ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​រាប់​ពាន់​នាក់​មាន​មោទនភាព​ជាមួយ​ផលិតផល កូ​កា​-​កូ​ឡា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៦៖ យុវវ័យ​កម្ពុជា​រាប់​ពាន់​នាក់​រីករាយ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​ពួក​គេ​ត្រូវ​បាន​អញ្ជើញ​ពី​សំណាក់​តារា​ក្នុង​ដួងចិត្ត​របស់​ពួក​គេ​ឱ្យ​ចូលរួម​អបអរ​ស្លាក​សញ្ញា កូ​កា​-​កូ​ឡា

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៦៖ យុវវ័យ​កម្ពុជា​រាប់​ពាន់​នាក់​រីករាយ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​ពួក​គេ​ត្រូវ​បាន​អញ្ជើញ​ពី​សំណាក់​តារា​ក្នុង​ដួងចិត្ត​របស់​ពួក​គេ​ឱ្យ​ចូលរួម​អបអរ​ស្លាក​សញ្ញា កូ​កា​-​កូ​ឡា អក្សរ​ខ្មែរ​ដំបូង​បំផុត​ផលិត​នៅ​ប្រទេស​កម្ពុជា នៅ​តាម​បណ្ដា​ហាង​នានា​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏​មាន​សកម្មភាព​ប្លែក​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​ផ្សេង​ៗ​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​៨​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។

នេះ​ជា​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ប្លែក​ៗ​ដទៃ​ទៀត​នៃ​យុទ្ធនាការ «​ទិញ​ផលិតផល​ខ្មែរ​» ដែល​រៀបចំ​ឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​លើក​ស្ទួយ​ការ​យល់​ដឹង​អំពី​ផលិតផល​មាន​គុណភាព​សម្រាប់​អតិថិជន​កម្ពុជា និង​ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​របស់​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​ទាំង​ការ​ផលិត ការ​វេច​ខ្ចប់ និង​គុណភាព​ខ្ពស់ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា គឺជា​ដៃគូ​យុទ្ធសាស្ត្រ និង​ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​ផង​ដែរ​។

យុទ្ធនាការ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៨ ខែសីហា​នេះ នៅ​រាជធានី​ភ្នំពេញ ហើយនឹង​បន្ត​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​៨​ផ្សេង​ទៀត ដោយ​ក្នុង​នោះ​មានកម្ម​វិធី​ថតរូប​ពញ្ញាក់​អារម្មណ៍​មួយ​ជាមួយ​តារា​ល្បី​ៗ ព្រមទាំង​មានការ​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ​នូវ​កូ​កា​-​កូ​ឡា​ដប​ប្លា​ស្ទិ​ក​ថ្មី ចំណុះ​៣៩០​ម​.​ល ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា​ដំបូង​ជាមួយ​ការ​រចនា​និមិត្តសញ្ញា កូ​កា​-​កូ​ឡា ជា​អក្សរ​ខ្មែរ​ទៀត​ផង​។

ក្រុមការងារ កូ​កា​-​កូ​ឡា នឹង​ចុះ​តាម​ទីតាំង​ដែល​មាន​ដូច​ជា ហាង Park Café (​បាក់​ទូក​) ហាង Bonchon (​ភ្នំពេញ​សេន​ធ័​រ​) ហាង Pizza Company (​មាត់ទន្លេ​) ហាង Burger King (​ទួល​គោក​) ហាង BBQ (​បឹង​កេងកង​) ហាង Master Grill (​ផ្សារ​សុ​វ​ណ្ណា​) ហាង Lucky Burger (​ផ្សារ​ស៊ី​ធី​ម៉​ល​) ហាង Pizza Company (TK) ហាង Domino (​ភ្នំពេញ​ថ្មី​) ហាង Domino (​សាលា IFL) ហាង Pizza Company (​កម្ពុជា​ក្រោម​) និង​ហាង Yi Sang (​មាត់ទន្លេ​) ដើម្បី​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​អតិថិជន​ទាំងអស់​តាម​រយៈ​សកម្មភាព​ថតរូប​ជាមួយនឹង​តារាចម្រៀង និង​វី​ជេ​ល្បី​ៗ មាន​ដូច​ជា លោក ហេង ពិ​ទូ កញ្ញា អេ​ដា លោក តា​ប៊ុ​យ និង​លោក សុគន្ធ ថេ​រ៉ា​យុ ។

កញ្ញា​រស្មី ជា​យុវតី​ម្នាក់​ក្នុង​ចំណោម​យុវវ័យ​ជា​ច្រើន​រូប​ទៀត បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា ៖«​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដោយ​បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​បាន​កាន់ និង​ភ្លក់​រសជាតិ​កូ​កា​-​កូ​ឡា ដែល​ផលិត​ក្នុងស្រុក​យើង និង​មាន​អក្សរ​យើង​! ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល និង​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ជាមួយ​កូ​កា​-​កូ​ឡា ហើយ​បាន​ជួប idols របស់ខ្ញុំ​ទៀត ។​»

