ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ Android គ្របដណ្តប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ឥណ្ឌា

7 ឆ្នាំ មុន

ភាគហ៊ុន​របស់​ប្រព័ន្ធ Android នៃ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ប្រទេស​ឥណ្ឌា​បាន​ហក់​ឡើង​ដល់​៩៧,១%​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Strategy Analytics ។ តួលេខ​បាន​ស្ថិត​នៅ ៩០%

ភាគហ៊ុន​របស់​ប្រព័ន្ធ Android នៃ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ប្រទេស​ឥណ្ឌា​បាន​ហក់​ឡើង​ដល់​៩៧,១%​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Strategy Analytics ។ តួលេខ​បាន​ស្ថិត​នៅ ៩០% បើ​ធៀប​ទៅ​នឹង​ត្រីមាស​ឆ្នាំ​មុន ។ ជាមួយ​គ្នា​នេះ​ដែរ​ចំនួន​ស្មា​ត​ហ្វូ​ន​នៅ​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គេ​មើលឃើញ​ថា ស្មា​ត​ហ្វូ​ន​ដំណើរការ​ដោយ​ប្រព័ន្ធ Android ចំនួន ២៩,៨​លាន​គ្រឿង​នាំ​ចេញ​ក្នុង​ត្រីមាស​ទី​២ ។

លោក Neil Mawston នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន Strategy Analyst និយាយ​ថា ស្មា​ត​ហ្វូ​ន​ដំណើរការ​ប្រព័ន្ធ Android ចំនួន ២៩,៨​លាន​គ្រឿង​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ត្រីមាស​ទី​២ ប្រចាំឆ្នាំ​២០១៦ ពោល​គឺ​កើនឡើង​ចំនួន ២៨%​ប្រចាំឆ្នាំ ដោយ​ឆ្នាំ​មុន​មាន​ត្រឹមតែ​២៣,២​លាន​គ្រឿង​កាលពី​ត្រីមាស​ទី​២ ឆ្នាំ​២០១៥ ។ ប្រព័ន្ធ Android បាន​រក្សា​តំណែង​លើក​ដំបូង​ទូ​ទាំង​ប្រទេស​ឥណ្ឌា​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៦​។ ចំណែក​ប្រព័ន្ធ iOS របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Apple វិញ​បាន​ធ្លាក់​ចុះ​ពី ៤,៥% មក ២,៤% ហើយ​ក្រុមហ៊ុន​បាន​គ្រប់គ្រង​ការ​នាំ​ចេញ iPhone ចំនួន​០,៨​លាន​គ្រឿង​កាលពី​ត្រីមាស​ទី​២ ។