ពិសេស​ជាមួយនឹង​ការ​ប្រើប្រាស់​ច្រើន​ទាំង​យប់​ទាំង​ថ្ងៃ ។ ក្រុមហ៊ុន Ford បាន​ព្យាយាម​ផលិត​នូវ​រថយន្ត Ford Transit ស៊េរី​ថ្មី​ដែល​មាន​ភាពរឹងមាំ​សម្រាប់​ប្រើប្រាស់​យូរអង្វែង ដោយ​បាន​យក​រថយន្ត​ទៅ​ធ្វើតេស្ត​រហូត​រយៈពេល​ប្រាំមួយ​ខែ ដោយ​ឆ្លងកាត់​ការ​បើកបរ​នៅ​លើ​ផ្លូវ​រយៈពេល​យូរ និង​មាន​ឧបសគ្គ​ច្រើន​ដើម្បី​រុករក​នូវ​បញ្ហា​ដែល​អាច​កើត​មាន​ក្រោយ​ពី​បាន​ប្រើប្រាស់​រថយន្ត​នេះ​រយៈពេល​យូរ ។

លោក David Gregory ប្រធាន​វិស្វករ​ផ្នែក​រថយន្ត​Transit ប្រចាំ​ទីផ្សារ​អឺរ៉ុប បាន​មាន​ប្រសាសន៍​ថា​៖«​ខ្ញុំ​គិត​ថា អតិថិជន​ជា​ច្រើន​នឹង​មិន​ជឿ​ថា រថយន្ត​នេះ​បាន​ឆ្លងកាត់​ឧបសគ្គ​អ្វីខ្លះ​នោះ​ទេ​មុន​នឹង​ប្រកាស​ដាក់​លក់​នៅ​លើ​ទីផ្សារ​។ រថយន្ត​នេះ បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​ដែល​លំបាក​បំផុត ដែល​រថយន្ត​Van​ដទៃ​ប្រហែល​មិន​អាច​ឆ្លង​ផុត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​រថយន្ត Ford Transit បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​ទាំងនោះ​បាន​ដោយ​ជោគជ័យ ។

មុន​សម្រេច​ដាក់​លក់​រថយន្ត Ford Transit ដំបូង​នៅ​ទីផ្សារ​អឺរ៉ុប និង​អា​មេ​រិ​ក​ខាងជើង រថយន្ត Transit ត្រូវ​បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​នឹង​ភាព​ធន់​របស់​រថយន្ត​នៅ​ឯ​រោងចក្រ​របស់ Ford នៅ​ទីក្រុង Lommel ប្រទេស Belgium និង​មួយទៀត​នៅ​ទីក្រុង Romeo រដ្ឋ Michigan សហរដ្ឋអាមេរិក ។ នៅ​ទីក្រុង Lommel រថយន្ត Ford Transit ជាង​៣០​គ្រឿង​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ធ្វើតេស្ត​ហើយ នៅ​ក្នុង​នោះ​មាន​ដូច​ជា​ការ​អូស​សណ្ដោង​ជាមួយនឹង​ទម្ងន់​អតិបរិមា​និង​ផ្ទុក​ទៅ​ដោយ​អីវ៉ាន់​ពេញ ។

ការ​ធ្វើតេស្ត​បន្ទាប់ គឺ​ការ​បើកបរ​ល្បឿន​លឿន​ឥត​ឈប់​សម្រាក​រយៈពេល​ពីរ​ខែ​នៅ​លើ​ផ្លូវ​ក្រួស ថ្ម ភក់ ជាដើម ។ ក្រៅពី​នេះ​Ford Transit ក៏​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បន្ទប់​បិទ​ជិត​ដែល​ពោរពេញ​ទៅ​ដោយ​កម្រិត​សំណើម​ខ្ពស់​រយៈពេល​១២​ស​ប្ដា​ហ៍ ដើម្បី​តេស្ត​ពី​ភាព​ធន់ និង ភាព​ច្រែះ​របស់​រថយន្ត ព្រមទាំង​ពិនិត្យ​មើល​បំរែបំរួល​នៃ​កា​រវិ​វ​ឌ្ឍ​របស់​រថយន្ត​រយៈពេល​មួយ​ខែ​ថែម​ទៀត ។ នៅ​ពេល​ធ្វើតេស្ត​ពី​កម្លាំង​រថយន្ត ក្រុមការងារ​បាន​បើករថយន្ត​នេះ​នៅ​លើ​ផ្លូវ​ជង្ហុក​រដិបរដុប​ប្រហែល​៥​ពាន់​ដង និង​បាន​បើក​ឡើង​ទៅ​លើ​ខឿន​ផ្លូវ​ដែល​មាន​កម្ពស់ ១៤០mm ជាមួយនឹង​ល្បឿន​៦០km/h ។