«​ខ្ញុំ​ពិតជា​រំភើប និង​មាន​មោទនភាព​បំផុត​ក្នុង​ការ​ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ផលិតផល កូ​កា​-​កូ​ឡា​ថ្មី ដែល​ផលិត និង​រចនា​ស្លាក​សញ្ញា​អក្សរ​ខ្មែរ​ដំបូង​នៅ​ប្រទេស​កម្ពុជា​យើង​។​» នេះ​ជា​ការ​លើក​ឡើង​របស់ លោក ហេង ពិ​ទូ តារាចម្រៀង​ដ៏​ល្បី​មួយ​រូប និង​ជា​អ្នកតំណាង​ក្នុង​យុទ្ធនាការ​របស់ កូ​កា​-​កូ​ឡា ។ លោក​បាន​បន្ថែម​ទៀត​ថា ៖«​អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ​គឺ​យុវវ័យ និង​អតិថិជន​យើង​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​ឃើញ​រូប​ខ្ញុំ​ក៏​ដូច​ជាតា​រា​ល្បី​ៗ​ផ្សេង​ទៀត​នៅ​ក្នុង​រូបថត​ពីក្រោយ​គាត់​ដោយ​មិន​បាន​ព្រៀង​ទុក ហើយ​ពួក​គាត់​ក៏​រំភើប​យ៉ាង​ខ្លាំង​ដោយ​បាន​ក្លាយជា​មនុស្ស​ដំបូង​បាន​រីករាយ​ជាមួយ កូ​កា​-​កូ​ឡា ផលិត​នៅ​កម្ពុជា និង​មាន​រចនា​អក្សរ​ខ្មែរ ។​»

ក្នុង​ឱកាស​នេះ​ផង​ដែរ លោកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖«​នាង​ខ្ញុំ​មាន​មោទនភាព​បំផុត​ដែល​កូ​កា​-​កូ​ឡា ត្រូវ​បាន​ផលិត​នៅ​ប្រទេស​កម្ពុជា ជាមួយ​ការ​រចនា​និមិត្តសញ្ញា​ជា​អក្សរ​ខ្មែរ ហើយ​នេះ​ជា​កត្តា​នាំ​ឲ្យ​យើង​ធ្វើការ​អបអរ និង​ចែករំលែក​សមិទ្ធផល​នេះ​ជាមួយ​អតិថិជន​របស់​យើង​តាម​រយៈ​យុទ្ធនាការ​របស់​យើង​នៅ​ថ្ងៃនេះ​។​» លោកស្រី​បាន​បន្ថែម​ទៀត​ថា​៖«​វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា កម្ពុជា​ទទួល​បាន​ឱកាស​ដ៏​ពិសេស​មួយ​ដើម្បី​ក្លាយ​ជា​ទីផ្សារ​មួយ​របស់​កូ​កា​-​កូ​ឡា ដែល​រីក​ចម្រើន​ដ៏​ឆាប់រហ័ស​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នានា​ក្នុង​ពិភពលោក ។ កត្តា​នេះ​បង្ហាញ​ពី​លក្ខណៈ​ពិសេស និង​ភាព​លេចធ្លោ​នៃ​និមិត្ត​សញ្ញា​ជា​អក្សរ​ខ្មែរ និង​សារៈសំខាន់​របស់​រចនាបថ​នេះ​ចំពោះ​ទីផ្សារ​កម្ពុជា ។ យើង​ពិតជា​រំភើប​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ចំពោះ​ការ​បោះពុម្ព​ជា​អក្សរ​ខ្មែរលើ​សំបក​វេច​ខ្ចប់ ហើយ​យើងខ្ញុំ​ក៏​ជឿជាក់​ថា ប្រជាជន​កម្ពុជា​នឹង​បន្ត​គាំទ្រ​ផលិតផល​របស់​យើង​កាន់តែ​ច្រើន​ដោយ​ភាព​មោ​ទ​នៈ​ផង​ដែរ​។​»

គួរ​បញ្ជាក់​ផង​ដែរ​ថា និមិត្តសញ្ញា​កូ​កា​-​កូ​ឡា​ជា​អក្សរ​ខ្មែរ បាន​បង្ហាញ​វត្តមាន​ដំបូង​នៅ​កម្ពុជា​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៧០ ហើយ​ឥឡូវនេះ​ដល់​ពេល​ដែល​ត្រូវ​នាំ​យក​មោទនភាព​នេះ​ត្រឡប់​មក​វិញ​ដើម្បី​បង្ហាញ​ដល់​ពិភពលោក​ទាំងមូល ៕