ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! ប្រាប់​ថា​បណ្ដេញ​អាប​ធ្មប់ តែ​បែរជា​…

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​គ្រូទាយ និង​មើលជំងឺ​(​មន្តអាគម​)​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​បាន​ចាប់​បង្ខាំង​នាង​ក្រមុំ​ម្នាក់​ចាប់រំលោ.ភ​ដូច​រឿង​សិច​រាប់​ភ្លេច ហើយ​នៅ​ពេល​ដែល​នាង​ក្រមុំ​រង​គ្រោះ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​គ្រូទាយ និង​មើលជំងឺ​(​មន្តអាគម​)​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​បាន​ចាប់​បង្ខាំង​នាង​ក្រមុំ​ម្នាក់​ចាប់រំលោភ​ដូច​រឿង​សិច​រាប់​ភ្លេច ហើយ​នៅ​ពេល​ដែល​នាង​ក្រមុំ​រង​គ្រោះ​រត់​គេច​ខ្លួន​បាន ​ស្រាប់តែ​គ្រូទាយ​រូប​នោះ​នៅ​ហ៊ាន​មក​តាម​នាង​ដល់​ផ្ទះ​ទៀត ។ ការ​ឃាត់ខ្លួន​គ្រូមន្តអាគម​ន៍​ឆបោក​បង្ខាំង​រំលោភ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែរ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

លោក​វរ​សរ​នី​យ៍​ត្រី ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ឃិ​ត នាង ហៅ​គ្រូធំ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​គ្រូ​ទស្សន៍​ទាយ មើលជំងឺ​(​មន្តអាគម​) នៅ​ភូមិ​លាក់​កូប ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ចំណែក​នារី​រង​គ្រោះជា​នារី​ក្រមុំ អាយុ​២៣​ឆ្នាំ ។

តាម​ការ​រៀបរាប់​របស់​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​នាង​ចេះ​តែ​មាន​អាកា​រៈ​ល្ហិតល្ហៃ​ដូច​ជា​ខ្សោយបេះដូង តែ​ម្តាយ​នាង​មិន​បាន​នាំ​នាង​ទៅ​រក​ពេទ្យ​ព្យាបាល​នោះ​ទេ គឺ​បណ្តោយ​តាម​យថាកម្ម ។ នារី​រង​គ្រោះ​បន្ត​ថា ថ្ងៃមួយ​ជនសង្ស័យ​បាន​មក​ធ្វើ​ពិធី​ដំឡើងគ្រូ​ឲ្យ​អ្នក​ភូមិ​ម្នាក់ ឃើញ​ដូច្នោះ​ម្តាយ​នាង​បាន​ទៅ​រក​ជន​នេះ​ឲ្យ​ទាយ​មើល ពេល​នោះ​គេ​ប្រាប់​ថា នាង​ត្រូវ​អំពើ​អាប​ធ្មប់​ទាល់តែ​បណ្តេញ​អាប​ធ្មប់ និង​បញ្ចុះ​ញ្ញាណ​ចេញ​ទើប​ជា​សះស្បើយ ។ ដោយ​ហេតុតែ​មាន​ភាព​ឆោតល្ងង់ ម្តាយ​នាង​បាន​ឲ្យ​ជន​កំហូច​នេះ​នាំ​នាង​ចាក​ចេញពីផ្ទះ ថា​នឹង​ធ្វើ​ដំណើរ​យក​នាង​ទៅ​បំបួស​នៅ​ភ្នំ​គូលែន ។

នារី​រង​គ្រោះ​បន្ត​ទៀត​ថា ព្រោះតែ​នាង​មានការ​គិត​មិនសូវ​បាន​វែង​ឆ្ងាយ និង​មិនសូវ​ស្គាល់​ភូមិ​ស្រុក​គេ ពេល​ចេញពីផ្ទះ​ជន​នេះ​បាន​នាំ​នាង​ឡើង​ដេក​ផ្ទះសំណាក់​(​មិន​ស្គាល់​កន្លែង​)​ហើយ​ចាប់បង្ខំ​នាង​រំលោភ​រហូត​បាន​សំរេច​ជា​ច្រើន​ដង​ក្នុង​មួយ​យប់ បើ​ទោះជា​នាង​អង្វរ​យ៉ាងណា​ក៏​ជន​នេះ​មិន​ប្រណី​ដែរ ។ ការ​ធ្វើ​ដំណើរ​ថា​ទៅ​ភ្នំ​គូលែន​នេះ​មិន​បាន​ដល់​គោលដៅ​ទេ គឺ​គេ​បាន​នាំ​នាង​ទៅ​ខេត្តកំពង់ចាម​ដោយ​ចាប់បង្ខំ​នាង​ឲ្យ​នៅ​ទីនោះ ហើយ​ដក​យក​ទូរស័ព្ទ​មិន​ឲ្យ​ទាក់ទង​ជាមួយ​អ្នក​ផ្ទះ​បាន​ឡើយ ។ នៅ​កំពង់ចាម​ជន​នេះ​ចាប់បង្ខំ​រំលោភ​នាង​ជា​ច្រើន​ដង ដោយ​បាន​បង្ខំ​ឲ្យ​នាង​ធ្វើ​សកម្មភាព​ជាមួយ​គេ​ហាក់បីដូចជា​រឿង​សិច​អ៊ីចឹង ដោយ​ទ្រាំ​នឹង​សកម្មភាព​ឃោរឃៅ​របស់​ជន​នេះ​មិន​បាន​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ រូប​នាង​មានឱកាស​បាន​រត់គេច​ខ្លួន ដោយ​សុំ​ឡាន​គេ​ជិះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ហើយ​បាន​រៀបរាប់​ពី​សកម្មភាព​ជន​កំហូច​នេះ​ប្រព្រឹត្ត​មក​លើ​នាង ទើប​ឪពុក​ម្តាយ​ភ្ញាក់ខ្លួន​ថា​ចាញ់បោក​ជន​កំហូច​រូប​នេះ ក៏​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជន​នេះ​មក​ផ្តន្ទាទោស ។

លោក​វរ​សរ​នី​យ៍​ត្រី ប៊ុត ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​នារី​រង​គ្រោះ ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦ លេចមុខ​ជនសង្ស័យ​រូប​នេះ​មក​តាម​រក​នាង​ដល់​ផ្ទះ​តែ​ម្តង ដោយ​ជន​នេះ​និយាយ​ប្រាប់​ឪពុក​ម្តាយ​នារី​រង​គ្រោះ​ថា កូនស្រី​បាន​រត់គេច​ចេញ ខណៈ​ដែល​ការ​បណ្តេញ​អាប​ធ្មប់ និង​ការ​បញ្ចុះ​ញ្ញាណ​នៅ​មិន​ទាន់​ចប់​នៅឡើយ ។ លោក​អធិការ​បន្ត​ថា ពេល​ជន​នេះ​មក​ដល់​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ក៏​រាយការណ៍​មក​កាន់​សម​ម​ត្ថ​កិច្ច​ឲ្យ​ឃាត់ខ្លួន​ជន​នេះ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​និយាយ​ទាំង​អំនួត​ថា គេ​ជា​គ្រូធំ ហើយ​ព្យាបាល​មនុស្ស​ដែល​មាន​ជំងឺ​បែប​នេះ​ជា​សះស្បើយ​ច្រើន​នាក់​មក​ហើយ ។ តែ​ទោះជា​យ៉ាងណា​លើក​នេះ​គ្រូ​កំហូច​រូប​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​បញ្ចុះ​ញៀន​នៅ​ក្នុង​ពន្ធនាគារ​វិញ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​ឃុំ​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី ៕