ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ជួញដូរ​គ្រឿងញៀ.ន​២​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​២​នាក់​ត្រូវ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍ ស្វាយប៉ាក ឃាត់ខ្លួន​ដោយ​ដកហូត​បាន​គ្រឿងញៀ.ន​ចំនួន ២៣​កញ្ចប់​

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​២​នាក់​ត្រូវ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍ ស្វាយប៉ាក ឃាត់ខ្លួន​ដោយ​ដកហូត​បាន​គ្រឿងញៀន​ចំនួន ២៣​កញ្ចប់​។ ប្រតិបត្តិ​ការណ៍​បង្ក្រាប​គ្រឿងញៀន​ឃាត់​ជនជាតិ​វៀតណាម​នេះ កាលពី​វេលា​ម៉ោង ១​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៦ ដែល​ស្ថិត​នៅ​ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយ​មានការ​សម្របសម្រួល​ពី​លោក  ចែ សុង ព្រះ​រា​ជ្ញា​ធរ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទី​១. ឈ្មោះ លី យាំង​ប៊ូ  ភេទ​ប្រុស  អាយុ​៦០​ឆ្នាំ ជនជាតិ​វៀតណាម  មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល  ភូមិ​លូ សង្កាត់​ស្វាយប៉ាក និង​ទី​២.​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ទី ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​គ្មាន​លេខ  ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ស្វាយប៉ាក  ដោយ​មានការ​ស្រាវជ្រាវ អស់​រយៈពេល​ជា​យូរ សមត្ថកិច្ច​ឈាន​ទៅ​ឆែកឆេរ លំនៅ​ស្ថាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង គ្រឿងញៀន​ចំនួន ២៣​កញ្ចប់​តូច ខណៈ​ដែល​ជនសង្ស័យ កំពុង​តែ​ចែកចាយ​គ្រឿងញៀន​។ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង ២​នាក់​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ឈរ​លក់​ថ្នាំ​គ្រឿង​ឲ្យ​គេ ជា​យូរ​មក​ហើយ ដោយ​លក់ដាច់​ក្នុង​១​កញ្ចប់​តូច​បាន​៣.០០០​រៀល ទៅ​៥.០០០​រៀល​៕