ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ទិញ​ក្រុមហ៊ុន Turi តម្លៃ​200​លាន​ដុល្លារ

7 ឆ្នាំ មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ឆ្លាត​វៃ​ខ្នាត​តូច Turi ត្រូវ​ក្រុមហ៊ុន Apple ទិញ​យក​ក្នុង​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​ប្រមាណ​២០០​លាន​ដុល្លារ ។ ការ​ទិញ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ក្នុង​ការ​បោះ​ជំហាន​ចូល​ក្នុង​បច្ចេកវិទ្យា​ឆ្លាត​វៃ AI

ក្រុមហ៊ុន​បច្ចេកវិទ្យា​ឆ្លាត​វៃ​ខ្នាត​តូច Turi ត្រូវ​ក្រុមហ៊ុន Apple ទិញ​យក​ក្នុង​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​ប្រមាណ​២០០​លាន​ដុល្លារ ។ ការ​ទិញ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ក្នុង​ការ​បោះ​ជំហាន​ចូល​ក្នុង​បច្ចេកវិទ្យា​ឆ្លាត​វៃ AI និង​ម៉ាស៊ីន​រៀនសូត្រ (Machine Learning) ។

ក្រុមហ៊ុន Apple និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «​ក្រុមហ៊ុន Apple ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​តូច​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​យើង​មិន​ដែល​ពិភាក្សា​ពី​គោលបំណង ឬ​គម្រោង​នោះ​ទេ​» ។

លោក Carlos Guestrin សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ University of Washington ដែល​ជា​អ្នក​បង្កើត​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​ពី​ការ​ទិញ​របស់ Apple ។ យោង​តាម​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទិញ ពោល​គឺ​ក្រុម​របស់​ក្រុមហ៊ុន Turi ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន​ដដែល ហើយ​បន្ត​ធ្វើការ​ឱ្យ​រីក​ចម្រើន​ខណៈ​ក្រុមហ៊ុន Apple  កសាង​ជំនាញ​បន្ថែម​ទៀត​ក្នុង​ទិន្នន័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ឆ្លាត​វៃ AI និង​ម៉ាស៊ីន​រៀនសូត្រ ។

គម្រោង​របស់ Apple សម្រាប់​បច្ចេកវិទ្យា Turi នៅ​តែ​មិន​ទាន់​ច្បាស់ ប៉ុន្តែ​ក្រុមហ៊ុន​បាន​និង​កំពុង​ពង្រីក​ឱ្យ​ទូលំទូលាយ​ចូល​ក្នុង​បច្ចេកវិទ្យា​ឆ្លាត​វៃ​តាម​រយៈ​ការ​ការ​ពង្រីក​នៃ​បច្ចេកវិទ្យា​ជំនួយការ​ឆ្លាត​វៃ Siri និង​បច្ចេកវិទ្យា​ពាក់ព័ន្ធ​ផ្សេង​ទៀត ៕