ក្រុមការងារ Ford ក៏​បាន​តេស្ត​រថយន្ត​នេះ​នៅ​អឺរ៉ុប អា​មេ​រិ​ក​ខាងជើង អាហ្វ្រិក និង​អាស៊ី​ផង​ដែរ ។ នៅ​រដ្ឋ Arizona ទីក្រុង Dubai និង អាហ្វ្រិក​ខាងជើង រថយន្ត Transit ត្រូវ​រត់​នៅ​ក្រោម​កម្ដៅថ្ងៃ​ដ៏​ក្ដៅ​រហូត​ដល់ 40 C រីឯ​នៅ Finland និង​Canada វិញ រថយន្ត​ត្រូវ​ទ្រាំទ្រ​នឹង​ភាព​ត្រជាក់​រហូត​ដល់​-40C និង​ធ្វើ​ដំណើរ​ឆ្លងកាត់​ឧបសគ្គ​កាត់​ទ្វីប​អឺរ៉ុប មជ្ឈិមប្រទេស រុ​ស្សី តួ​ក​គី និង​សហរដ្ឋអាមេរិក​នៅ​តំបន់ Austrian Alps និង Death Valley ។ មុន​ពេល​ដាក់​សម្ពោធ​ជា​ផ្លូវការ រថយន្ត Transit បាន​ដាក់​ធ្វើតេស្ត​នៅ​លើ​ផ្លូវ​រហូត​ដល់​៥០​ម៉ឺន​គីឡូម៉ែត្រ ។  នៅ​ក្នុង​មន្ទីរពិសោធន៍ រថយន្ត Ford Transit ម៉ាស៊ីន 2.2 Litre ត្រូវ​បាន​ប្រើ​ឱ្យ​ដឹក​ទំនិញ​ពេញ​រថយន្ត និង​ដាក់​ឱ្យ​រត់​នៅ​លើ​ចម្រឹង​ដែក រយៈពេល​៤៦​ថ្ងៃ​ឥត​ឈប់ ដើម្បី​ពិសោធន៍​ពី​ដំណើរការ​នៃ​ម៉ាស៊ីន ភាព​ធន់​រឹង​មាំ និង​ដើម្បី​ធានា​បាន​នូវ​អាយុកាល​នៃ​ការ​ប្រើប្រាស់​១០​ឆ្នាំ ស្រប​ទៅ​តាម​បទដ្ឋាន​ស្តង់ដារ​រថយន្ត​ថ្មី ។

គួរ​បញ្ជាក់​ថា រថយន្ត Ford Transit ស៊េរី​ថ្មី​នេះ គឺជា​រថយន្ត​ជំនាន់​ក្រោយបង្អស់​របស់​រថយន្ត​ប្រភេទ Transit ដែល​មាន​ដាក់​លក់​ដំបូង​បង្អស់​នៅ​លើ​ទីផ្សារ​អឺរ៉ុប និង​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​ទ្វីបអឺរ៉ុប ក៏​ដូច​ជា បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ផង​ដែរ ។ បច្ចុប្បន្ន​រថយន្ត Ford Transit នេះ កំពុង​ទទួល​បានការ​គាំទ្រ និង​ពេញ​និយម​ប្រើប្រាស់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ៕