ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! ប្រមូលគ្នា​ស្ទើរ​មួយ​ភូមិ​មក​ព្រួត​វាយ​សម្លា.ប់​ដល់​ផ្ទះ

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ពិតជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ទាល់តែ​សោះ គ្រាន់តែ​ទំនាស់​តិច​តួច​ ជនជាតិ​វៀតណាម​បាន​ប្រមូលគ្នា​ស្ទើរ​តែ​១​ភូមិ​មក​ព្រួត​គ្នា​វាយ​សម្លា.ប់​ខ្មែរ​ដល់​ផ្ទះ ។

ខេត្តព្រៃវែង ៖ ពិតជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ទាល់តែ​សោះ គ្រាន់តែ​ទំនាស់​តិច​តួច​ ជនជាតិ​វៀតណាម​បាន​ប្រមូលគ្នា​ស្ទើរ​តែ​១​ភូមិ​មក​ព្រួត​គ្នា​វាយ​សម្លាប់​ខ្មែរ​ដល់​ផ្ទះ ។ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​១០​យប់ ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី ចាន់ ស៊ី​ណា អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ សេង រ័​ត្ន​ធី អាយុ​៣៣​ឆ្នាំ ដែល​ត្រូវ​ជនជាតិ​វៀតណាម​ព្រួត​គ្នា​វាយ​សម្លាប់ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​៩ និង​៣០​នាទី​យប់​កើតហេតុ គឺ​មុន​ពេល​កើតហេតុ ប្តី​អ្នកស្រី​បាន​ទៅ​ទិញ​បារី​ជក់​នៅផ្ទះ​តា​ង៉ុ​ក (​ជនជាតិ​វៀតណាម​) ស្ថិត​នៅ​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាម​រក៍ ពេល​នោះ​ជនសង្ស័យ​បាន​សុំ​បារី​ប្តី​របស់​គាត់​ជក់ តែ​ប្តី​របស់​គាត់​មិន​ឲ្យ​ក៏​កើតជា​ជម្លោះ​ពាក្យ​សម្តី ជេរ​ដៀមដាម​គ្នា​ទៅ​វិញ​ទៅ​មក ។ ពេល​នោះ​ប្តី​របស់​អ្នកស្រី​បាន​ជេរ​ថា អា​កូន​មី​ចោរ​…​ឯង​ចង់​កាង​នៅ​ភូមិ​នេះ​ឬ? ឮ​ដូច្នេះ​ជនជាតិ​វៀតណាម​ដែល​ជា​ជនសង្ស័យ​បាន​ស្ទុះ​មក​ដល់​ប្តី​របស់​គាត់​១​ដៃ​ចំ​មាត់ តែ​ប្តី​របស់​គាត់​នៅ​តែ​ជេរ​ទៀត​ថា អា​ចុយ​ម្រ៉ា​យ ហេតុ​អ្វី​បានជា​ឯង​មក​រករឿង​អញ​តែ​ម្នាក់ឯង​យ៉ាង​ដូច្នេះ? ឯង​ចាំ​មើល​អញ​ទៅ​ផ្ទះ​យក​កាំបិត​មក​កាប់​ពួក​ហ្អែ​ង​ម្តង ។

អ្នកស្រី ចាន់ ស៊ី​ណា បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ប្តី​របស់​គាត់​បាន​រត់​ពី​កន្លែង​ទិញ​បារី​មក​ផ្ទះ​របស់​ខ្លួន​ដែល​មាន​ចម្ងាយ​ប្រមាណ​៦០​ម៉ែត្រ​ដែល​នៅ​ជាប់​ព្រំប្រទល់​គ្នា​រវាង​ភូមិ​៦​និង​ភូមិ​អ្នក​លឿង ។ ពេល​ប្តី​របស់​គាត់​រត់​មក​ជនជាតិ​វៀតណាម​៣-៤​នាក់​បាន​តាម​ដេញ​វ៉ៃ​ដល់​ផ្ទះ​ទៀត តែ​ប្តី​របស់​គាត់​បាន​យក​កាំបិត​ដេញ​កាប់​ជនជាតិ​វៀតណាម​ទាំងនោះ​រត់​ផាស់​ក្រ​ញ៉ាំ ។

អ្នក​ភូមិ​នៅ​កន្លែង​កើត​ហ​តុ​បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ជនជាតិ​វៀតណាម​៣-៤​នាក់​នោះ​បានរ​ត់ទៅ​ប្រមូលគ្នា​ស្ទើរ​មួយ​ភូមិ​ដែល​មាន​គ្នា​រាប់រយ​នាក់​ប្រដាប់​ដោយ​ព្រនង់ ដំបង ឈើ​ជ្រុង ដែក​ត្បែង ដែកគាស់ កាំបិត​… មក​ឡោម​ព័ទ្ធ​ផ្ទះ​ឈ្មោះ សេង រ័​ត្ន​ធី និង​ចូល​ទៅ​ព្រួត​វាយ​ជន​រង​គ្រោះ​រហូត​សល់​តែ​ដង្ហើម​ច​ង្រឹ​ត មិនតែប៉ុណ្ណោះ​ថែម​ទាំង​វាយ​ប្រពន្ធ​ជន​រង​គ្រោះ​ដែល​មាន​ផ្ទៃពោះ​៩​ខែ​ត្រូវ​២​ដែកគាស់​ចំ​ដើម​ដី​ខាងឆ្វេង​ទៀត​ផង ។

ក្រោយ​ពេល​ជនជាតិ​វៀតណាម​ទាំងនោះ​បាន​ដកថយ​ទៅ​អស់ ក្រុម​គ្រួសារ​ជន​រង​គ្រោះ រួម​និង​អ្នក​ភូមិ​បាន​នាំ​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ប៉ុន្តែ​ក្រោយ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ក៏​នាំ​គ្នា​ដឹក​យក​មក​លំនៅ​ឋាន​វិញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

លោក​អនុសេនីយ៍ឯក អ៊ុំ គឹ​ម​សាន អធិការរង​នគរបាល​ស្រុក​ពាម​រក៍ បាន​ឲ្យ​ដឹង​ថា ខាង​សមត្ថកិច្ច​ពុំ​ទាន់​ដឹង​មូលហេតុ​យ៉ាងណា​ពិតប្រាកដ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ជនសង្ស័យ​មាន​គ្នា​៣​នាក់ ១-​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​នឿ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ២-​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​កង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង ៣-​ឈ្មោះ ឡាំ យ៉ាំ​ង​សែង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាម​រក៍ ។

លោក​អធិការរង​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​ករ​ណ៍​ដើម្បី​សាកសួរ ។ ហើយ​នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ស៊ីជម្រៅ​លើ​បញ្ហា​នេះ​ដែរ ព្រោះ​ខាង​ខ្មែរ​ស្លាប់​ម្នាក់​ឈ្មោះ សេង រ័​ត្ន​ធី អាយុ​៣៣​ឆ្នាំ ចំណែក​ខាង​វៀតណាម​ក៏​ស្លាប់​ម្នាក់​ដែរ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​តេ​វ ៕